សារលិខិត​សម្តេចតេជោ​ក្នុងទិវា​ពិភព​លោក​ប្រយុទ្ឋ​នឹង​ជំងឺ​គ្រុនចាញ់​

ក្នុងទិវា​គ្រុនចាញ់​ពិភពលោក ​ដែលប្រារព​ធ្វើនៅថ្ងៃទី២៥ ​មេសាខាង​មុខ​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋម​ន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បានអំពាវ​នាវឲ្យ​ក្រសួង ​ស្ថាប័ន ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់ថ្នាក់​ និង​ប្រជាពលរដ្ឋ​គ្រប់​រូបចូ​លរួម​ក្នុងការលុបបំបាត់​ជំងឺ​គ្រុន​ចាញ់​នៅកម្ពុជា។​

Untitledក្នុងសារលិខិត​សម្តេចចុះ​ថ្ងៃទី១៩ ​​មេសា ​ឆ្នាំ២០១៥​កន្លងមក បានបន្ត​ដោយ​បាន​សម្តែងកា​រគាំទ្រ​យ៉ាងពេញទំហឹង​ ចំពោះគ្រប់​សកម្មភាព​ទាំង​អស់ ដែល​បាន​និង​កំពុង​អនុវត្តន៍ក្នុងការ​ជំរុញ ​និងបំផុស​ការយល់​ដឹងជា​សាធារណៈ ​និងការ​យ​ល់ដឹង​ឲ្យកាន់តែ​ទូលំទូលាយ​នៅទូទាំង​ប្រទេស ​ពិសេសនៅ​តាមទីជន​បទ ដើម្បី​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ និងទម្លាប់​ប្រជាពលរដ្ឋ​ក្នុងការប្រតិបត្តិ​លើការរស់​នៅស្អាត។ ​យើងដឹង​ហើយថា​ ជំងឺគ្រុនចាញ់​មិនត្រឹមតែ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ​​និងការ​​ចំណាយ​លុយកាក់​​ តាមរយៈ​ការ​ចំណាយ​ដោយផ្ទាល់​លើការព្យាបាល ​ការខាតបង់​ការងារ ​ការបាត់​បង់​ផលិតភាព​ និងអាយុជីវិត​ប៉ុណ្ណោះទេ។​ ប៉ុន្តែថែម​ទាំងប៉ះ​ពា​ល់​ជាអវិជ្ជមាន​​ដល់​ការអភិវឌ្ឈន៍​សង្គម​ សេដ្ឋកិច្ច។ ​តាមទស្សនាទាន​នេះ ​យើងទាំងអស់​គ្នាចាំ​បាច់ណាស់ ត្រូវ​បន្តយក​ចិត្តទុក​​ដាក់ល់បញ្ហា​ជំងឺគ្រុន​ចាញ់ ​ដោយយើង​មិនអាច​មើលរំលង​បានទ្បើយ។​

ផ្ទុយទៅវិញ ​បើប្រជាពលរដ្ឋមាន​សុខភាពល្អ​ នឹងនាំឲ្យជីវភាពរស់​នៅល្អ​​ប្រសើរ ​មានលទ្ឋភាពខ្ពស់​លើការបង្កើន​ចំណេះដឹង​ និងបង្កើន​ផលិតភាព​ ដែលនឹងនាំមក​នូវភាព​រីកចម្រើន​ សេចក្តីថ្លៃថ្នូរ និង   សុភមង្គល។ ​ដូច្នេះ​ទិវា​គ្រុនចាញ់​ដែល​​បានប្រារព្ធ​ធ្វើក្រោម​ប្រធានបទ ​“វិនិយោគ​ក្នុង​អនាគត​ដើម្បី​ប្រយុទ្ឋ​នឹង​ជំងឺ​គ្រុន​ចាញ់​” នេះសម​ស្របនឹង​វឌ្ឈនភាព​នៃសង្គម​ សេដ្ឋកិច្ច​របស់កម្ពុជា​ ខណៈកម្ពុជា​​យើងនៅ​ប្រឈម​នឹងអត្រា​ស្លាប់​ ដោយ​ជំងឺ​គ្រុនចាញ់នេះ​នៅទ្បើយ។ រាជរដ្ឋាភិបា​ល​បានបង្កើត​រួចហើយ​នូវផែន​ការយុទ្ឋ​សាស្រ្តជាតិ ​លុបបំបាត់​ជំងឺគ្រុន​ចាញ់ឆ្នាំ​ ២០១១ ២០២៥​ ដែលជាផែនទី​បង្ហាញផ្លូវ ​និងបង្កលក្ខណៈ​ងាយ​ស្រួលដល់​ការប្រ​តិបត្តិ​ជាក់ស្តែង ​លើការងារលុប​បំបាត់ជំងឺ​គ្រុនចាញ់​នៅ      ទូទាំងប្រទេស។​ ​សារ​​លិខិត​សម្តេច​បញ្ជាក់។​

សារលិខិតដដែលបានបន្តថា​ ជាលទ្ឋផល​អត្រា​ឈឺ ដោយសារជំងឺគ្រុន​ចាញ់ ​បានថយចុះ៦២ភាគរយ ​ខណៈអត្រា​ជំងឺគ្រុនចាញ់​ក្នុងសាកល​លោក(៩៩​ប្រទេស​​ដែលមានជំងឺ​គ្រុនចាញ់)​ក្នុងទសវត្សរ៍ឆ្នាំ​២០០០ ​២០១០​បានថយចុះ​ត្រឹម២៥​ភាគ​រយ​ តែដោយទ្បែក​៣ឆ្នាំនៃ​ការអនុវត្តន៍​ ផែនការយុទ្ឋសាស្រ្តជាតិ​លុបបំបាត់ជំងឺ​គ្រុនចាញ់​នៅកម្ពុជា​ឆ្នាំ២០១​១​ ២០២៥ ​របស់រាជរដ្ឋាភិបាល ​ការស្លាប់​ដោយ​សា​រ​ជំងឺ​គ្រុន​ចាញ់​ត្រូវបាន​កាត់បន្ថយ​ពី១៥១​នាក់នៅ​ឆ្នាំ២០១០ ​មកនី៩៣​នាក់​ក្នុងឆ្នាំ​២០១១​ និង៤៥​នាក់​នៅឆ្នាំ២០១២​ និង១២​នាក់​នៅឆ្នាំ២០១៣ ​និងធ្លាប់​ចុះ​មកដល់​​១៨នាក់​នៅឆ្នាំ២០១៤​ ដែល​ជាការកាត់​បន្ថយ​ក្នុង​ល្បឿន​គួរ​ឲ្យ​កត់សំ​គាល់​ ខណៈ​អំទ្បុងឆ្នាំ​២០០០​ ២០១០​អត្រាស្លាប់​នៃជំងឺគ្រុនចាញ់ ​ត្រូវ​បាន​កាត់​បន្ថយជា​មធ្យម​៨​ភាគរយ​ប៉ុណ្ណោះ​ក្នុងមួយឆ្នាំៗ។​

ទោះបីជាយ៉ាងណា​ យើងមិនត្រូវ​ភ្លេចខ្លួនស្កប់ស្កល់​​នឹងលទ្ឋផល ដែលយើង​កំពុង​ទទួលបាន​នោះទេ​ ពីព្រោះថា ជំងឺគ្រុនចាញ់​នៅតែ​ជាបន្ទុកដ៏​ធ្ងន់ធ្ងរមួយសម្រាប់​សង្គមជាតិ​ ហើយបើ​យើងមិន​ទាន់​លុបបំបាត់​មេរោគ​គ្រុនចាញ់​ឲ្យអស់​ពីក្នុង​ខ្លួន​មនុស្សគ្រប់​ៗ​រូបទេ​នោះ​ សត្វមូស​ដែក​គោល​ញី​ដែល​នៅបន្ត​មាន​វត្តមាន​ក្នុង​​ព្រៃ និង​តំបន់​ជុំវិញ​ នៅតែ​មាន​ឱកាស​បឺត​ឈាម​ចម្លង​មេរោគ​គ្រុនចាញ់​ពីមនុស្ស​​ម្នាក់ទៅម្នាក់​ និង​ពីសហគមន៍​មួយ​ទៅសហគមន៍​មួយដដែល។ ក្នុងស្មារតី​នេះរដ្ឋាភិបាលតែង​បាន​ផ្តល់លទ្ឋ​ភាព​ និងលើក​ទឹកចិត្ត​ឲ្យមាន​ចលនាប្រមែ​ប្រមូល​ប្រភព​ធនធាន​ ដើម្បី​ជំរុញ​ការងារ​ប្រយុទ្ឋជំងឺ​គ្រុនចាញ់ ​ឲ្យកាន់តែ​មានសកម្មភាព​ខ្លាំង​ក្លាថែម​ទៀត​ ឆ្ពោះ​ទៅលុបបំបាត់​ជំងឺ​ឲ្យបានតាមផែន​ការកំណត់។​ ដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវយក​ចិត្ត​ទុកដាក់​ខ្ពស់​ ចំពោះការ​លើក​កម្ពស់​សុខភាព​ គុណភាព​នៃ​ការរស់​នៅ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋយើង។​

សម្តេច​បានបន្តថា​ “ខ្ញុំសូមថ្លែង​អំណរ​គុណ​ដល់ភាគី​ពាក់ព័ន្ឋ​ទាំងអស់​ ទាំង​ក្នុង និងក្រៅ​ប្រទេស ​រួមទាំង​មន្រ្តី និងបុគ្គលិក​សុខាភិបាល​ និង​ប្រជាជនគ្រប់រូប​ ដែលបាន​ធ្វើឲ្យ​សម្រេច​ជោគជ័យ​នូវសមិ​ទ្ឋិផល​ លើ​ការងារ​ប្រយុទ្ឋ​នឹងជំងឺ​គ្រុន​ចាញ់​នាពេលកន្លងមក​ និងគាំ​ទ្រ​យ៉ាងពេញ​ទំហឹងដល់​សកម្មភាព​ប្រយុទ្ឋនឹង​ជំងឺគ្រុនចាញ់​ ក្នុងព្រះ​រាជាណាចក្រ​កម្ពុជា​ ក៏ដូចជា​ទូទាំង​សាកល​លោក”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative