អ្នកវិទ្យាសាស្រ្ត​អាមេរិករក​ឃើញឱសថ​ព្យាបាល​ជំងឺថ្លើម​​ប្រភេទបេ​(B)

អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​ បានចេញ​សេចក្តី​ប្រកាសកាល​ពីចុងសប្តាហ៍​មុនថា​ ថ្នាំអាចជួយ​ព្យាបាលជំងឺ​រលាក​ថ្លើមប្រភេទB​ រ៉ាំរ៉ៃ​ឲ្យជាសះ​ស្បើយទាំងស្រុង ​​ទៅលើ​សត្វ​កណ្តុររាប់រយក្បាល​ និងបាន​កំពុងចាប់​ផ្តើមធ្វើការ​សាកល្បង​លើមនុស្ស។

cv​ក្រុមអ្នកវិទ្យាសាស្ត្រ​បាននិយាយថា​ ឱសថឈ្មោះ​birinapant ​ជាថ្នាំដែល​ត្រូវបានគេពិសោធន៍ ដើម្បីកម្ចាត់​ជំងឺ​មហារីក​នៅអាមេរិក​​ ប៉ុន្តែវា​​ក៏ត្រូវបានគេ​ប្រើដើម្បី​ជាថ្នាំស៊ាំ​នឹងមេរោគHIV ​ព្រមទាំងជំងឺរបេងផងដែរ។​

បើតាមលោក​សាស្រ្តាចារ្យ​Marc Pellegrini ​ជាប្រធានវិទ្យាស្ថាន​ស្រាវជ្រាវ​ Walter & Eliza ​បានឲ្យដឹងថា​“យើង​ទទួលបាន​ជោគជ័យ១០០ភាគរយ ក្នុងការព្យាបាល​ជំងឺHBV​​ (រលាកថ្លើមប្រភេទB) ​ទៅលើកណ្តុររាប់រយក្បាល​នៅក្នុងមន្ទីពិសោធន៍”។ ផលិតផលរបស់អាមេរិក birinapant ​​កំពុងត្រូវបាន​​សាកល្បង​ចំពោះ​ជន​ជាតិអាមេរិក​​ ៣៥០នាក់ ​ប៉ុន្តែមិន​បានលក់​នៅលើទីផ្សារឡើយ។​

លោកPellegrini​បានបន្តថា​ តាមរយៈការ​ពិសាធន៍លើ​សត្វកណ្តុរ​ ពួកគេបានរក​ឃើញ​ថ្នាំប្រភេទនេះ ​អាច​បំផ្លាញ់កោសិការលាថ្លើម​ប្រភេទB​ ​និងមិន​ប៉ះពាល់ដល់​កោសិកាធម្មតា។ ​ជាពិសេស​នៅពេលដែល​ប្រើ​birinapant ​បញ្ចូលជា​​មួយនឹងថ្នាំកម្ចាត់មេរោគ​entecavir កោសិការលាក​ថ្លើមប្រភេទB​ ត្រូវបានជម្រះ​​ច្រើនជាង​ពីរដង ​បើប្រៀបធៀប​ទៅនឹងការប្រើ ​birinapant តែមួយមុខគត់។​

​លោកបានបន្តទៀតថា​ “វិធីនេះនឹងអាចព្យាបាល​នៅលើមនុស្ស ​ហើយនឹងត្រូវ​ចែកចាយឲ្យប្រើប្រាស់​មុនគេនៅទីក្រុងMelbourne, Perth និង Adelaide ”។

​ យោងតាមអង្គការ​សុខភាព​ពិភពលោក ​(WHO)បានឲ្យដឹងថា ​ឥឡូវនេះ​ពិភពលោកមានមនុស្ស​ជាង​៣៥០​លាននាក់​ កំពុងមានជំងឺរ​លាកថ្លើមប្រភេទB ​រ៉ាំរ៉ៃ ​ដែលពួកគេភាគច្រើនប្រជាជន​ទាំងនោះ​ កំពុងរស់នៅប្រទេស​កំពុងអភិវឌ្ឍន៍​នៅតំបន់អាស៊ី ​និងតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។ ជំងឺនេះអាចបង្កឲ្យ​មានជំងឺខ្សោយថ្លើម, ខ្សោយតំរងនោម​ និងមហារីក។ ជំងឺនេះអាចបណ្តោល​ឲ្យមនសុស្សស្លាប់ជាង៧០០.០០០ នាក់ជា​រៀងរាល់ឆ្នាំ៕​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative