កាកបាត​ក្រហមកម្ពុជា​ផ្ញើ​សាររំលែកទុក​ និងបរិច្ចាក​ថវិកា១០ ​០០០ដុល្លារ​ដល់ប្រធាន​កាកបាត​ក្រហមណេប៉ាល់

ក្នុងសមានចិត្តចូលរួម​រំលែក​ទុកដល់​ជនរងគ្រោះ ​ដោយសារ​គ្រោះ​រញ្ជួយ​ដីនៅ​ប្រទេសនេប៉ាល់​ កាកបាត​ក្រហមកម្ពុជា​បានផ្ញើ​សាររំលែកទុក​ និង​បាន​​បរិច្ចាកថវិកា​ចំនួន១០០០០ដុល្លារ​អាមេរិក​ដល់កាកបាត​ក្រហម​នេប៉ាល់។​

Untitledក្នុងសារលិខិត​ដែលចុះ​ហត្ថ​លេខា​​ដោយសម្តេច​កិត្តិព្រឹទ្ឋ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ប្រធានកាក​បាត​ក្រហម​ចុះ​​ថ្ងៃ​ទី២៧ ​មេសានេះ​បាន​ឲ្យដឹង​ថា​ ខ្ញុំមាន​ក្តី​តក់​ស្លុត​​ និង​រន្ឋត់​​យ៉ាងខ្លាំង​ ដោយ​​ទទួល​​ដំណឹង​ថា​​មាន​ភយន្តរាយ​​ដែលបណ្តាល​ឲ្យស្លាប់​ ​របួស ​​និង​ខូច​ខាត​​ដ៏សម្បើម​ដោយ​សារ​មាន​​ការ​រញ្ជួយ​ដី​ដ៏ខ្លាំងក្លា ​ដែល​មានកម្លាំង៧​ ៩រ្ចិចទ័រកាលពី​ថ្ងៃទី​២៥​ មេសា ​ឆ្នាំ២០១៥ ​ស្ថិតនៅក្បែរ​ក្រុងកាត្មាន់ឌូ​ ប្រទេសនេប៉ាល់។​

​ក្នុងនាមគណៈ​កម្មាធិការកណ្តាល​ សមាជិក​ បុគ្គលិក​ អ្នកស្ម័គ្រចិត្ត​ និង​យុវជនកាក​បាតក្រហមកម្ពុជា​​ និងខ្លួនខ្ញុំផ្ទាល់ ​ខ្ញុំសូមចូល​រួមតាមរយៈ​លោកសាន​ ជីវ ​ថាផា ជូនចំពោះ​ប្រជាជន​នេប៉ាល់​ ​ជា​ពិសេស​ជន​រង​​គ្រោះ​​ និង​អ្នក​ដែល​​បាន​បាត់បង់​សាច់ញាតិ​ជាទីស្រលាញ់​របស់ខ្លួន​ នូវ​ការរំលែកទុក្ខ​យ៉ាង​ក្រៀមក្រំបំផុត​ ជាមួយនឹង​ការចូលរួម​វិភាគទាន​នូវទឹក​ប្រាក់​១០ ០០០ដុល្លារ​​អាមេរិក ​ដើម្បីរួម​ចំណែកដល់​ប្រតិបត្តិការ​សង្រ្គោះ​ សម្រាល​ទុក្ខលំបាក​ជនរងគ្រោះ​ ដោយគ្រោះ​មហន្តរាយធម្មជាតិនេះ។​

សារលិខិត​ដដែលបានបន្តថា​ ជាមួយគ្នានេះ​ដែរ ​កាកបាត​ក្រហមកម្ពុជា​សូមចូលរួម​ជាមួយ​សមាគម​ជាតិនានា​អំពាវនាវដល់​ សហគមន៍​អន្តរជាតិ​ធ្វើសក​ម្មភាព​ឲ្យបានឆាប់ៗនេះ​ ដើម្បីជួយ​ប្រទេសនេ​ប៉ាល់ក្នុង​ប្រតិបត្តិ​ការសង្រ្គោះ​ ក៏ដូចជា​ កសាងទ្បើង​វិញនូវ​តំបន់កាត់​ត្មាន់ឌូ​ ឲ្យមាន​វប្បធម៌ដ៏រុងរឿង។ ​យើងទាំង​​អស់គ្នា​សូមបន់​ស្រន់​ ឲ្យប្រជាជន​នេប៉ាល់មាន​សេចក្តីសុខសាន្ត​ “ហើយខ្ញុំ​មានជំនឿជឿ​ជាក់​ថា ប្រជាជននេប៉ាល់ នឹង​មាន​ការប្តេជ្ញា​ចិត្តស្តា​រប្រទេសទ្បើង​វិញ​ឲ្យឆ្លងផុត​ពីការបំផ្លិច​បំផ្លាញ​ដ៏ធំ​នេះ”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative