គរុនិស្សិតជំនាន់ទី២០ចូលរួមបរិច្ចាគឈាម

នៅវិទ្យាស្ដានជាតិអប់រំ​ កាលពីព្រឹកថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០១៥​ មាន​រៀប​ចំពិធីបរិច្ចាគឈាម​ ដើម្បីសង្គ្រោះ​ជីវិត ​ដោយស្ម័គ្រចិត្ត​ដោយមាន​ការចូលរួមពី​គរុនិស្សិត​ជំនាន់ទី២០ចូលរួមជាច្រើន។

ws1ពិធីផ្តល់ឈាមនេះ​មានការចូលរួម​ សហការពីក្រុមហ៊ុន​ NVC​ Corporation ​វីតាល់ ហើយ​ដើម្បីលើក​ទឹកចិត្ដ​ដល់​សប្បុរស​ជន​ ដែល​បានផ្ដល់​ឈាមដោយ​ស្មគ្រ័ចិត្ដ​ ក្រុមហ៊ុន NVC ​បានផ្ដល់ទឹកពិសា​វីតាល់ ​រួមជាមួយ​​នឹង​ថង់​យួរ​ដ៏ស្រស់​ស្អាត​​ សម្រាប់អ្នកផ្ដល់ឈាមទាំងអស់​ បន្ថែម​ពីលើការ​ឧបត្ថម្ភទឹកពិសា​ សម្រាប់អ្នក​ចូលរួមទាំងអស់​ផងដែរ។​

លោកវេជ្ជបណ្ឌិត​ ជា ​សុខឃីម​ អនុប្រធានមជ្ឈ​មណ្ឌលជាតិ​ផ្ដល់ឈាម​ បានឲ្យដឹងដែរថា​ “ ឈាមប្រមាណជាង១៥០ប្លោក​ ត្រូវការសង្គ្រោះជីវិត​ប្រជាជនរៀងរាល់ថ្ងៃ។​ លោកបានអំពាវនាវ​ឲ្យមានការចូលរួម​បរិច្ចាគ​ឈាម ​ពីសំណាក់សិស្ស​និស្សិតយុវជន ​ដែលមានសុខភាពល្អ​បរិបូរណ៍​ គឺជា​រឿងចំបាច់បំផុត។​ លោកបន្ថែម​ថា​ សកម្ម​ភាព​​​ទាំង​អស់​​​នេះ​​ ជោគជ័យទៅបានអាស្រ័យដោយ​មានការ​សហការ​គាំទ្រពីស្ថាប័នពាក់ព័ន្ធ ​ទាំងរដ្ឋ ​និងឯកជន។ ហើយវីតាល់ ​គឺតែងតែគាំ​ទ្ររាល់​សកម្មភាព​របស់​មជ្ឈមណ្ឌលជានិច្ច។​

គួរបញ្ជាក់ផង​ដែរថា​ មជ្ឈមណ្ឌល​ជាតិផ្ដល់ឈាម​ តែងតែចុះ​មកទទួល​អំណោយ​ ឈាមស្ម័គ្រចិត្ដ​ ពីវិទ្យាស្ថាន​ ជាតិអប់រំជារៀងរាល់ឆ្នាំ។​ ដោយទ្បែកឆ្នាំនេះ​ មានការរៀប​ចំកម្មវិធីធំ​ ដោយមានការ​សហការ​ពី​វីតាល់​ ធ្វើការជំរុញបន្ថែមឲ្យមានការ​ចូលរួមស័្មគ្រចិត្ដកាន់​តែច្រើន​ទ្បើង​ពីសំណាក់​អ្នកចូលរួម ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative