មន្ត្រីជំនាញ​ចុះត្រួតពិនិត្យផលិតផល​គ្រឿង​សមុទ្រដាក់​លក់​នៅតាមផ្លូវ​ត្រឡោកបែក​

មន្រ្តីសាខា​កាំកុងត្រូល​ផែ​ស្ងួត​ចុងទីភ្នំពេញ​ រួមសហការជា​មួយសាខា ​កាំកុងត្រួល​ រាជធានីភ្នំពេញ ​និងមន្រ្តីមន្ទីរពាណិជ្ជកម្ម ​កាលពីរសៀល​ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០១៥ ​បានចុះត្រួតពិនិត្យគ្រឿង​ សមុទ្រ ​ដែល​ដាក់លក់​នៅតាមបណ្តោយ ​ផ្លូវលេខ៥៩៨​ ហៅថាផ្លូវត្រឡោកបែក​ ស្ថិត​ក្នុងខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។​

wsលោក គង់​ វុទ្ធី អនុប្រធានសាខា ​បានមានប្រសាសន៍​ថា ​ផលិតផល​គ្រឿង​សមុទ្រ​ដែល​ចុះត្រួតពិនិត្យ​ រួម​មាន​ផលិត​ផល​គ្រឿងសមុទ្រ​មិន​ទាន់ចម្អិន ឬមិនទាក់កែច្នៃ ​រួមមាន​ បង្គារ​ មឹក​ និងផលិតផល​គ្រឿង​ ​សមុទ្រ​មួយចំនួនទៀត​ ដែលកំពង់ចរាចរ​ដាក់លក់នៅតាមផ្ទះ ​និងដេប៉ូ។ ​លោកបន្តថា ពេលចុះ​ត្រួតពិនិត្យ​មន្រ្តី​កាំកុងត្រូល ​បានយកគំរូ ​ផលិត​ផល​គ្រឿងសមុទ្រ​ មកធ្វើការវិភាគ​នៅមន្ទីរពិសោធន៍​ រកសារ​ធាតុគីមី ​ហ្វ័រម៉ាលីន​( Formalin) នៅក្នុង​ផលិតផលទាំងនេះ​ ដើម្បីមានវិធាន​ការសមស្រប​ ទៅតាមច្បាប់​ចំពោះ​អាជីវករណា​ ដែលលួចដាក់នូវសារ​ធាតុ​គីមី​ដែលច្បាប់​បានហាម​ឃាត់ដែលធ្វើឱ្យ​ប៉ះពាល់សុខភាព​សារធារណៈ។​

លោកបានបន្ថែមថា​ សារធាតុហ្វ័រម៉ាលីន​(Formalin) ​នេះ ត្រូវបានហាម​មិនឱ្យប្រើនៅក្នុង​ចំណីអាហារ​ ហើយផលប៉ះ​ពាល់របស់វា​ អាចបង្ក​ឱ្យមានជំងឺមហារី ​គ្រោះថ្នាក់ដល់ក្រលៀន​  ប្រតិកម្មចំណីអាហារ​ សន្លប់​បាត់ស្មារតី​ ឬស្លាប់បាន។​

លោក​អនុប្រធានសាខា​ បានបញ្ជាក់ទៀតថា​ មឹក និងបង្គារ​ទាំងនេះ​ ត្រូវ​បានឈ្មួញ​នាំចូលពីខេត្តកំពត​ ព្រសីហនុ​ កោះកុង​ និងមួយ​ចំនួន​ទៀតនាំ​ចូលពី​ប្រទេសថៃផងដែរ។

លោក គង់ វុទ្ធី បានធ្វើការណែ​នាំដល់អ្នក់​លក់ ​និងអ្នកទិញ​ត្រូវដឹង​ពីអត្ត​សញ្ញាណ​ ប្រភព ​អាស័យដ្ឋានរបស់អ្នក​ ដែលយកមកលក់ឱ្យខ្លួន ឬ​វិក្កយ​បត្រទូទាត់ឱ្យបានត្រឹមត្រូវ​ជាព័ត៌មាន​ ដើម្បីបង្កលក្ខណៈ​ងាយស្រួល​ ដល់​សមត្ថកិច្ចកាំកុង​ត្រូល​ក្នុងការ​ចុះស្រាវជ្រាវ ​និងតាមដាន ​ដើម្បីមាន​វិធានការ​ទៅតាម​ច្បាប់​ចំពោះ​អ្នកលក់​ ឬអ្នកចែកចាយ​ ផលិតផល ដែល​មាន​សារធាតុហ្វ័រម៉ាលីន​(Formalin)នេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative