​ក្រុមស័្មគ្រ​ចិត្ត​ណាហ្គាវើល​បេះដួង​សប្បុរសផ្តល់​រង្វាន់ដល់​សិស្សជ័យ​លាភី​ ក្នុងកម្មវិធី​ប្រឡង​ប្រកប​ពាក្យ​​ភាសា​​អង់គ្លេស​​

នៅក្នុង​បរិវេណ​​សាលាបឋម​​សិក្សា​ពោធិ៍រៀង​ ​ស្ថិត​ក្នុង​ឃុំពោធិ៍រៀង​​ ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង​កាលពីពេលថ្មីៗនេះ ក្រុមស័្មគ្រចិត្ត​ណា​ហ្គាវើល​បេះដួង​សប្បុរស បានប្រគល់រង្វាន់​ដល់​សិស្សចំនួន៤៥នាក់ ដែលទទួល​បានជ័យលាភី​ក្នុងកម្មវិធី​ប្រឡងប្រកបពាក្យ​ភាសា​អង់គ្លេស​។​​

012 txនៅក្នុងឱកាសនោះដែរ ក្រុម​ស័្មគ្រ​ចិត្ត​​ណា​ហ្គាវើល​បេះ​ដួងសប្បុរស​ ក៏បានជូនវត្ថុ​អនុ​ស្សាវរីយ៍ ​ដល់លោក​គ្រូអ្នកគ្រូមក​ពីសាលាចំនួន៧​ស្ថិត​ក្នុងស្រុកពោធិ៍រៀង និងស្រុក​ពារាំងផងដែរ។​

ក្រុមហ៊ុនណាហ្គាវើលបាន​ផ្តួចផ្តើមបង្កើត​កម្មវិធីអប់រំជា​ច្រើន ដើម្បីលើក​ទឹកចិត្ត​ដល់កុមារ​កម្ពុជាឱ្យ​ខិតខំរៀនសូត្រ​សម្រាប់អនាគត​​នៃ​ប្រទេសកម្ពុជា។ កម្មវិធីប្រកបពាក្យ​ភាសា​អង់គ្លេស​ គឺជាកម្មវិធី​មួយក្នុង​ចំណោមកម្មវិធី​ជាច្រើន ដែលកម្មវិធីការងារ​សង្គម​ណា​ហ្គា​វើល​បាន​បង្កើតឡើង​ដើម្បីលើក​ទឹកចិត្តដល់​កុមារខិត​ខំរៀនភាសា​អន្តរជាតិនេះ។​

លោក​ ពន់​ សុង​ ប្រធានផ្នែក​រដ្ឋបាល​​និង​សុខមាល​ភាព​បុគ្គលិក​នៃក្រុមហ៊ុន​ណា​ហ្គាវើល​​បាន​ឱ្យ​ដឹង​ថា​ “ខ្ញុំមាន​​សេចក្ដី​រីករាយ​​ណាស់​​ដោយបាន​​ឃើញ​ក្មួយៗ​ទាំង​អស់​​ខិតខំ​ប្រឹង​ប្រែង​រៀន​​សូត្រ​ប្រកួតប្រជែងគ្នា​ដើម្បីទទួលបាន​រង្វាន់ពី​កម្មវិធី​ប្រឡង​ប្រកបពាក្យ​ភាសា​អង់គ្លេស។ ​លទ្ធ​ផល​ប្រឡង​ចំណាត់​ថ្នាក់​​លេខ​១ស្មើនឹ​ង៧៤​ពិន្ទុ ​បាន​ទៅ​កុមារី ប៉ិច សុរក្សា​ជាសិស្សថ្នាក់ទី៦​«ក»មក​ពី​សាលាបឋមសិក្សា​ព្រៃក្រឡាញ់​ទទួលបាន​ទឹកប្រាក់​​ចំនួន​១៦០,០០០រៀល។​ លទ្ឋផលនេះ​គឺជាកិច្ចខិត​ខំប្រឹងប្រែង​រៀនសូត្រ​របស់ក្មួយស្រី។​ ខ្ញុំ​សង្ឃឹម​ថាក្មួយៗ​ទាំងអស់ដែល​មិនទទួលបាន​រង្វាន់ត្រូវ​ខិតខំរៀន ដើម្បីទទួលបានរង្វាន់​ដូចមិត្តភក្ដិក្មួយៗ​នៅពេលនេះដែរ”។​​ លោកបានបន្តទៀតថា “​តាមរយៈការអនុវត្តន៍កម្មវិធី​ប្រកបពាក្យ​ភាសាអង់គ្លេស​ យើងសង្ឃឹមថា​ ភាសាអង់គ្លេស​របស់កុមារ​នៅតាមបណ្តា​ខេត្តមួយ​ចំនួននឹងមាន​ការរីកចម្រើនហើយ​អាចប្រើបាស់បាន។ ​ក្នុងឱកាសប្រារព្ធខួប​អនុស្សាវរីយ៍លើក​ទី២០របស់​ក្រុមហ៊ុនណា​ហ្គាវើល​យើងបាន​រៀប​ចំកម្មវិធី​អប់រំជាច្រើន​ដែល​នឹងផ្តល់​ប្រយោជន៍ដល់​ការអភិវឌ្ឍន៍ប្រទេស​កម្ពុជាទាំងមូល​ក៏ដូចជាសម្រាប់​កុមារ​កម្ពុជាផងដែរ”។​

លោក ​​ហឿង​ សំហេន​ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ពោធិ៍រៀង​បាន​ឱ្យដឹង​ថា​​ “ការប្រើ​ប្រាស់​​ភាសាអង់​គ្លេស​​មាន​​សារ​សំខាន់​ណាស់​​សម្រាប់​​វិស័យ​ការងារ និង​ការប្រាស្រាយ​ទំនាក់ទំនង។ ​​ខ្ញុំសូមកោតសរសើរ​យ៉ាង​ខ្លាំ​ង​សម្រាប់សកម្មភា​ព​របស់ក្រុមហ៊ុន​​ណាហ្គា​វើល​​​​ហើយ​នេះ គឺជា​សកម្មភាព​​គំរូ​មួយសម្រាប់​ស្ថាប័នផ្សេងៗ​ទៀត។​ លោក​បានបន្ត​ទៀតថា​ “ក្នុងនាមជាប្រធាន​ការិយាល័យអប់រំ​ស្រុក​ ខ្ញុំសូមថ្លែង​អំណរគុណ​ដល់ក្រុម​ហ៊ុនណា​ហ្គាវើល​ដែលតែង​តែជួយ​គាំទ្រ​ដល់សិស្សា​នុសិស្ស។ ​ការចូលរួម​ចំណែករបស់​ក្រុមហ៊ុនណាហ្គាលវើល​ផ្តល់ឱ្យកាស​ដល់សិស្ស​ក្រីក្រនៅ​តាមបណ្តាខេត្ត​ក៏ដូចជាជួ​យកាត់បន្ថយ​ភាពក្រីក្រ​នាពេលអនាគត”។​

លោក​​ គ្រី សុខ​ហ៊ួត​ ​មេឃុំ​ពោធិ៍រៀង​​មានប្រសាសន៍ថា​​ ​“តាំងពីឆ្នាំ១៩៧៩​មកតំបន់នេះ មិនទាន់​មានការ​បង្រៀនភាសា​អង់គ្លេស​នៅឡើយទេ​ មានតែ​សាលាឯក​ជន​តិចតួច​ប៉ុណ្ណោះ។​ ណាហ្គាវើលបេះដូងសប្បុរសបាន​នាំយក​ភាសាអង់គ្លេស និងឯកសារ​សម្រាប់កុមារ​នៅ​តំបន់នេះ។ ​​ភាសា​អង់គ្លេស​មាន​សារ​សំខាន់ណាស់​​​ ព្រោះ​​សិស្ស​ដែល​​បញ្ចប់​​ថ្នាក់​​ទុតិយ​ភូមិ​ ហើយ​បន្តកា​រ​សិក្សា​នៅ​មហាវិទ្យាល័យ​​តែង​តែ​​ត្អូញ​ត្អែ​​ថា ​រៀន​មិន​ទាន់​គេ​​ដោយសា​មិនចេះ​ភាសាអង់គ្លេស។ ក្រុមហ៊ុនណាហ្គាវើល​បាននាំ​យកចំណេះដឹង​នៃភាសាអង់គ្លេស​សម្រាប់កុមារនៅទីនេះ ​ហើយខ្ញុំជឿជាក់​ថា ពួកគេនឹង​ទទួលផល​ចំណេញ​ពីកិច្ចខិត​ខំប្រឹង​ប្រែងរបស់​ពួកគេ ដែលបាន​បង្កើតឡើង​ដោយក្រុម​ហ៊ុនណាហ្គាវើល”។​

លោក​​បាន​​ថ្លែងទៀតថា​ “ក្នុងនាមជាលោក​មេឃុំ ​ខ្ញុំសូមអរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដល់​ក្រុម​ហ៊ុនណា​ហ្គាវើល​ ដែលតែង​តែចែក​​ជាសម្ភារៈ​សិក្សា និងបាន​​បង្កើត​ឱ្យ​មាន​​កម្ម​វិធី​ប្រឡង​​ប្រកបពាក្យ​ភាសាអង់គ្លេស​​ឡើង ដើម្បីលើក​ទឹក​ចិត្ត​ដល់​​សិស្សានុសិស្ស​​នៅទីនេះ ឱ្យ​​ខិត​ខំ​ប្រឹង​​ប្រែងរៀន​សម្រាប់អនាគត​ប្រទេសកម្ពុជា”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative