រដ្ឋាភិ​បាលបង្កើត​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កំពង់​ឈើទាល​បណ្តុះបណ្តាល​អ្នក​ជំនាញ​កម្រិតបឋមដល់ឧត្តម​

រាជរដ្ឋា​ភិបាល​កម្ពុជា​បានប្រកាស​បង្កើតវិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ឈើ​ទាល ដែលមាន​ទីតាំងស្ថិត​នៅភូមិ‑​ឃុំសំបូរ ​ស្រុកប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដើម្បីធ្វើកា​របណ្តុះបណ្តាល​អ្នកជំនាញ​បច្ចេកទេស​ថ្នាក់​បឋម​រហូត​ដល់​ថ្នាក់ឧត្តម។​

w3យោងតាម​អនុក្រឹត្យរបស់​រាជរដ្ឋាភិបាល​ដែលក្រសួង​អប់រំយុវជន​និងកីឡា​ ទើបចេញ​ផ្សាយនៅ​ក្នុងគេហទំព័ររបស់ខ្លួន​នៅថ្ងៃទី២០​មេសាបាន​ឲ្យដឹងថា វិទ្យាស្ថាន​នេះ​បង្កើត​ឡើងស្ថិត​ក្រោម​អណាព្យាបាល​របស់ក្រសួង​អប់រំយុវជន​និង​កីឡា មានភារកិច្ចបណ្តុះ​បណ្តាល​អ្នកជំនាញ​បច្ចេកទេស​កម្រិត​បឋមអ្នក​ជំនាញបច្ចេកទេស​កម្រិត​មធ្យម និងអ្នក​ជំនាញ​បច្ចេកទេស​កម្រិតឧត្តម។ ស្រាវជ្រាវ​និង​ធ្វើសហប្រតិបត្តិការ​ជាមួយគ្រឹះ​ស្ថានជាតិ​និងអន្តរជាតិ​ អង្គការអន្តរជាតិ អង្គការមិន​មែន​រដ្ឋាភិបាល និងស្ថាប័ននានា។ លើកកម្ពស់​​សមត្ថភាព​ជំនាញបច្ចេកទេស​ដល់គ្រូបង្រៀន និងគ្រូបច្ចេកទេស។ អភិវឌ្ឍន៍​កម្មវិ​ធីសិក្សា​ឲ្យសមស្រប​តាមទីផ្សារ​ការងារស្តង់ដា​សមត្ថភាព និងកម្រិត​គុណវុឌ្ឍិជាតិ​ជ្រើសរើស​និស្សតសិស្សឲ្យ​ចូលរួមតាម​គោលការណ៍កំណត់។ កសាងផែន​ការអភិវឌ្ឍន៍​រយៈពេល​ខ្លី​មធ្យមនិងវែង និងគ្រប់គ្រង​មន្ត្រីរាជការ​គ្រូបង្រៀន​កម្មក​របុគ្គលិក​និស្សិត និងទ្រព្យ​សម្បត្តិ។​

តាមអនុក្រឹត្យ​ដដែលបាន​ឲ្យដឹងទៀត​ថា វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ឈើទាល​មាន៧​ ដេប៉ាតឺ​ម៉ង គឺដេប៉ាតឺម៉ង់​អគ្គិសនី, អេឡេចត្រូនិច ,វិទ្យាសាស្ត្រ​កុំព្យូរទ័រ, បសុវប្បកម្ម, ក្សេត្រ​សាស្ត្រ, ទេសចរណ៍ និងសណ្ឋគារ, និងដេប៉ាតឺម៉ង់​បណ្តុះបណ្តាល​គ្រូបង្រៀន​ផ្នែក​បំណិន​ជីវិត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative