អង្គកា​រមិត្តកម្ពុជា​កសាងអណ្ដូងទឹកស្អាតជាង១០០ ​ជូនពលរដ្ឋ​ក្រីក្រនៅ​ខេត្តសៀមរាប​

អង្គការ​មិត្តកម្ពុជា​( Cambofriend) ​បានជួយសាងសង់ផ្ទះ៥៤ខ្នង ​និង​អណ្ដូង​ទឹក​ស្អាតជាង ​១១២០អណ្ដូង​ ជូនពលរដ្ឋក្រី​ក្រ​នៅខេត្តសៀមរាប​ ។

Untitledលោក ណន សុខនៅ​ នាយកអង្គការ​មិត្តកម្ពុជា​ បានមានប្រសាសន៍ឲ្យ​ដឹងថា ​តាំងពីឆ្នាំ២០១២ ​អង្គការមិត្តកម្ពុជា ​បានដឹកនាំ​ក្រុមភ្ញៀវទេសចរ​ជនជាតិកូរ៉េ ​ជប៉ុន​ ចិន ​និងជនជាតិផ្សេងៗ​ ដើម្បីចុះ​ធ្វើសកម្ម​ភាពស្ម័គ្រចិត្ត​ ជួយអប់រំ ​ជួយសាងសង់ផ្ទះ​ ជួសជុលផ្លូវថ្នល់​ សាលារៀន​ មណ្ឌលសុខភាព​ និងសេវាសាធារណៈ​ជាច្រើនទៀត។ ​ហើយក្នុងឆ្នាំ ​២០១៤​កន្លងទៅ​ បានបំពេញ​បេសកកម្មសាង​សង់ផ្ទះ​ចំនួន៥៤ខ្នង។​លោកបានបន្តថា យើងមាន​គម្រោង​សាងសង់​ផ្ទះឲ្យ​បាន១០០​ខ្នងក្នុង​បំណាច់ឆ្នាំ​២០១៦ខាងមុខ។​ ក្រៅពីផ្ទះគឺមាន​អណ្តូងទឹក​ស្អាត១១២​អណ្តូង​ និង​ក្លោងទ្វារសាលារៀនផងដែរ។​

លោកបញ្ជាក់ថា​ អង្គការបាន​បំពេញ​បេសកកម្មទូទាំង​ឃុំត្បែង ​ក្នុងនោះ​រួមមានភូមិស្រះខ្វាវ​ ភូមិចំបក់៣ ដើមភូមិស្គន់ ​ភូមិត្បែង​ កើតត្បែងលិច ​គូលែនថ្មី។ ​មិនត្រឹមតែឃុំត្បែងទេ​ អង្គការមិត្តកម្ពុជា​ បានចុះ​ទូទាំងខេត្ត​សៀមរាប​ ដូចជា​ ស្រុក ​សូត្រនិគម​បានសាសង់ផ្ទះ​៤ខ្នងអណ្តូង​ទឹកខ្នាត​ធំ១ ស្រុកប្រាសាទ​បាគង​សាសង់ ​តារាងបាល់បោះ​បាន១​ នៅស្រុក​ពួក ​បានសាង​សង់​ផ្ទះផងដែរ។​ ក្រៅពី​ខេត្ត​សៀមរាប​ អង្គការបាន​ទៅជួយ​សង់​សាលារៀន ​២បន្ទប់​ ទៀត​នៅខេត្តតាកែវ​ ក្នុងឆ្នាំ២០១៣។​

លោកបាន​បន្ថែមថា​ អង្គការ មិត្តកម្ពុជាមាន​ ការងារជាច្រើនដែល​ ត្រូវធ្វើ​បន្តទៀត​ ដើម្បីរួមចំណែក​ អនុវត្តន៍នូ​វយុទ្ធសា​ស្រ្ត​ចតុកោណ​របស់រាជ​រដ្ឋាភិបាល​ ជួយកាត់​បន្ថយ​ភាព​ក្រីក្រ​ អង្គការ​មានផែនការ​ មួយចំនួន​ ដូចជា​ រៀបចំតំបន់​រមណីយដ្ឋានធម្មជាតិ​ វប្បធម៌​ ដែល​អាច​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសច​រជាតិ​អន្តរជាតិ ​ធ្វើឲ្យជីវភាព​ប្រជាជន ​មានការប្រែ​ប្រួល។ ​រៀបចំតំបន់​សិប្បកម្មតម្បាញ​ចម្លាក់​ធ្វើដោយ​ដៃរ​បស់អ្នកភូមិ​ផងដែរ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative