ការញុំាអាហារ​មិនមែន​ដើម្បីតែ​ឆ្អែត ឬបំពេញក្រពះ​មួយមុខ​នោះទេ​

នៅបណ្តាប្រទេសក្រីក្រ​ ការយល់ដឹងរ​បស់ប្រជាជន​មានកម្រិត​ និងកង្វះ​ចំណីអាហារ ​បានធ្វើឲ្យប្រជាជនទាំង​នោះញុំាអាងហារ​ គឺគិតតែបំពេញ​ក្រពះប៉ុណ្ណោះ​ ពួកគេមិនយល់​ពីការប្រើប្រាស់​អាហារឲ្យបាន​ត្រឹមត្រូវ​​ និងមានសុវត្ថិភាពទ្បើយ។​

dvfadaប៉ុន្មានឆ្នាំចុងក្រោយនេះ​ នៅព្រះរាជា​ណាចក្រ​កម្ពុជាអ្នកលក់​ចំណីអាហារនានា បានប្រើប្រាស់សារធាតុ​គីមីជា​ច្រើនក្នុងចំណីអាហារ ​បន្លែ ​ត្រីសាច់​ ផ្លែឈើរបស់ខ្លួន​ ដើម្បីទុកផលិតផលទាំងនោះ​ឲ្យបានយូរ​ ដោយមិន​គិតពីសុខភាព​អ្នកបរិភោគ​ ដែលជាជនរួម​ជាតិរបស់ខ្លួនទ្បើយ។​

ជាមួយគ្នានេះផងដែរ​ ដោយសារការអនុវត្តន៍​ច្បាប់នៅធូរ​រលុងមន្រ្តី​កាំកុងត្រូល​តាមព្រំដែន​បានធ្មេចភ្នែក​ ដោយ​អនុញ្ញាត្តឲ្យ​ចំណីអាហារ​ដែលដាក់​គីមីនៅប្រទេ​សជិត​ខាងដូចជាថៃ​ និងវៀតណាមនាំចូលនិងយក​មក​ចែក​ចាយ​នៅកម្ពុជាជា​ថ្នូរ​នឹង​ទឹកលុយ​ ដោយមិនគិត​ពីសុខភាពកូន​ ប្រពន្ធ​ ញាតិផៅ​ និងជនរួមជាតិរបស់ពួកគេ​ទ្បើយ។​

ទន្ទឹមនឹងបញ្ហា​ប្រឈមទាំងនេះ​ និងការយល់ដឹង​មានកម្រិតរបស់ប្រជាពល​រដ្ឋខ្មែរផង បានធ្វើឲ្យពួកគេកើតជំងឺជាច្រើន ដូចជា ជំងឺរលាកថ្លើម ​មហារីក​ លើសសម្ពាធឈាម​ ទឹកនោមផ្អែមកាន់តែច្រើន ​ដែលនេះជាលទ្ឋផល​នៃការប្រើប្រាស់​អាហារមិន​បានត្រឹមត្រូវ​ និងមិនគិត​ពីសុវត្ថិភាព​មុនបរិភោគ។​

តើធ្វើដូចម្តេចដើម្បីជៀស​ផុតពីអាហារ​ ដែលគ្មានសុវត្ថិភាព​ទាំងនោះ? ​ចម្លើយសមស្រប​បំផុតគឺចាប់​ផ្តើមពីខ្លួន​យើង ​និងមានការ​ចូលរួមទាំងអ្នកផលិត​ អាជីវករ​ និងមន្រ្តីត្រួត​ពិនិត្យគុណភាព​ចំណីអាហារត្រូវ​មានមនសិកា ​និងសតិ​ សម្បជ្ជញ្ញៈ​ក្នុងការអនុវត្តន៍ច្បាប់​ឲ្យបានត្រឹមត្រូវ​ ដោយតម្កល់​នូវផលប្រយោជន៍ជាតិ ​ផលប្រយោជន៍​របស់រាស្រ្តខ្មែរជាធំ​ សុខភាពជាធំ ​ដើម្បីប្រជារាស្រ្ត​របស់​ យើងអាចរួមគ្នាក្នុងការ​កសាង​ប្រទេសជាតិ​បានកាន់តែ​រីកចម្រើនថែមទៀត។​

លោកច្រាយ ចំណាន ដែលបានទៅសិក្សា​នៅប្រទេសថៃ​ ​និងបានចុះ​ទៅកាន់ចំការក្រូច​ និង​កន្លែងចិញ្ចឹម​សត្វ​មួយចំនួន​បាននិយាយ​ឲ្យគេហទំព័រសុខភាព​កម្ពុជា ដឹងកាល​ពីថ្ងៃច័ន្ទ ទី២៦​ មេសានេះថា​ នៅប្រទេសថៃ​ ប្រជាជន​ប្រទេសនេះ​មានសីលធម៌ មានការយល់ដឹងខ្ពស់​ និងពួកគេ​មានគំនិត​ជាតិនិយមណាស់​ ព្រោះ​ផលិត​ផល​កសិកម្ម​របស់ពួកគេ​ ចំណីអាហារ​​សព្វសាររពើរបស់ពួកគេ ដែលប្រើប្រាស់​ក្នុងស្រុក​ គឺពួកគេ​មិនប្រើប្រា​​ស់​សារធាតុគីមីទ្បើយ​ តែពួកគេ​ប្រើប្រាស់សារធាតុគីមី​លើផលិត​ផលកសិកម្ម ​និងចំណី​អាហារ​សម្រាប់​នាំចេញ​ប៉ុណ្ណោះ​ ដើម្បីពួក​គេអាចរក្សាផលិត​ផល​ទាំងនោះបានយូរ។​

vdaនៅលើទីផ្សារ​ប្រទេសថៃវិញ​ បន្លែ ​ផ្លែឈើ​ ត្របែក​ ឬក្រូចនិងផលិតផល​កសិកម្ម​ ចំណីអាហារដទៃទៀត​ ដែលមានប្រេះ ​ឬស្លាកស្នាមរុយ​ចោះបន្តិច​ ពួកគេ​រើសយក​បោះ​ចោលហើយ​​​ ពួកគេមិន​ទិញ ឬដាក់លក់សម្រាប់​ប្រជាជនគេនោះទេ។​

លោកចំណាន​បានបន្តថា​ ហេតុនេះទាំងអាជីវករ ​និងមន្រ្តី​សមត្ថកិច្ចពាក់​ព័ន្ឋ​គួររួមគ្នា​ គិតពីសុខភាព​​បងប្អូន​របស់ជនរួមជាតិរបស់យើង ​មិនគួរគិតតែ​ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយ​បំផ្លាញ​អ្នកដទៃ​នោះទេ​ ព្រោះ​ផលិតផល​ដែលដាក់​សារធាតុគីមី​​ ឬផលិត​កម្មមិន​ស្អាត​ បង្កផលប៉ះ​ពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់សុខភាព​ប្រជា​ពលរដ្ឋ​ ប៉ះពាល់ដល់​សេដ្ឋកិច្ចរបស់​យើងសម្បើមណាស់។

ដូចនេះ​ការព្យាយាមស្វែង​យល់របស់​ប្រជាពលរដ្ឋសំខាន់ណាស់ ដើម្បីទទួ​ល​បាន​ចំណីអាហារមានសុវត្ថិភាព និង​អាចដើម្បី​បញ្ចៀសហានិភ័យ​នៃជំងឺទាំងទ្បាយ កុំឲ្យកើត​មានលើបងប្អូន​ប្រជាពលរដ្ឋរបស់យើង។ ​ប្រសិនជាបន្លែមានជាតិគីមី​ គួរតែត្រាំ​ទឹកអំបិល​មួយសន្ទុះ​ ឬប្រើប្រាស់ឧបករណ៍​ដែលជួយបន្សាបជាតិ​គីមីជា​មុនសិន​ មុនយកមកចម្អិន​ ប្រសិន​ជាត្រី​សាច់មាន​បាញ់​ថ្នាំ​គីមីឲ្យស្រស់​ និងរក្សាឲ្យបាន​យូរគួរកុំទិញ​ទទួលទាន​ជាដើម។​

ការញុំាមិនគួរភ្លេច​គិតពីសុវត្ថិភាព​នោះទេ​ ហេតុនេះ​អ្នកញុំាគួរ​ជ្រើសរើស​ចំណី​អាហារ​ណា​ដែលមាន​អនាម័យ​ ផលិតផលណាដែលមានសង្វាក់​ផលិតកម្ម​ស្អាត និងមានការទទួលស្គាល់ពីវិទ្យាស្ថានស្តង់ដាជាតិ និងមាន​កាល​បរិច្ឆេទប្រើ​ប្រាស់ច្បាស់លាស់យកទៅបរិភោគជាជាងទិញ ឬប្រើប្រាស់​ទំនិញ ដែលគ្មាន​ប្រ​ភពគ្មាន​អនាម័យ​ និងគ្មាន​កាលបរិច្ឆេទ​ច្បាស់លាស់។​ ត្រូវចងចាំថា​ “អ្នកអាច​រកប្រាក់បាន​ តែអ្នកមិនអាច​ទិញសុខភាពបានទ្បើយ”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative