ខ្យល់ក​ន្ទ្រា​ក់បំ​ផ្លា​ញ​​ផ្ទះ​ប្រជា​ពលរដ្ឋ​​ជាង៤០០ខ្នង​ និង​​របួស​​មនុស្ស​៦​នាក់​​នៅ​ស្រុកបាធាយ

ភ្លៀង​លាយឡំ​ខ្យល់​​កន្ត្រាក់​​យ៉ាងខ្លាំង ​កាលពី​យប់​ថ្ងៃ​ទី២១​ ខែមេសា​ ឆ្នាំ២០១៥ ​បាន​បណ្ដាល​ឱ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​​រស់​នៅ​ស្រុក​បាធា​យ ​ខេត្ដ​ កំពង់ចាម ​ជាង​៤០០ខ្នង​ រង​ផលប៉ះពាល់​ ក្នុងនោះ​ មាន​ដួលរលំ​​ទាំង​ស្រុង​ និង​​ខ្លះទៀត ​របើក​ដំបូល​ ព្រមទាំង​​បណ្ដាល​ឱ្យ​រង​របួស​ មនុស្ស​៦​នាក់​ ក្នុងនោះ​​របួសធ្ងន់​៣នាក់​​ និងងាប់​​គោមួយ​ក្បាល។​

0189ក្រោយពី​​មាន​​ករណីនេះ​ ​កើតឡើង​នៅ​ក្នុង​ភូមិសាស្ដ្រ​ ស្រុក​បាធាយ​​នោះ ស្នង​ការខេត្ត​កំពង់ចាម​បាន​បញ្ជូន​​កម្លាំងន​គរ​បាល​៣០នាក់​ ទៅ​ចូលរួម​​សហការ​ជា​​មួយ​​អាជ្ញាធរ​​ពាក់ព័ន្ធ ​ដើម្បី​ជួយ​​សាងសង់ ​និង​ជួសជុល​ផ្ទះ​​ប្រជាពលរដ្ឋ​​ឡើងវិញ​ ដើម្បី​បន្ដ​កា​រ​​ស្នាក់នៅ។​

យោងតាម​របាយការណ៍​​របស់​នគរបាល​ ស្រុក​បាធាយ ​បាន​ដឹងថា ​ករណី​គ្រោះ​ធម្មជាតិ​​មួយ​នេះ​ បាន​កើត​ឡើង​​​នៅ​​ឃុំ​​ចំនួន​៣​ ​រួមមាន​​ឃុំ​​ត្រប់​ ឃុំ​សណ្ដែក​ និង​តាំង​ក្រសាំង ​ដែល​សរុប​តួ​លេខ​ ផ្ទះ​​ប្រជាពលរដ្ឋ​ ចំនួន​៤២២ខ្នង​ បាន​រង​ផលប៉ះពាល់។ ​សម្រាប់​​ឃុំ​ត្រប់​ ផ្ទះ​​ប្រជាពល​រដ្ឋ​​រលំ​ដល់​ដី​ចំនួន​៨៣ខ្នង​ ប៉ះពាល់​​របើក​ដំបូល ​ចំនួន៣១៤ខ្នង​ និង​របួស​​មនុស្ស​ពីរ​នាក់​ទី២ ​ឃុំ​សណ្ដែក​ ផ្ទះ​ប្រជាពលរដ្ឋ ​ចំនួន៥៣ខ្នង​ បាក់​រលំ​​ដល់​ដី​៧៥ខ្នង​ ប៉ះពាល់​​របើក​​ដំបូល​ និងរបួស​មនុស្ ៤នាក់​ ព្រមទាំង​​ងាប់ ​គោមួយ​ក្បាល​​ផងដែរ ​និង​ទី៣​ នៅ​ឃុំ​តាំ​ងក្រសាំង​ ផ្ទះ​ប្រជាពលរដ្ឋ ​១២ខ្នង​ ដួលរលំ​ដល់​ដី ៣៣ខ្នង​ ​ប៉ះពាល់របើក​ដំបូល​ ​និង​ខូចខាត​​ទាំង​ស្រុង​ ចំនួន១​៤​៨ ​ខ្នង។​

របាយការណ៍​ដដែល​ បានបញ្ជាក់​ទៀតថា​ ក្រៅ​ពី​របួស​មនុស្ស ​និង​ងាប់​​គោ ​ប្រជាពលរដ្ឋ​ក៏​បាន​​ខូចខាត​​ទ្រព្យ​សម្បត្ដិ ​និង​សម្ភារៈ​ជាច្រើន​ផង​ដែរ​ដោយសារ​តែ​បាតុភូត​​ខ្យល់ក​ន្ទ្រា​ក់​ដ៏​ខ្លាំង​​នៅក្នុង​ស្រុកបាធាយ​នោះ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative