​លោកវេជ្ជបណ្ឌិត​Beat Richne​rចង់ឃើញ​មន្ទីរពេទ្យ​គន្ឋបុប្ឆា​បន្ត​និរន្តរ​ភាពរយៈ​ពេលវែង​តទៅទៀត​

ក្នុងលិខិត​មួយដែល​បង្ហោះ​លើបណ្តាញ​ទំនាក់ទំនងសង្គម ​លោកវេជ្ជ​បណ្ឌិ​ត Beat Richner បានបង្ហាញ​ឆន្ទៈ​ដ៏មុតស្រួច​របស់លោក​ ដើម្បីធ្វើ​យ៉ាងណា​ឲ្យមន្ទីរ​ពេទ្យគន្ឋ​បុប្ឆា​អាចបន្ត​និរន្តរភាពរយៈ​ពេលវែងបន្ត​ទៅមុខទៀត។​

089លោកបាន​សរសេ​រក្នុងលិខិតមួយ​ អមជាមួយរូបភាព​ស្រ្តីបីកូន ដែល​ទើបសម្រា​ល​កូនរួច ​និង​ទារិកា​ម្នាក់​ដែល​ជាកូន​របស់នាង​ថា​ ទារិកាម្នាក់​បាន​កើត​ចេញ​ពីផ្ទៃម្តាយ ​នៅចំថ្ងៃទី១៤ ​មេសា​ វេលាម៉ោង២និង២នាទី​រសៀល​ នៅក្នុងមន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧​(គន្ឋបុប្ឆាទី៤)​របស់យើង។​ យើង​សង្ឃឹ​មថា នៅពេលនាង​នឹង​ធំពេញវ័យ​ ក្លាយជា​ម្តាយ​ក្មេង​ខ្ចីម្នាក់នោះ ​មន្ទីរ​ពេទ្យគន្ឋបុ​ប្ឆា​នឹងនៅ​តែដំណើរការ ​ដូចដែល​បាន​ដំណើរការរយៈ​ពេល២២ឆ្នាំ​កន្លងមកនេះ។​

លោកបន្តថា “ជាប្រព័ន្ឋសុខា​ភិ​បាល​នៃក្តី​ស្រមៃ​មួយ​ ចេញពីការលះបង់​ការងាររបស់បុគ្គលិកកម្ពុជាទាំង២៥០០នាក់ ដែលកំពុងធ្វើការប្រកបដោយវិជ្ជាជីវខ្ពស់ មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​នឹង​នៅ​ជា​ប្រព័ន្ឋមួយ ដែលអ្នកទាំងអស់គ្នាមាន​ច្រកចូ​លមកទទួលសេវាបានគ្រប់ៗគ្នា គឺជាប្រព័ន្ឋនៃយុត្តិធ៌មមួយដោយឥតគិតថ្លៃសំរាប់មនុស្សគ្រប់រូប”។

នៅក្នុងឆ្នាំ​២០១៣​ មន្ទីរសម្ភព​នៃមន្ទីរ​ពេទ្យជ័យវរ្ម័ន​ទី៧​របស់យើង​ ក្នុង​ខេត្តសៀមរាប ​បានទទួល​សម្រាល​កូនបាន​ចំនួន១៧.៧៤៨នាក់​ និង​ឆ្នាំ២០១៤​ទទួ​លសម្រាល​កូនបាន​ចំនួន១៩.៣៦១នាក់។ ការកសាង​ពង្រីកស្លាប​ថ្មីនៃ​ផ្នែកសម្ភព ​ដែលមាន​បន្ទប់សម្ភព​ចំនួន៨​ និងបន្ទប់​សង្រ្គោះ​បន្ទាន់​ចំនួន១​បន្ទប់​(មានស្រ្តីមាន​​គភ៌ច្រើន​ណាស់ ដែលមាន​អាការៈ​លើសឈាម ​និងប្រកាច់​ក្នុង​ពេល​មានគភ៌និង​​​បញ្ហាសុខភាព​ផ្សេងៗទៀត​ជាច្រើន) និងមាន​គ្រែ​ចំនួន៨០គ្រែ ​ដែលបំពាក់​ដោយ​ជណ្តើរ​យន្ត​ចំនួនពីរគ្រឿង ​ដែល​កំពុង​តែ​សាងសង់ ​ហើយ​សំណង់នេះ​នឹង​បញ្ចប់​នៅខែតុលាឆ្នាំ​២០១៥​ខាងមុខនេះ។​

លោកវេជ្ជបណ្ឌិតបាន​បន្តថា​ ការសម្រាល​កូនដោយ​ការវះកាត់មាន​ចំនួន​៨ភាគរយប៉ុណ្ណោះ ​ហើយរាល់​ការព្យាបាល​ទាំងអស់ឥត​គិតថ្លៃទេ​សម្រាប់គ្រប់គ្នា​។ ​ភាគច្រើន​នៃ​ស្រ្តីមានគភ៌មាន​ជីវភាព​ទីទ័លក្រ ​ហើយ​ស្រ្តីមាន​គភ៌ ដែលមានជីវភាព​ធូរធារ​កាន់តែ​ច្រើន​ បានមក​សម្រាល​កូន​ក្នុងសម្ភពរបស់យើង​ ហើយនៅ​​ពេលចេញ​ពីមន្ទីរពេទ្យ​ ពួកគាត់​បា​ន​ចូល​មូលនិធិសប្បុរស​គន្ឋបុប្ឆា។ លោកបន្តថា ​រៀងរាល់​ថ្ងៃយើង​ចំណាយ​១២​ម៉ឺន​ដុល្លារ​ ហើយថវិកា​៨៥ភាគរយ​បាន​មក​ពីការ​​បរិច្ចាក​ពីសប្បុរសជន​ឯកជន​ ដែលភាគ​ច្រើន​ជាសប្បុរសជន​រស់​នៅក្នុង​ប្រទេស​ស្វីស។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative