ភោជនីយដ្ឋាន​ជប៉ុន​លេច​មុខ​នៅកម្ពុជា​កាន់តែ​ច្រើន​

បន្ទាប់ពីការមក​ដល់​នៃចំនួន​អ្នកវិនិយោគ​ជប៉ុននៅកម្ពុជា​​កាន់​​តែច្រើន ​​ភោ​ជនីយដ្ឋាន​ជប៉ុនជា​ច្រើនក៏បាន និងកំពុងបង្ហាញខ្លួន​នៅកម្ពុជាផងដែរ ដែលភោជ​នីយដ្ឋានទាំងនោះ​មានទីតាំងនៅ​តាមបណ្តោយ​ផ្លូវលេខ៦៣​ និង​នៅក្នុងផ្សារទំនើប​EAON MALL។​

sd​លោក ​កាហ្សូយ៉ា ​កាគេ​(Kazuya KaKee)​ម្ចាស់ភោជនីយដ្ឋាន​ជប៉ុនមួយ​ឈ្មោះ​ញុំា​ ​ដែលបានបើកដំណើរ​ការនៅកម្ពុជា​ ជាងមួយឆ្នាំមក​ហើយ​បាន​មាន​ប្រសាសន៍​​ឲ្យ​​គេ​ហទំព័រ​សុខភាពកម្ពុជា ដឹងកាល​ពីពេលថ្មីៗ​នេះថា​ លោកបាន​សម្រេចចិត្ត​បើកភោជនីយដ្ឋាន​នៅ​កម្ពុជា​ បន្ទាប់ពី​លោក​ចំណាយ​ពេល​៥​ឆ្នាំ​​ដើម្បីសិក្សា​ពីបណ្តាប្រទេស​ក្នុង​តំបន់អាស៊ាន​ ​ដោយលោក​បានរកឃើញថា​ ប្រទេសសាំង​ហ្កាពួរ​ជាប្រទេសអភិវឌ្ឈរួច​ហើយ​ ចំណែកប្រទេសថៃ​គួរឲ្យចាប់អារម្ម​ណ៍ ​ប្រទេសទ្បាវ និងភូមាមាន​ការអភិវឌ្ឈ​​​យឺតនៅទ្បើយ​ ចំណែក​ប្រទេសវៀតណាមជាប្រទេស​កុំម្មុយនីស។ ​ដូច្នេះទើបលោក​សម្រេចចិត្តម​កវិនិយោគ​នៅកម្ពុជា ​ដោយ​សារអត្តចរិតរបស់​ប្រជាជន​ប្រទេសនេះ​ មានភាពរួសរាយរាក់​ទាក់ ងាយ​ស្រួលរាប់អាន ​និងប្រទេសនេះ​កំពុងមានការអភិវឌ្ឈយ៉ាង​លឿន។​

លោកបន្តថា​ “ភោជនីយដ្ឋាន“ញុំា”​មានមុខអាហារ​ពិសេសតាម​បែប​ជប៉ុន ​និង​កន្លែងទទួលទាន​អាហារត្រូវ​បានរៀប​ចំយ៉ាងពិសេស​ ដែលឲ្យ​ភ្ញៀវចូលទទួល​ទា​ន​មានអារម្មណ៍ស្រទ្បះ​ស្រទ្បំ​ ​ក៏ដូចជាការលំហែពីការនឿយហត់បាន”។ លោកបន្តថា “ដោយសារ​តែភាព​ជោគជ័យនៅ​ភោជនីយដ្ឋាននេះ ទើបលោកសម្រេ​ចចិត្តបើកភោជនីយដ្ឋាន​ទី២ នា​ពេលឆាប់ៗ​ខាងមុខនេះ ដោយសហការជាមួ​យ​អ្នកវិនិយោគកម្ពុជា​ ដើម្បី​ទាក់ទាញយុវជនខ្មែរកាន់តែច្រើនឲ្យចាប់អារម្មណ៍និង​ចូល​​ចិត្តទទួលទានអា​ហារជប៉ុន។ ម្ហូបខ្មែរ និងជប៉ុនមានការផ្សំគ្រឿងប្រ​ហាក់ប្រ​ហែលគ្នា​”។​

​លោកKazuya KaKeeបានមើលឃើញថា ទីក្រុងភ្នំពេញនឹងមានការអភិវឌ្ឈន៍ខ្លាំងនាពេលអនាគត ហើយទីក្រុងនេះ​នឹងមានសំណង់ខ្ពស់ៗកាន់តែច្រើនថែមទៀត។ លោកចង់ឃើញប្រ​ទេសកម្ពុជា មានការរីក​ចម្រើនខ្លាំងជាងនេះទៀត ដោយលោកមានសុទិដ្ឋិនិយមថា “ច្បាស់ណាស់​កម្ពុជាពិតជា​អាចធ្វើបាន ​បើកម្ពុជារៀបចំប្រព័ន្ឋ​អប់រំបានល្អ ​ប្រទេសនេះនឹងអាចដឹកមុ​ខគេ​​នៅក្នុង​តំបន់​នេះ​នាពេលអនាគត”។​

លោកតាស៊ូយ៉ា ​ម៉ានីវ៉ា​(TASUYA MANIWA)​ដែលបាន​សហការ​ជាមួយ​មិត្តរបស់លោក​បើកហាងនំ​ខេកឈ្មោះ​ហ្វូវ៉ារិ​ នៅតាមបណ្តោយផ្លូវ​ដដែលនេះ បាន​មានប្រសាសន៍​ឲ្យដឹង​ផងដែរថា លោកបានចំណា​យទឹក​ប្រាក់ប្រមាណ​១០០,០០០ដុល្លារ ដើម្បីបើកហាងនំខេក​នៅកម្ពុជា។​ ហាង​របស់លោកបានបើកដំណើរការអស់រយៈ​ពេលជាង១ឆ្នាំមក​ហើយ​ ដោយ​ទទួលបាន​អតិថិជនចម្រុះ ដែលភាគ​ច្រើនពួកគេជាជន​ជាតិ​កម្ពុជា។​

​លោកបន្តថា​“មូលហេតុដែលខ្ញុំសម្រេចចិត្ត មកបើកហាង​នំខេកនៅកម្ពុជា​ ដោយសារទី​ផ្សា​រកម្លាំង​ពលកម្ម​នៅ​កម្ពុជាថោក និងរដ្ឋាភិបាល​កម្ពុជាបានបើកចំហដល់វិនិយោគិនបរទេស”។ លោកបន្តថា “ពេលបណ្តាប្រទេសក្នុងសហគម​អាស៊ាន​ធ្វើសមាហរណ​កម្មជា​មួយ​គ្នា​នៅចុ​ង​ឆ្នាំនេះ​ ខ្ញុំសង្ឃឹមថា នឹងមានអ្នកវិនិយោគជប៉ុន​កាន់តែច្រើន​មក​វិនិយោគ​នៅកម្ពុជា”។​

unit 8លោក ​TASUYA MANIWA​បានបន្តថា​ បច្ចុប្បន្ននេះ​មាន​ភោជ​នី​យ​ដ្ឋានជប៉ុននៅ​កម្ពុជាង​ជាង​​១០០​ក​​ន្លែង​​ និងមាន​ជន​ជាតិ​ជប៉ុន​​ប្រមាណ​៣០០០​នាក់កំពុង​រស់នៅ និងធ្វើការនៅ​រាជធានីភ្នំពេញ។ លោកបន្តថា លោក​មានបទ​ពិសោធន៍​ធ្វើ​នំ​ខេក​បែប​ជប៉ុន​រយៈ​​ពេល​៣០​ឆ្នាំ​មកហើយ។ ​នំរបស់​លោក​មាន​រសជាតិបែបជប៉ុនមិនផ្អែមខ្លាំង និងធ្វើទ្បើងប្រកប​ដោយ​អនាម័យ​ខ្ពស់​ ទោះ​ជា​យ៉ាង​​ណាមិនរំពឹងថានឹងអាចរកប្រាក់ចំណេញបានភ្លាមៗនោះទេ។

អ្នកគ្រប់គ្រងភោជនីយដ្ឋាន​ឈ្មោះJIDAIYA លោកDaisuke KAMACHI​ ជាភោជនីយដ្ឋាន ដែលមាន​សាខាចំនួន១០ នៅប្រទេស​ជប៉ុនបាន​មានប្រសាសន៍ឲ្យដឹងថា ភោជនីយដ្ឋានរបស់លោកបានបើកនៅកម្ពុជា​ រយៈ​ពេល១ឆ្នាំ​មកហើយ និងទទួលបានអតិថិជនកើនទ្បើងជា​ប្រចាំទាំង​ភ្ញៀវខ្មែរ និងភ្ញៀវបរទេស តែចំនួនភ្ញៀវខ្មែរទ្បើងចុះ​មិនទៀងទាត់​ ប៉ុន្តែលោកសង្ឃឹមថា ក្រោយពីបើកដំណើរការបាន​៥ឆ្នាំ​ ភោជនីយដ្ឋានរបស់លោក​នឹងទទួលបានប្រាក់ចំណេញ​​នៅទីនេះ។​ ភោជនីយដ្ឋាន​JIDAIYA​មានមុខម្ហូបពិសេស គឺទឹកជ្រលក់ និងមាន់អាំងតាមបែបជប៉ុន។

លោកDAISUKEបានបន្តថា “មូលហេតុដែលយើងសម្រេចចិត្តមកវិនិយោ គនៅកម្ពុជា ដោយសារប្រជាជនខ្មែរមានភាពរួសរាយរាក់ទាក់ ឧស្សាហ៍ព្យា​យា​ម និងប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឈន៍ ដែលផ្តល់ឳកាសឲ្យលោកអាច​​មានឳកាសរកប្រាក់ចំណេញបាន”។

​លោកបានថា  នៅពេលប្រជាជន​កម្ពុជាមាន​ជីវភាពកាន់​តែប្រសើរ​ទ្បើង​ ពួកគេ​នឹងមក​កាន់ភោជនី​យដ្ឋាន​របស់លោក​កាន់តែ​ច្រើន​ បើទោះជា​ភោជនីយដ្ឋា​ន​របស់លោក ​មិនសូវមានអ្នក​ស្គាល់​ច្រើននៅ​ទ្បើយ​​ក៏ដោយ។ ​ភោជនីយដ្ឋាននេះ​ ផ្តោតលើ​អតិថិជន​មាន​ជីវភាពមធ្យម​ រហូត​ដល់អ្នកមាន​ជីវភាព​លំដាប់​ខ្ពស់​។​

នៅភ្នំពេញ​ភោជនីយ​ដ្ឋា​នជប៉ុនល្បី​ឈ្មោះ​មានដូចជា​ កូបេ យីងហ្កា​ និង​ភោជនីយដ្ឋានយ៉ាម៉ាតុ ដែលពី​មុនមានឈ្មោះត្រឹម​យ៉ាម៉ាតុតែប៉ុណ្ណោះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative