គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី២៣មេសា ស្លាប់មនុស្ស២នាក់ ​និងរបួស៩នាក់

យោងតាមនាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​​អគ្គស្ន​ង​ការនគរបាលជាតិ​បាន​ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍​នៅ​ទូទាំងប្រទេសថ្ងៃទី២៣ ខែមេសា​ឆ្នាំ​២០១៥​បាន​កើតឡើង​ចំនួន៦​លើកបណ្តាលឲ្យ​មនុស្ស២នាក់​ស្លាប់​ និង​៩នាក់​រងរបួស​ធ្ងន់ និង​ស្រាល​ ។

fan2ប្រភព​ដដែល​បាន​ឲ្យ​ថា​ ក្នុង​គ្រោះថ្នាក់​ចរ​ចរណ៍​ទាំង៦លើក​នេះ បាន​បណ្តាល​​ឲ្យ​ខូចខាត​​យានយន្ត​​ចំនួន៨គ្រឿង​ ក្នុងនោះ ​រថយន្ត​​ធុន​តូច​​ចំនួន​៤​គ្រឿង​​ ម៉ូតូ​ចំនួន២គ្រឿង​ រថយន្ត​ធុន​ធំ១គ្រឿង​ និង​យានយន្ត​​ផ្សេងទៀត១​គ្រឿង។ ​ចំណែកឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​​គ្រោះថ្នាក់​ចរាចរណ៍ ​គឺ​បណ្ត​ល​មកពី ​ល្បឿន៣លើក ប្រជែង​គ្រោះ​ថ្នាក់១លើក ​មិន​គោរព​សិទ្ធិ១លើក​ និង​ដើរ​ឆ្លងផ្លូវ១លើក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative