សូមនិយាយ​ពាក្យ​ស្រឡាញ់របស់​អ្នក​ដោយការ​ទទួលខុសត្រូវ​

ស្រឡាញ់​ជាពាក្យពីរម៉ាត់​ ឯាយស្រួល​និយាយតែមិន​ងាយស្រួល​ធ្វើ និងទទួល​​ខុសត្រូវ​នោះទេ ​ហេតុនេះ​សូមបុរស​ទាំងទ្បាយ​មេត្តា​ប្រុងប្រយ័ត្ន​ក្នុងការ​និ​យាយ​ពាក្យ​នេះទៅកាន់​នារីណាម្នាក់​ ព្រោះវា​មិនត្រឹម​តែធ្វើឲ្យនាងឈឺចាប់​នោះទេ​ តែនាង​អាចមាន​វិប្បដិសារី​មួយជីវិត​ ប្រសិនជាការសារ​ភាពរ​បស់​អ្នកធ្វើ​ទ្បើង​ដើម្បី​តែរឿងអ្វី​មួយនោះ។

unit 2លោក ច្រាយ ចំណាន អ្នកវិភាគ​ពីបញ្ហា​ស្នេហា និ​ងជា​អ្នក​សរសេរ​សៀវភៅ ​“២៧ ចំណុច​គួរពិចារណា មុនចូល​ខ្លោងទ្វារ​អាពាហ៍ ពិពាហ៍” ​“សៀវភៅសិល្បៈ​នៃការចងចិត្ត​ដៃគូជីវិត”​ “សិល្បៈ​នៃការសម្រប​ខ្លួនចូល​គ្រួសារថ្មី”​ ជាដើមបាន​ថ្លែងឲ្យ​គេហទំព័រ​សុខភាពកម្ពុជា​ដឹងកាលពីថ្ងៃព្រហស្បត៍ថា ​ការពិតការសារភា​ព​ និងនិយាយ​ពាក្យស្រឡាញ់​ទៅនារី ឬ​បុរសណាម្នា​ក់ ​ពិតជាមាន​ន័យណាស់​បើយក​អត្ថន័យ​​នៃពាក្យ​នេះមក​វិភាគ និងត្រិះរិះពិចារណា​ឲ្យបានច្បាស់លាស់ ព្រោះការស្រលាញ់អាចមានន័យថា​ចង់រួមរស់ជា​មួយគ្នា ​ចង់រួម​ដំណើរជីវិត​ជាមួយគ្នា​ រួមទទួល​ខុសត្រូវលើ​វាលវដ្ត​សង្សារ​ជីវិតជា​មួយគ្នា​ មិនមែន​គ្រាន់​តែនិយា​យ​ ​ឬសា​ រភាព​ ដើម្បីទទួល​បានការ​ស្រលាញ់​ត្រឡប់ម​ក​វិញ ​និងដើម្បីរួម​ភេទជា​មួយគ្នានោះ​ទេ។

ការពិតអ្នក​ណាក៏​មាន​សេចក្តីស្រលាញ់​ អ្នកណាក៏​មានសិទ្ឋិ​នឹងបង្ហាញ​សេចក្តី​ស្រឡាញ់​របស់ខ្លួន​ទៅមនុស្ស​ ដែលខ្លួន​ស្រលាញ់ដែរ​ ព្រោះជា​ធម្មជាតិ​ពេល​មនុស្ស​ពេញវ័យ ​មនុ​ស្សត្រូវការ​សម្ព័ន្ឋភាព​រវាងភេទ​ផ្ទុយ ​ដើម្បីឈានទៅការរួមភេទ​ ដើម្បីបន្តពូជពង្ស​​មនុស្សឲ្យមាន​និរន្តរភាព​នៅលើ​លោកនេះ។​

លោក ចំណាន បានបន្តថា​ ទោះជាធម្មជាតិ​តម្រូវបែបនេះក៏ដោយ​ ក៏មាន​​មនុស្សមាន​វិចារណញ្ញាណ​ ដែលត្រូវត្រិះរិះ​ពិចាណា​ វិភាគរក​ខុសរក​ត្រូវ​មុននឹង​សម្រេចចិត្ត​ធ្វើអ្វីមួយ​ផងដែរ​។ ហេតុនេះ​​​ការ​និយាយពាក្យ​ស្រឡាញ់​ទៅ​អ្នកណាម្នាក់​ គួរត្រូវឆ្លង​កាត់សតិ ​សម្បជ្ជញ្ញៈ​ជាមុនសិន​ ដើម្បី​កុំឲ្យតណ្ហា​គ្របសង្កត់​ ឬឲ្យតណ្ហាដឹក​មុខលោក​អ្នកខ្លាំងពេក។​

​ដូចនេះ​សូមយុវវ័យ​ទាំងទ្បាយ​មេត្តា​និយាយពាក្យ​ស្រឡាញ់ ​បង្ហាញ​ក្តី​ស្រ​ឡាញ់​ ប្រើប្រាស់​ក្តីស្រឡាញ់​របស់ខ្លួន​ឲ្យបាន​សមស្រប​ និងស្ថិត​ក្នុង​ក្រម​សីលធ៌ម​​ជាជាងប្រើវា​ដើម្បី​អន្ទងចិត្ត​អ្នកណាម្នាក់ ដើម្បីរួមមេត្រី​នោះ​ពិតជាមិនមែនជាក្តីស្រឡាញ់ទេ​ តែជាការបំពេញ​សេចក្តីត្រូវការនៃតណ្ហារបស់ខ្លួន​ប៉ុណ្ណោះ។​ ការ​បំពេញតណ្ហា​ និងការឲ្យតណ្ហា​ដឹកមុខមាន​រឿងជាច្រើន​ ដែលយុវវ័យត្រូវ​ប្រ​ឈមដូចជា​ការឆ្លងជំងឺកាមរោគ​ ឆ្លង​មេរោគអេដស៍​ ជំងឺអេដស៍ ​មានផ្ទៃពោះដោយចៃដន្យ​ ខណៈភាគីទាំងពីរ​មិនទាន់បានត្រៀមខ្លួន​ ធ្វើជាឪពុកម្តាយ​គេនៅទ្បើយ​ ហើយ​អ្វីកាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​ គឺការរំលូតកូន​ ដែលមានផល​ប៉ះពាល់សុខ​ភាពស្រ្តី​ និងអាចឆ្លង​រោគ ឬកាន់តែអាក្រក់​ជាងនេះទៅទៀត​ យុវតីអាច​ប្រឈមមុខនឹងការបាត់បង់​ជីវិតថែម​ទៀតផង។ ប្រសិនជាមិន​បានធ្វើការ​រំលូតដោយ​សុវត្ថិភាព​ជាមួយគ្រូពេទ្យ​ជំនាញ។ លោកចំណានបញ្ជាក់។​

weលោកបន្តថា ​សមនឹងបញ្ហាដែល​លើកមកបង្ហាញ​ឲ្យឃើញនេះ​ សង្ឃឹមថា​ប្អូនៗយុវវ័យអាច​យល់ដឹង​ អាចមានការគិត​ពិចារណាទ្បើងវិញ​ ​ពីការប្រើ​ប្រាស់ពាក្យស្រ​ឡាញ់​ និងការប្រើប្រាស់​សេចក្តីស្រឡាញ់របស់ខ្លួន​ ព្រោះ​ការប្រើប្រាស់​សេចក្តីស្រឡា​ញ់​ក្នុង​ផ្លូវត្រឹម​ត្រូវ ​វានឹងនាំ​មកនូវ​សេចក្តី​សុខ និងសុភមង្គល​។ ផ្ទុយទៅវិញ ប្រសិន​ជា​​ប្រើប្រាស់​វា​ក្នុងផ្លូវខុស​ វាអាចនាំ​រឿងជាច្រើន​សម្រាប់ខ្លួនឯង​ គ្រួសារ និងសង្គម​ជាតិ។​

ហេតុនេះពាក្យ​ស្រឡាញ់​ ដែលអ្នកនិយាយ​ចេញមក​គួរត្រូវឆ្លង​កាត់ការ​ត្រិះ​រិះពិចារណា​ឲ្យបានច្រើន​ ព្រោះសេចក្តី​ស្រឡាញ់​ពិតជាមានន័យ​ធំធេង​ដល់​ការសន្តោស​ ការលើកទឹកចិត្តគ្នា​ ការទទួលខុស​ត្រូវចំពោះ​គ្នា ​និងចំពោះ​សង្គមជាតិ​ តែបើអ្នកទាំងពីរ​មិនទាន់​មានសមត្ថភាព​រកចំណូល​​មិនទាន់​មានសមត្ថភាព​​កសាង​គ្រួសារមួយ ​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រងអារម្មណ៍ខ្លួនឯង​ ច្បាស់ណាស់​ការប្រើប្រាស់ពាក្យ​ស្រឡាញ់​របស់អ្នក​ក្នុងគ្រានោះ​ គួរមានការថ្លឹង​ថ្លែងឲ្យបានហ្មត់ចត់​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative