​ក្រសួង​​មហាផ្ទៃ​​កម្ពុជា និង​​ក្រសួង​សន្តិសុខ​ចិន​ ​រឹត​បន្តឹង​លើបញ្ហា​ ​សន្តិសុខ និង​ការអនុវត្ត​​ច្បាប់​​

ក្រសួងមហាផ្ទៃ​កម្ពុជា​និងក្រសួងសន្តិសុ​ខសាធារណរដ្ឋ​ប្រជា​មានិត​ចិន បានចុះ​​អនុសារណៈ​ យោគយល់គ្នា​ស្តីពី​ការ​រឹ​ត​បន្តឹង​​ការពារ​សន្តិសុខ និង​ការ​អនុវត្ត​ច្បាប់​នៃ​ប្រទេសទាំងពីរ។​

012អនុស្សារណៈនេះ​បានចុះហត្ថលេខា ​ដោយលោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង នាយករដ្ឋ​មន្ត្រី​ស្តីទី ជាមួយលោក​​ Guo Shengkun​ ​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ចិន​​ នៅ​ទីស្តីការ​ក្រសួង​​​មហាផ្ទៃ។​ ​​​

យោងតាមគេហទំព័​ររបស់អគ្គស្នង​ការនគរបាល​ជាតិ ចេញផ្សាយកាលពីថ្ងៃ​ទី២១ មេសា​នេះបាន​ឲ្យដឹងថា នៅក្នុង​ជំនួប​​ពិភាក្សា​ការងារ​នោះ​ លោកឧបនាយករដ្ឋមន្ត្រី ​ស ខេង ​មាន​ប្រសាសន៍ថា​ ក្នុង​ដំណើរ​បំពេញ​​ទស្សនៈកិច្ច​របស់​ប្រតិភូ​ចិន ដឹកនាំ​ដោយ​លោក Guo ​Sengkun ​សមាជិក​ក្រុម​រដ្ឋ ​និង​ជា​រដ្ឋមន្ត្រី​​សន្តិសុខ​ នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ នៅ​លើទឹកដីកម្ពុជានេះ​ គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​​ថ្មី​​មួយទៀត​ ប្រទេស​ទាំង​​ពីរ​កម្ពុជា‑ចិន​ ត្រូវ​​សហការ​រួមគ្នា​បង្កើន​ប្រៀប​ខ្លាំងក្នុង​ការអនុវត្ត​ច្បាប់​ និង​ការ​រិត​បន្តឹង​សន្តិសុខ។​

ពាក់ព័ន្ធ​​នឹង​បញ្ហា​រឹត​​បន្តឹង​​សន្តិសុខ​​នោះ​ដែរ ​លោក ឧបនាយករដ្ឋមន្ត្រី ​ស ខេង​ បាន​កោត​សរសើរ​​នឹង​ធ្វើ​ការ​វាយ​​តម្លៃ​ខ្ពស់ចំពោះ​​ការងារ​កន្លងមក ​ដែល​សមត្ថកិច្ច ​និង​មន្ត្រី​ជំនាញ​ អនុវត្ត​ច្បាប់ ​បាន​ខិតខំ​ប្រឹង​ប្រែង​រួមគ្នាជាមួយ​ភាគី​មិត្ត​ចិន​ សំដៅ​ធ្វើឲ្យ​ស្ថានការ នៃ​​កិច្ច​សហប្រតិបត្តិការ ​និង​ការទំនាក់​ទំនង​​ការអនុវត្ត​អនុសារណៈ​នៃ​កិច្ចព្រម​ព្រៀង​​រវាង​​កម្ពុ​ជា​ ចិន​មាន​ភាព​​ជោគជ័យ​​ជា​បន្តបន្ទាប់ ។​​

ជាការឆ្លើយ​តបលោក​ Guo Shng Kun ​បាន​មានប្រសាសន៍ថា​ កម្ពុជា​គឺ​ជា​មិត្ត​ចាស់​របស់​​ចិន ​និង​ជា​ប្រទេស ​ដែល​ចូលរួមចំណែក​​យ៉ាង​ធំធេង ​នៅក្នុង​ទំនាក់​ទំនង​រវាង​​ប្រទេស​​កម្ពុជា​​និង​ចិន។ លោកបាន​បន្តថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​និង​ប្រតិភូ​មក​កម្ពុជា​​កាលពី​ឆ្នាំ​២០០៨ ​មកដល់ពេលនេះ​ ឃើញថា​កម្ពុជា​ មាន​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ​ពិសេស​គឺ​​បាន​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ​កម្ពុជា​ទទួលបាន​​នូវ​ស្ថិរភាព​​នយោបាយ ​និង​ជីវភាព​​របស់​ប្រជាជន ​ត្រូវបាន​​លើក​កម្ពស់​ពីមួយថ្ងៃ​​ទៅមួយថ្ងៃ។​​

លោកបាន​បន្តែមថា​ ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​​មក​កម្ពុជា​​នៅពេលនេះ ​គឺជា​ការ​អនុវត្ត​ជាក់ស្តែង​ នូវ​រាល់​កិច្ច​ព្រមព្រៀង​​ទាំងឡាយ​ណា​ ដែល​បាន​​ឯកភាព​​ជាមួយ​គ្នា ​លើ​​កិច្ចការ​​មួយចំនួន​ ហើយ​បាន​ចុះ​​កិច្ចព្រម​ព្រៀង​ជាមួយគ្នា​។​ ជាមួយគ្នានេះ​ដែរ​ ប្រទេស​​ទាំង​​ពីរ​​នឹង​ត្រូវ​​ពង្រឹង​ការងារ​​សន្តិសុខ​នេះ ​ហើយ​ដំណើរ​​ទស្សនកិច្ច​នេះ​ ធ្វើឱ្យ​កិច្ចសហ​ប្រតិបត្តិ​កា​ររ​វា​ង​​ប្រទេស​ទាំង​​ពីរ​ កាន់តែ​​មាន​​ប្រសិទ្ធភាព​​ស៊ីជម្រៅ​​ជាង​មុន​ និង​កាន់​តែ​​ធ្វើឱ្យ​​មាន​ការ​ជឿជាក់​​គ្នា​ជាង​​មុន​តទៅ​ទៀត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative