ស្នេហាមួយ

ព្រះវិស្ណុបានបង្កើត​ព្រះព្រហ្ម​ ព្រះព្រហ្មបាន​បង្កើតមនុស្សប្រុស ​និងបាន​ដកយកឆ្អឹងជំងីពីបុរស ​ដើម្បីបង្កើត​ជាមនុស្សស្រី​ បន្ទាប់មក​ព្រះព្រ​ហ្ម​បង្កើត​មនុស្សឲ្យ​មានចំណង់ និងមនោសញ្ចេតនា​រវាងមនុស្សស្រី​ និងមនុ​​ស្ស​ប្រុស​ ហើយបន្ទាប់មក​ទៀត​ ព្រះព្រហ្មបាន​កំណត់​ឆាកជីវិត​មនុស្ស ​ដែលត្រូវឆ្លង​កាត់​វាលវដ្ដសង្សារកើតចាស់ឈឺ ស្លាប់។

unit 2អ្នកវិភាគអំពី​បញ្ហាស្នេហា ​និងសិក្សាពីសង្គមលោក​ ច្រាយ ចំណាន ដែលបានសរសេរសៀវភៅជាច្រើនទាក់ទង​នឹងរឿង​រ៉ាវស្នេហា ​និងជីវិតគូបាន​ថ្លែងឲ្យគេហ​ទំព័រសុខភាព​កម្ពុជា​ដឹងកាល​ពីថ្ងៃសៅរ៍​ ទី២៥​មេសា​កន្លង​មកថា។​ ពេលមនុស្សកើត​មានគឺទទេ​ស្អាត ពួកគេ​គ្មាន​អ្វីសៅហ្មងនាំមកជាមួយនោះទេ តែពួកគេបានស្ពាយមកជាមួយនូវមរតកពីរមកជាមួយ គឺសភាពល្អ និងអាក្រក់ ដើម្បីញុំាំងឲ្យពិភពលោកនេះកាន់តែស្រស់បំព្រងទ្បើង ព្រោះបើពិភពលោកនេះមានតែរឿងល្អៗ មានតែសំណើច មានតែទឹកដមស្នាមញញឹមដ៏មានន័យ ពិភពលោក​នេះមិន​មានព៌ណសម្បុរទ្បើយ។ ព្រោះពួកគេ​មិនមាន​អ្វីយកមកបង្ហាញពីភាពរីករាយ​របស់​ខ្លួនមានសភាព​យ៉ាងដូចម្តេច។​

ស្នេហា​ដែល​ព្រះ​ព្រហ្មបាន​បង្កើតទ្បើង ​មានភាពល្អ​ស្អាត​ម៉ត់ហ្មង​ និង​ពោរពេញ​ទៅដោយ​កិលេស​ទាំងទ្បាយ ​តែពេល​វេលារស់​នៅជាមួយ​គ្នា​របស់មនុស្ស​ពីរនាក់​កាន់តែយូរ​ ជាធម្មជាតិ​ពួកគេ​ពិតជាមានរឿងរ៉ាវ​ជា​ច្រើន​ ត្រូវឆ្លងកាត់​ជាមួ​យគ្នា​ មាន​ទាំង​រឿងល្អៗ​ និងរឿង​មិន​សូវល្អជា​មួយគ្នា​ ដែលជាហេតុ​ធ្វើឲ្យពួក​គេមាន​ការប៉ះ​ទង្គិចសតិ​អារម្មណ៍​ជាមួយ​គ្នាបន្តិចម្តងៗ​ យូរៗទៅ​ជម្លោះ​តិចតួច​ក៏​កើតមាន​ទ្បើង​ ដោយ​ជៀស​មិន​រួច។ លោកចំណានបញ្ជាក់។​

លោកបន្តថា​ ចូរចង​ចាំថា​ជម្លោះ​តិចតួច​ក្នុងរង្វង់​ស្នេហា​ មិនមែន​ជារឿង​ដែល​មិនអាច​ទទួល​យកបាន​នោះទេ​ តែវា​ជាគ្រឿង​បន្ថែម​សម្រាប់​បំពេញ​ឲ្យសម្ព័ន្ឋភាព​អ្នកទាំងពីរ​ កាន់​តែ​ស្រស់​បំព្រង​ទ្វេរទ្បើង​ថែមទៀត​ ហើយពួក​គេពិត​ជាកាន់​តែផ្អែម​ល្ហែម កាន់តែ​អាណិត​ កាន់តែ​យល់ចិត្តគ្នាទៅវិញទៅមក។​

113លោក​ចំណានបាន​បន្តដោយ​ប្រៀប​ធៀប​ស្នេហា ​និងសម្លក​កូរមួយ​ឆ្នាំង​ដោយ​​​លោក​​ពន្យល់ថា ​ស្នេហាមួយដែល​មានភាព​កក់ក្តៅ ​និង​សុភមង្គល​ប្រៀប​បាននឹង​សម្លកកូរ​មួយឆ្នាំង​ ដែលត្រូវកា​រគ្រឿង ​និង​បន្លែ​ច្រើន ​ប្រសិន​ជាអ្នក​ស្លភ្លេច​គ្រឿង​ណាមួយ​សម្ល​មួយឆ្នាំងនោះ មិនឆ្ងាញ់​ទ្បើយ​។ ជីវិតគូក៏​ដូចគ្នាគួរណាស់​គូភាគីទាំងពី​រត្រូវជជែកគ្នា​ យកយោបល់គ្នា​ ឲ្យតម្លៃគ្នា ​គោរពគ្នាទៅវិញ​ទៅមក ​មានផែនការ​គ្រួសារច្បាស់​លាស់​ ផែនការ​ប្រើប្រាស់​ថវិកា​ក្នុងគ្រួសារច្បាស់លា​ស់​ ចេះ​សន្តោ​សនិង​អធ្យាស្រ័យគ្នា​ទៅវិញទៅមក ​ទើបជីវិត​គូរបស់អ្នក​នឹងស្គាល់​តែភាព​​សុខដុម​ និងសុភមង្គលមិនខាន។​

ចូរ​​ទទួលយក​ស្នេហាមួយ ​​ដែលមានភាពរីករាយ និងមានការលើកទឹកចិត្តគ្នា លួងលោមគ្នាទៅវិញទៅមក ដើម្បីទទួលបានសុភមង្គលមួយ​ដែលភាគីទាំងពី​រ​ចង់បាន ហើយក៏រួមគ្នា​​ទទួលខុសត្រូវនូ​វកំហុស​តិចតួច​របស់អ្នកទាំងពីរ ដែល​នាំឲ្យមានជម្លោះតិច​តួចកើតទ្បើង​ ដែលជា​ធម្មតាគ្មានមនុស្សពីរនាក់ណារស់នៅ ជាមួយគ្នាមួយជីវិត មិនមានការថ្នាំងថ្នាក់តិចតួចទ្បើយ តែសូមចង​ចាំថា​ស្នេ​ហា​មួយជាស្នេហាដែលមានស្នាមញញឹម សំណើច  រួមសុខរួមទុក្ខជាមួយគ្នាច្រើន និង​ជម្លោះតិចតាមដែលអាចធ្វើទៅបាន។ លោកចំណានបញ្ជាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៥

 

 

 

Google Analytics Alternative