ចិនគ្រោងនឹង​ជួយក្រសួង​អប់រំលើកម្មវិ​ធីសិក្សា​ជំនាញបច្ចេកទេសនៅតាមជនបទ

រដ្ឋាភិបាលសាធា​រណរដ្ឋប្រជាមា​និតចិន​គ្រោងនឹង​ជួយដល់​ក្រសួងអប់រំ​យុវជន​និងកីឡា​លើកម្មវិ​ធីសិក្សា​អប់រំបច្ចេក​ទេសនៅ​តាមខេត្តធំៗ​ចំនួន​៦នៅប្រទេសកម្ពុជា។

fvលោក គ្រី​ ស៊ាងឡុង​ អនុប្រធាន​នាយក​​ដ្ឋានតម្រង់​ទិសវិជ្ជាជីវៈ ​នៃក្រសួង​អប់រំ យុវជន​បានមាន​ប្រសាសន៍​ប្រាប់​គេហទំព័រសុខភាពកម្ពុជា​នៅក្នុង​ពិធី​បើកសិក្ខា​សាលាលើកទី៣​​ ស្តីពីអភិវឌ្ឍន៍ការអប់រំ​បច្ចេក​ទេសនៅ​មធ្យមសិក្សា​ទុតិយភូមិកាល​ពី​ម្សិល​មិញ​​នេះ​ឲ្យដឹងថា ចិនបន្តយល់​វព្រម​ថា​​នឹងជួយក្រសួងអប់រំលើកម្ម​វិធីសិក្សាបច្ចេទេសនៅតាមខេត្តតាមការ​ស្នើសុំរបស់ក្រសួងតែគេ​នឹងមកសិក្សា​ដោយខ្លួនគេផ្ទាល់​ជាមុនសិន។​

ក្រសួងអប់រំយុវជននិង​កីឡាបាន​ស្នើសុំភាគីចិន​ជួយលើកម្មវិធីសិក្សា​ជំនាញបច្ចេកទេសនៅតាមខេត្ត​ចំនួន៦ រួមមាន ខេត្តកំពង់ចាម, បាត់​ដំបង, បន្ទាយមានជ័យ, កំពង់ស្ពឺ, កំពត និងខេត្តតាកែ វដើម្បីឲ្យសិស្ស​យើងពេលរៀន​ចប់ពីវិទ្យាល័យ​ទៅមាន​ជំនាញក្នុង​ខ្លួនអាច​រកការងារធ្វើ​បាន។​

លោកគ្រី​ស៊ាងឡុងបាន​ឲ្យដឹងបន្ថែមថា ក្រសួងអប់រំ​ក៏បាន​ស្នើដល់​ភាគី​ចិន​ឲ្យជួយបំពាក់​នូវឧបករណ៍សម្ភារៈ​ ការបណ្តុះបណ្តាលគ្រូ​ និងការ​សិក្សា​ទីផ្សារការងារ​ដើម្បី​បង្កើនសមត្ថភាព​ បង្រៀន​​លើមុខ​​ជំនាញឲ្យ​កាន់តែល្អប្រសើរ។​​

លោកគ្រីស៊ាង​ឡុង​​បានបន្តថា បច្ចុប្បន្ននេះ​ក្រសួងអប់រំបាន​ដាក់បញ្ចូល​មុខជំនាញចំនួន៥មានដូចជា៖​ អគ្គិសនី អេឡិចត្រូនិក ​កសិកម្ម​​ មេកានិក​​និងគណនេយ្យចូលទៅក្នុងកម្មវិធីសិក្សា នៅតាមសាលាមួយចំនួនរួមមានវិទ្យាល័យ​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនROTAខ្សាច់កណ្តាលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស​ព្រះបាទសម្តេច​​ព្រះប​​រមនាថន​​រោត្តម​សីហមុនី​ ខេត្តកំពង់ឆ្នាំង និងវិទ្យាល័យ​កំពង់​ឈើទាល់​ខេត្តកំពង់ធំ​ដែលជាជំនួយ​របស់រដ្ឋាភិបាលកូរ៉េ​តាមរយៈ​អង្គការ​កូយកា។​លោកបានបន្ថែមថា អង្គការ​កូយកានឹង​ពង្រីកការជួយ​នៅតាមវិទ្យាល័យ​ចំនួនពីរបន្ថែម​ទៀត​គឺវិទ្យាល័យខេ​ត្តស្វាយរៀង និងវិទ្យាល័យ​ជម្ពូវ័ន្ត​នៅ​រាធានីភ្នំពេញ។

លោក ហង់ ជួនណារ៉ុន​ រដ្ឋមន្ត្រីក្រសួង អប់រំ​ យុវជន​ និងកីឡា មាន​ប្រសាសន៍ថា​ កម្មវិធីសិក្សា​បច្ចេកទេស​​ជាយុទ្ធសាស្ត្រ​ដ៏សំខាន់ដែល​​អាចជួយបណ្តុះបណ្តាល​ជំនាញបច្ចេក​ទេស​​ដល់​​កម្លាំងពលកម្ម​កម្ពុជាដើម្បី​​ឆ្លើយតបតម្រូវការទីផ្សារការងារ។​ លោករ​ដ្ឋមន្ត្រី​​ បានបញ្ជាក់ថា ខណៈ​​សហគមន៍​​សេដ្ឋកិច្ច​អាស៊ាននឹង​ចាប់​ផ្តើម​​ដំណើរការ​​នៅចុង​ឆ្នាំ២០១៥​ខាងមុខនេះ​​កម្ពុជា​ត្រូវត្រៀម​ខ្លួន​លើកិច្ចការសំខាន់ៗ​ជាច្រើន​ជាពិសេស​លើការបណ្តុះ​បណ្តាលធនធានយុវជនឲ្យមានជំនាញ​បច្ចេកទេស​ខ្ពស់មានសមត្ថភាពពិតប្រាកដ​ និងមានលក្ខណៈ​សម្បត្តិគ្រ​​ប់គ្រា​ន់ ដើម្បីបំពេញតម្រូវការទីផ្សារការងារដែលកម្ពុជា​កំពុងជួប​​ប្រទះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative