គ្រោះថ្នាក់​​ចរាចរណ៍​ថ្ងៃ​ទី២១​មេសាស្លាប់ ​មនុស្ស៥នាក់​ របួសធ្ងន់​​ស្រាល ២៤នាក់ ​​

តាមរបាយការណ៍​​របស់​​នាយ​កដ្ឋាន​​សណ្តាប់​ធ្នាប់ ​នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​ជាតិ​បានឲ្យដឹងថា ​​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូទាំងប្រទេស​កាល​ថ្ងៃទី​២១ ​ខែមេសា ​ឆ្នាំ​២០១៥​​ បានកើតឡើង​ចំនួន១២​លើក ​(​យប់​២​​លើក​)​ បណ្តាលឱ្យ​ស្លាប់៥​នាក់ ​(​ស្រី​២​នាក់​)​ របួសធ្ងន់១៧​នាក់​ (​ស្រី​៣​​នាក់​) ​និង​របួស​ស្រាល​៧​នាក់​​(​ស្រី​១​នាក់​)​។​​

FullSizeRenderរបាយការណ៍​​ដដែលបង្ហាញថា​ ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង​១២​​​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យាន​យន្ត​​​សរុប​២២​គ្រឿង​​ ​ក្នុងនោះ​ មាន​ម៉ូតូ​​ចំនួន​​១៦​​គ្រឿង​ រថយន្ត​ធុន​តូ​ច​ចំនួន​៤​​គ្រឿង​ រថយន្ត​ធុន​​ធំ​ចំនួន​២​​គ្រឿង​ និង​ថ្មើរជើង​ម្នាក់​។​​

មូលហេតុដែល​​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ​គឺ​ល្មើស​​ល្បឿន​១​លើក​ ស្រវឹង​​១​លើក ​ប្រជែង​គ្រោះថ្នាក់​​២​លើក​ មិន​គោរព​សិទ្ធ​៤​លើក​ និង​ថយ​​រថយន្ត​​កិន​មនុស្ស​១​លើក​។​ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ ដោយ​មិន​បាន​ពាក់មួក​​សុវត្ថិភាព​​ចំនួន​​២៤​នាក់​ (​យប់​៣​នាក់​)​។​​

រថយន្ត​ពិន័យ​​សរុប​ចំនួន​​៦៤៧​គ្រឿង​ (​រថយន្ត​ធំ​៩៥​គ្រឿង​) ​ស្មើ​នឹ​ង​៦៦២​​ករណី ​ករណី​ល្មើស​​ក្រដាស​ស្នាម​​៤០៥​គ្រឿង ​ស្មើនឹង​​៤០៥​ករណី​ ចំពោះ​ករណី​ល្មើស​​បច្ចេកទេស​​មាន​២៤២​​គ្រឿង​ ស្មើ​នឹង​២៥៧​​ករណី​ ដោយ​ឡែក​​ម៉ូតូ​ត្រូវ​បាន​​ពិន័យ​​សរុប​ចំនួន​​១៦៣​៥​​គ្រឿង​។​​

រាជធានី​ ​ខេត្ត​ ដែលមាន​​គ្រោះថ្នាក់​​ច្រើន​រួមមាន​ រាជធានី​ភ្នំពេញ​ ២​លើក​ ស្លាប់​២​នាក់ ​ពោធិ៍សាត់​១​លើក ​ស្លាប់​១​នាក់ ​សៀមរាប​១​លើក​ ស្លាប់​១​​នាក់​ និង​ខេត្ត​​ត្បូងឃ្មុំ​១​​លើក​ ស្លាប់​១​នាក់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative