គ្រោះថ្នាក់ចរាចរណ៍​ថ្ងៃទី២២​មេសា មានអ្នករង​របួស៧​នាក់ តែមិនមាន​មនុស្សស្លាប់​

តាមរបាយការណ៍​ពីនាយកដ្ឋាន​សណ្តាប់ធ្នាប់ ​នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​បានឲ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍​នៅទូទាំងប្រទេស​កាលពីថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០១៥​ បានកើតឡើង​ចំនួន​៣​លើក​​ យប់​០១​លើក,​​ មិន​បណ្តាល​ឱ្យ​មនុស្សស្លាប់ទេ​ របួសធ្ងន់​៤នាក់​(ស្រី១នាក់),​ និង​របួស​ស្រាល​៣នាក់​​(ស្រី​​២​នាក់)​។​​

a3ក្នុងគ្រោះថ្នាក់ចរាចរណ៍​ទាំង​៣​លើក​នេះ​ បានបង្កឲ្យ​ខូច​ខាត​​យានយន្ត​សរុប​៥គ្រឿង​​ ក្នុងនោះមានម៉ូតូ​ចំនួន២គ្រឿង, រថយន្តធុនតូច​ចំនួន​០២គ្រឿង, យានផ្សេងៗ១គ្រឿង។​

មូលហេតុ​ដែលបណ្តាល​ឲ្យមានគ្រោះថ្នាក់​គឺ ប្រជែង​គ្រោះ​​ថ្នាក់​១​លើក​,​មិនគោរពសិទ្ធ១​លើក និង​មិន​​ប្រកាន់​ស្តាំ​១​លើក។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយមិន​បានពាក់មួកសុវត្ថិភាព​ចំនួន២នាក់​(យប់០១នាក់) ។​

ចំពោះរថយន្តពិន័យ​សរុបចំនួន៩៨២​គ្រឿង​(រថយន្តធំ២៧៤គ្រឿង)​ស្មើ​និង១,០១១ករណី​ ,ករណីល្មើស​ក្រដាសស្នាម៥៩៦គ្រឿង ​ស្មើ​នឹង​៥៩៦​ករណី , ចំពោះករណីល្មើសបច្ចេកទេសមាន​៣៨៦​គ្រឿងស្មើ​នឹង​៤១៥​ករណីដោយ​ឡែកម៉ូតូត្រូវ​បានពិន័យ​សរុបចំនួន​១,៧៣៧គ្រឿង។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative