កូរ៉េ​និង​​ក្រសួង​​​អប់​រំ​​រួម​គ្នា​​អភិវឌ្ឍ​​ការអប់រំ​​បច្ចេកទេស​​នៅមធ្យមសិក្សា​​ទុតិយភូមិ​

ក្រសួង​អប់រំ​យុវជន​​និង​កីឡា​ និង​​ទី​ភ្នា​ក់​ងារ​​សហប្រតិបត្តិកា​រ​អន្តរជាតិ​​កូរ៉េ ​បានរៀបចំ​​សិក្ខា​លើក​​ទី៣​ស្តីពី​​ការអភិវឌ្ឍ​កា​រអប់រំ​បច្ចេកទេស​​នៅ​មធ្យម​សិក្សា​​ទុតិយភូមិ​ ដើម្បី​ផ្តល់​​ឲ្យ​សិស្ស​​បាន​រៀន​សូត្រ​​នូវ​មុខជំនាញ​វិ​ជ្ជាជីវៈ​​ហើយ​​ពេល​បញ្ចប់​ការសិក្សា​ ​ពួកគេ​​អាច​មាន​លទ្ធភាព​​រក​ការ​ងារ​ធ្វើ​ចិញ្ចឹម​ជីវិត​​ដោយ​​ខ្លួនឯងបាន។​

wsសិក្ខា​សាល​នេះ​​បាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​ព្រឹក​ថ្ងៃទី២៣ខែមេសា​​ឆ្នាំ​២០១៥​នៅ​សណ្ឋាគារ​កាំបូ​ឌីយ៉ាណា ​ក្រោម​អធិបតីភាព​លោក​​បណ្ឌិត​ ហង់​ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​​និង​កីឡា​ និង​លោក​ស្រី​ប៊ែ​ក​​ស៊ុ​ក​​ហ៊ី(Baek Sook Hee)​ប្រធាន​ទី​​ភ្នាក់​ងារ​​​សហប្រតិ​បត្តិកា​រ​​អន្តរ​ជាតិ​​​កូរ៉េ​​​ប្រចាំ​​នៅ​​កម្ពុជា​ (កូយ​កា)។​

លោក​បណ្ឌិត​​គ្រី​ស៊ា​ង​​ឡុង​ អនុប្រធាននាយក​ដ្ឋាន​​ទទួលបន្ទុក​​រួម​នាយក​​ដ្ឋា​ន​តម្រង់​ទិ​ស​​វិជ្ជាជីវៈ​​បាន​មានប្រសាសន៍ថា ​សិក្ខា​សាលា​នេះ​ប្រារព្ធ​​ធ្វើ​ឡើង​​ក្នុង​គោលបំណង​​ដើម្បី​ការ​អភិវឌ្ឍ​​ការអប់រំ​បច្ចេក​ទេស​​នៅ​មធ្យមសិក្សា​ទុតិយភូមិ។​

លោកស្រី​ Baek Sook Hee​ ប្រធាន​ទីភ្នាក់ងារ​​សហ​ប្រតិបត្តិការ​​អន្តរជាតិ​​កូរ៉េ ​បាន​មានប្រសាសន៍ថា ​គម្រោង​ផែនការ​​ការអប់រំ​​បច្ចេកទេស​នៅ​​មធ្យមសិក្សា​ទុតិយភូមិ​នេះ​​បាន​ដើរ​តួរ​យ៉ាងសំខាន់ ​ដើម្បី​អភិវឌ្ឍ​កម្លាំងការងារ ​ក៏ដូចជា​បច្ចេកទេស​ និង​ជំនាញ​​សម្រាប់​បំពេញ​​ទីផ្សារការងារ​នៃ​​ប្រទេស​កម្ពុជា។ លោកស្រីបន្តថា «គម្រោង​នេះ​នឹង​ជួយ​​អភិវឌ្ឍ​ជំនាញ ​ដែល​ជួយ​​ជំរុញ​ឲ្យ​​យុវជន​ទទួលបាន​ជំនាញ​ និង​ទទួលបាន​ការងារ​ល្អ​ និង​ឱកាស​ផ្សេង»។ លោកស្រី​បាន​បន្ថែមថា ​ជាងនេះ​ទៅទៀត​​វា​នឹង​ជួយ​​ឲ្យ​សិស្ស​បាន​រៀន​សូត្រ​បាន​ល្អ​ប្រសើរ​ជាង​មុន​ដោយសារតែគ្រូៗ​បាន​ទទួល​នូវ​បទពិសោធន៍ល្អៗ​ពី​ការធ្វើ​​ទស្សនកិច្ច​នៅ​កូរ៉េ។​

លោក​បណ្ឌិត​ ហង់​ជួន ណា​រ៉ុ​​ន ​បាន​មានប្រសាសន៍ថា​«ជាការ​ពិតណាស់​​ការអប់រំ​បច្ចេកទេស ​ទាមទារ​នូវ​​ការចូលរួម​​ពី​គ្រប់​ពាក់ព័ន្ធ​ និង​គ្រប់​ជ្រុង​ជ្រោយ​​មិនអាច​ខ្វះ​​នូវ​ធាតុ​​ណាមួយ​បានឡើយ។ បើ​មិន​ដូច្នេះ​ទេ​ពិតជា​​មិន​ទទួលបាន​​នូវ​លទ្ធផល​​ល្អ​ស្របតាម​​គោលបំណង​​គោលដៅ​របស់​​យើង​ដែល​បាន​គ្រោងទុក​នោះដែរ»។លោក​រដ្ឋមន្ត្រី​បាន​វាយតំ​លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​​ទាំងអស់​ ដែល​បាន​អនុវត្ត​នូវ​គម្រោង​អភិវឌ្ឍ​​ការអប់រំ​បច្ចេកទេស​​នៅ​មធ្យមសិក្សា​​ទុតិយភូមិ​ទទួល​បាន​​ជោគជ័យ​ ដោយ​យើង​បង្កើត​បានជា​សៀវភៅ​គោល​ និង​កម្មវិធី​សិក្សា​សម្រាប់​​ឲ្យ​សិស្ស​​សិក្សា​រៀន​សូត្រ​នៅ​តាម​សាលា​ជា​គោលដៅ។​លោក​រដ្ឋមន្ត្រី​​បាន​​បន្តថា​​ដូចនេះ​​សូម​ឲ្យ​​នាយកដ្ឋាន​​តម្រង់​ទិ​ស​​វិជ្ជាជីវៈ​​ត្រូវធ្វើ​ការ​ផ្សព្វផ្សាយ​​សៀវភៅ​គោល​ និង​កម្មវិធី​សិក្សា​នេះ​ដល់​តាម​​បណ្តា​​សាលារៀន​​ឲ្យ​បាន​ទូលំទូលាយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative