នគរបាល​ទប់​ស្កាត់​ព​លករ​​ខ្មែរ​ជិត១០០នាក់​បម្រុង​ឆ្លង​ដែន​ទៅ​ធ្វើ​កា​រខុសច្បាប់​​នៅ​ប្រទេស​ថៃ

នគរបាល​ការិយាល័យ​​ប្រឆាំង​ការជួញ​ដូរ​មនុស្ស ​និង​ការពារ​​អនីតិជនសហការ​ជាមួយសមត្ថ​កិច្ចមូល​ដ្ឋានបាន​ធ្វើការឃាត់ខ្លួន​ និងធ្វើការអប់រំ​ដល់ពលករ​ខ្មែរ​ប្រុស​ស្រី​រួម​នឹងកុមារ​សរុបប្រមាណ​ជិត​១០០នាក់​មកពី​ខេត្តបាត់​ដំបង សៀមរាប ​និង​ពោធិ៍សាត់ ​ឆ្លងកាត់​ខេត្តបន្ទាយ​មានជ័យ​បម្រុង​នាំគ្នា​​ធ្វើដំណើរ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​​ប្រទេស​ថៃ​ខុសច្បាប់។​

vgក្នុងចំណោមពលករ​ទាំងជិត​១០០នាក់​ត្រូវបានសមត្ថកិច្ចឃាត់​ខ្លួន​នៅកន្លែង​ផ្សេងគ្នាគឺ​៦០នាក់​ ក្នុងនោះ​មាន​កុមារ​១១​នាក់​​ត្រូវ​បាន​​ឃាត់ខ្លួន​​ នៅតាម​ព្រំដែន​​ត្រង់​ចំណុច​ភូមិ​​បឹងបេង​ ឃុំ​បឹងបេង​ ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយ​មានជ័យ ​កាលពី​យប់​ថ្ងៃទី​២៤ ​ខែមេសា​ ឆ្នាំ​​២០១៥​កន្លងទៅ​។ ចំណែក​១៧​នាក់​​ ស្រី​៤​នាក់​​ និង​កុមារ​​២​នាក់ត្រូវ​បាន ​​ កម្លាំង​ជំនាញ​ប្រឆាំង​ការជួញដូរ ​និង​ការពារ​អនីតិជន ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រំដែន​សិលា​ខ្មែរ​ នៃ​វរ​​សេនា​តូច​៩១១ ​ចុះ​ទប់ស្កាត់​កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃទី​២៤ ខែមេសា ​ឆ្នាំ​២០១៥។ ពលករទាំងនោះត្រូវបានសមត្ថកិច្ចយកមក​ធ្វើ​ការអប់រំ​ណែនាំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា រួច​អនុញ្ញាត​ឲ្យ​ពួកគាត់​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​​

អាជ្ញាធរមាន​សមត្ថកិច្ច​បាន​ឲ្យដឹងថា បន្ទាប់ពីហាម​ឃាត់ពលករ​ទាំងនោះ​ យើងបានធ្វើការ​អប់រំ និង​ណែនាំ​ឲ្យ​​ពួកគាត់​បើ​ចង់​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ ត្រូវតែ​នាំគ្នា​​ទៅ​ធ្វើ​លិខិត​ស្នាម​ចូល​ទៅ​ស្របច្បាប់​។ ​ប្រសិន​បងប្អូន​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ ​គ្មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ​គឺអាច​​ប្រឈម​គ្រោះថ្នាក់​​ដល់​អាយុជីវិត​ ដើរ​ឆ្លងកាត់​​ព្រំដែន​តាម​​ច្រករបៀង​ ត្រូវ​ទាហាន​ថៃបាញ់សម្លាប់​ ឬ​ចាប់​យក​ទៅ​ដាក់​គុក​ធ្វើ​ទារុណកម្ម​។​ មិនតែប៉ុណ្ណោះ​​បងប្អូន​​ប្រឈម​​នឹង​ចាញ់បោក​​មេខ្យល់​ នាំទៅ​ធ្វើការ​​កេង​កម្លាំង​​ពលកម្ម​ ឬ​ជួញដូរ​មនុស្ស ​និង​ជិះ​រថយន្ត​​គេច​ពី​​សមត្ថកិច្ច​ថៃ​ ត្រូវ​​រងគ្រោះថ្នាក់​​ចរាច​រណ៍​ជាដើម​។​

គួរបញ្ជាក់ថា នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ចេញ​ប្រតិបត្តិ​ការ​ទប់ស្កាត់​​ពល​រក​ខ្មែរ​ ទៅធ្វើ​ការងារ​ក្នុងប្រទេស​ថៃ​ ដោយ​ខុសច្បាប់​នៅ​ពេលនេះ ​ក្នុងគោលបំណង​​ទប់ស្កាត់​​ពលក​រ​ខ្មែរ​ ធ្វើ​ចំណាក​ស្រុក​​ខុសច្បាប់​ ដើម្បី​​ការពារ​​អាយុជីវិត​​ពល​ករ​ខ្មែរ ​គ្រា​ដែល​​គេ​មើល​ឃើញថា​ នៅក្រោយ​ថ្ងៃ​​ចូលឆ្នាំ​​ប្រពៃណី​ខ្មែរ​ ត្រូវបាន​បញ្ចប់​​មាន​ពលករ​​ខ្មែរ​ជាច្រើន​នាក់​ កំពុងតែ​នាំគ្នា​​សម្រុក​ឆ្លង​ដែន​ចូល​​ទៅរក​ការងារ​​នៅ​ប្រទេស​ថៃ​ទាំង​​ ស្របច្បាប់​ និង​ខុសច្បាប់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative