គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​២៦​​ មេសា​​ ស្លាប់​០៤​នាក់ និងរបួសធ្ងន់​ស្រាល​២០​នាក់​​

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​​ប្រទេស​កាលពី​ថ្ងៃទី​២៦ មេសា ឆ្នាំ២០១៥ បានកើតឡើង​ចំនួន​ ១០​លើក​ ក្នុង​នោះ​យប់ ០៣​លើក​,​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់០៤​នាក់​ (​ស្រី​ម្នាក់​) ​រង​របួស​ធ្ងន់១០​នាក់​ (​ស្រី​៣​នាក់​),​​និង​របួស​ស្រាល១០​នាក (​ស្រី​ម្នាក់​)​។​

IMG_2174យោងតាមនាយក​ដ្ឋានសណ្តាប់​ធ្នាប់នៃ​អគ្គស្នងការនគរ​បាលជាតិ​បាលជាតិ​បានឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​​យានយន្ត​សរុប​ចំនួន១៧គ្រឿង​ ក្នុងនោះ​មាន​​ម៉ូតូ​ចំនួន១១​គ្រឿង​, ​រថយន្ត​ធុន​តូច​ចំនួន០៥​គ្រឿង​,​ រថយន្ត​ធុន​ធំ០១​គ្រឿង​។​​​

​របាយការណ៍​ដដែលបានបន្តថា​ ​មូល​ហេតុដែល​​បណ្តាល​ឲ្យ​​កើតមាន​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មកពី​ល្មើស​ល្បឿន០៤​លើក​, ​ប្រជែង​គ្រោះថ្នាក់០២​លើក​,​ មិន​ប្រកាន់​ស្តាំ០១​លើក​ និង​បត់​គ្រោះ​ថ្នាក់០៣​លើ​ក​ ។ ​ចំពោះ​អ្នក​​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​​ដោយ​មិនបាន​​ពាក់មួក​សុវត្ថិភាព​​ចំនួន ​១៥​នាក់ ​(​យប់​៥​នាក់​)។​​

ចំពោះរថយន្ត​ទាំងអស់​​ដែល​ត្រូវ​​ផាក​ពិន័យ​សរុប​ចំនួន១០៤​គ្រឿង ​(​រថយន្ត​ធំ​៦២​គ្រឿង​) ​ស្មើ​នឹង១០៤​ករណី,​​ករណី​ល្មើស​ក្រដាស​ស្នាម​៥៣​គ្រឿង​ ស្មើនឹង​៥៣​ករណី,​ ចំពោះ​ករណី​ល្មើស​បច្ចេកទេស​​មាន​៥១​គ្រឿង​ ស្មើ​នឹង​​៥១​ករណី​ ដោយឡែក​​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​​ចំនួន​៧០៨​គ្រឿង។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative