អគ្គស្នងការ​នគរបាលជាតិ​ ដាក់ផែន​ការ​ការពារ​សន្តិសុខសុវត្ថិភាព​ជូនវិនិ​យោគិន និងអ្នក​ទេសចរបរទេស​

Untitledនៅអគ្គស្នងការដ្ឋាន​នគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៣ ​ខែមេសា ​ឆ្នាំ​២០១៥​ ​ មានបើកកិច្ចប្រជុំ​ផ្សព្វផ្សាយ និងណែនាំអំពីផែន​ការ​ការពារ​សន្តិសុខ ​សុវត្ថិភាព ​ជូនវិនិយោគិន​ និងអ្នកទេសចរបរទេស​ ដល់​មន្រ្តី​​នគរ​បាល​ទេសចរណ៍​​ និងមន្រ្តី​សណ្តាប់​ធ្នាប់ចរាចរណ៍។​ ពិធីនេះ មាន​ការអញ្ញើញចូលរួម​ពីលោកឧត្តម​សេនីយ៍ឯក ​ហ៊ឹម យ៉ាន អគ្គស្នងការរង​នគរបាលជាតិ​ ប្រធាន អនុប្រធាននាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់,​ ប្រធាន​ អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ​និងប្រធានអនុ​ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ផងដែរ។​

លោកឧត្តម​សេនីយ៍ឯក​ ហ៊ឹម យ៉ាន ​បានមានប្រសាសន៍ថា ​កិច្ចប្រជុំ​នេះប្រារព្ធ​ធ្វើឡើងក្នុងគោលបំណង​រក្សាបាន​បរិកាសសន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈល្អ​ប្រសើរសម្រាប់​ ជាបុព្វបទ​បម្រើ​ដល់ការ​វិនិយោគ​លើគ្រប់​វិស័យ​ និងការអភិវឌ្ឍន៍​នយោបាយជាតិ​ស្តីពីទេសចរណ៍។ ​ពិសេសរក្សា​ការពារសន្តិសុខ​ សុវត្ថិភាព ​ជូនវិនិយោគិន​ និង​អ្នកទេសចរបរទេស​ទាំង​អស់ ​ដែលបាន​ទទួល​ការអនុញ្ញាត​ឲ្យធ្វើធុរៈកិច្ច ​និងទស្សនៈកិច្ច​ នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។​

លោក​អគ្គស្នងការរងបានជំរុញ​ឲ្យមន្រ្តី​ក្រោមឱវាទ​ទាំងអស់​ត្រូវយកចិត្ត​ទុកដាក់ ​ក្នុងការយាមល្បាត ​និងប្រចាំកា​រជាប្រចាំ​ នៅ​តាម​រមណីយ​ដ្ឋាន​ និង​កន្លែង​កម្សាន្ត​សប្បាយនានា​ ដើម្បីធានា​នូវសន្តិសុខ​ សុវត្ថិភាព ​ជូន​វិនិយោគិន​ និងអ្នកទេសចរបរទេស​ទាំងអស់ ​ពិសេសឲ្យវិនិយោគិន​ និង​អ្នកទេសចរ​បរទេស​ទាំងអស់​ មានទំនុក​ចិត្តមក​លើក​កម្លាំង​សមត្ថកិច្ច​របស់យើង។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative