មជ្ឈមណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា‑កូរ៉េ ​គ្រោងនឹងបើក​សម្ពោធជាផ្លូវការនៅថ្ងៃទី១៣ ​ខែឧសភា

មជ្ឈមណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា ‑កូរ៉េ ដែលស្ថិតនៅ​ក្នុងបរិវេណមន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ដែលជា​ជំនួយឥតសំណង របស់អង្គការ KOICA នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ នៅ​ថ្ងៃទី១៣ ​ខែ​ឧសភា ឆ្នាំ​២០១៥​ខាងមុខក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និងប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។
08លោកវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទី​រពេទ្យព្រះ​អង្គឌួង​​បានមាន​ប្រសាសន៍ប្រាប់​គេហទំព័រ​សុខភាពកម្ពុជា​ កាលពីព្រឹកថ្ងៃ​​ទី២៥មេសាឲ្យ​ដឹងថា អគារមជ្ឈមណ្ឌល​ចក្ខុរោគ​មិត្ត​ភាព​កម្ពុជា​ កូរ៉េ ​នេះគឺ​ជាជំនួយឥត​សំណងរបស់រដ្ឋាភិបាល​សាធារណរដ្ឋកូរ៉េ​ ផ្តល់តាមរយៈអង្គការ​កូយកា។​អគារនេះ​បានចាប់​ផ្តើមសាង​សង់កាល​ពីថ្ងៃទី​២០​ខែតុលា​​ឆ្នាំ២០១៣​ដោយ​​​​​ចំណាយ​ថវិកាចំនួន៥,៥លានដុល្លារ​អាមេរិក តែបើបូករួម​ទាំងការ​បណ្តុះបណ្តាល​ទៀតនោះ​គ្រោងចំណាយ​ប្រមាណ៧​លានដុល្លារអាមេរិក។​

លោកវេជ្ជបណ្ឌិត​បានបន្តថា តាមគម្រោង​រវាងភាគីទាំងពីរ ដែលបានចុះ​កិច្ចព្រម​​ព្រៀង​​ជាមួយគ្នាអគា​​រនេះគ្រោង​​នឹងបញ្ចប់​​នៅចុងខែវិច្ឆិកាតែបើគិតទាំង​​បំពាក់សម្ភារៈ​​ឧបករណ៍ទៀតនោះ​គ្រោងនឹងសាង​សង់ឲ្យរួចរាល់​នៅខែមេសា​​ឆ្នាំ២០១៥នេះ ហើយនឹង​ប្រារព្វពិធី​សម្ពោធជា​ផ្លូវការនៅ​ថ្ងៃទី១៣ ខែមេសាឆ្នាំ២០១៥ខាងមុខនេះ​ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់របស់សម្តេច​អគ្គមហា​សេនាបតី​តេជោហ៊ុន​សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និងប្រធាន​រដ្ឋសភា​នៃសាធារណរដ្ឋកូរ៉េ។​

បើតាមលោក​វេជ្ជបណ្ឌិតលូលីឃាងបានមានប្រសាសន៍​ទៀតថា អគារ​នេះមានតម្រូវការពីរ​ ទី១ផ្តល់​សេវាភ្នែក​ដល់​ប្រជាពលរដ្ឋទូទៅ​មានគុណ​ភាពខ្ពស់ស្រប​​តាមស្តង់ដា​​នៅក្នុងតំបន់អាស៊ាន​ និងទី២ មានកិច្ចសហ​ប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​មួយ​នៅកូរ៉េ​ដោយផ្តោត​​លើការ​បណ្តុះ​បណ្តាលធនធាន​មនុស្សអភិវឌ្ឍន៍ធនធានមនុស្ស និងជួយទ្រទ្រង់ក្នុងមជ្ឈមណ្ឌល​នេះ។ ​

cvលោកសង្ឃឹមថា មជ្ឈ​មណ្ឌលចក្ខុរោគមិត្ត​ភាពកម្ពុជា‑កូរ៉េនឹង​ធ្វើឲ្យកម្ពុជា​មានសមត្ថភាពកាន់​តែប្រសើរថែមទៀត ក្នុងការ​លើក​កម្ពស់​​គុណភាព​ការថែ​ទាំផ្នែក​ជំងឺភ្នែក។​

លោក ម៉ៅឌី​ណា មន្ត្រី​កម្មវិធីទីភ្នាក់ងារ KOICA ក៏​បាន​ចាត់​ទុក​​មជ្ឈមណ្ឌល​​ភ្នែក​​ដ៏​ទំនើប​នេះ ​និ​ង​​ជួយ​ធ្វើ​​ឲ្យ​ប្រសើរ​ឡើង​នូវ​​អត្រា​នៃ​ការ​ការពារ ​ការពិការភ្នែក និង​សេវា​ថែទាំ​សុខភាព​​ភ្នែក​ទូទៅ​​សម្រាប់​​ប្រជាជន​កម្ពុជា។​

បើតាម​លោក ម៉ៅ ឌីណា បានមានប្រសាសន៍ថា ចាប់ពី​ឆ្នាំ១៩៩១​​ រហូតមក​ត្រឹម​ឆ្នាំ​២០១៤ ​ ទីភ្នាក់ងារ​សហប្រតិ​​បត្តិ​ការ​​អន្តរជាតិ​កូរ៉េ ​(KOICA)​ បានផ្តល់​ជំនួយឥត​សំណង១៥៦លានដុល្លារ​​អាមេរិក ​មក​កាន់​​ប្រទេស​កម្ពុជា។
សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative