ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះប្រជាពលរដ្ឋ​ ៤៩ខ្នង​ នៅស្រុក​ព្រះនេត្រព្រះ​

ខ្យល់ព្យុះ​កន្ត្រាក់ ​លាយ​ឡំភ្លៀង​មួយមេធំ ​កាលពី​ល្ងាចថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០១៥​ បាន​បំផ្លាញ​ផ្ទះពលរដ្ឋ​ចំនួន៤៩​ខ្នងនៅឃុំចំនួ​នបីគឺ ​ឃុំទឹកជោរ​ ភ្នំលៀប ​និងប្រាសាទ​ ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយមានជ័យ។ ប៉ុន្តែ​មិនបណ្តាល​ឲ្យមនុស្សណា​ម្នាក់​ស្លាប់​ ឬរងរបួស​ឡើយ។​

webបើតាមលោក​ លី សុវណ្ណរិទ្ធិ ​អភិបាល​ស្រុកព្រះ​នេត្រព្រះ ​បាននិយាយថា​ គ្រោះធម្មជាតិ​នោះ ​តួលេខបឋម ​គឺបំផ្លាញ​ឱ្យខូចខាត​ រលំ​ ប៉ើងដំបូល​ចំនួន៤៩ខ្នង។​ ក្នុងនោះនៅ​ ភូមិ​សំរោង ​ភូមិស្នាយល្អ​ ភូមិទឹកជោរ​ ភូមិតាសៀ​វ ភូមិកណ្តាល ​ក្នុងឃុំទឹកជោរ​ ២៧ខ្នង,នៅ​ភូមិទ្រយោង​ ភូមិទ្រលោកត្បូវ ភូមិទ​​ លោកជើងកងឃុំទឹកភ្នំលៀប១៧ខ្នង, ​និងភូមិចារ​ក្នុងឃុំប្រាសាទ ១ខ្នង។​

លោក មាស​  រិទ្ធី ​អធិការនគរបាល ​ស្រុកព្រះនេត្រព្រះ​ ឱ្យដឹងថា ខ្យល់ព្យុះ​កន្ត្រាក់នោះ ​បានវាយប្រហារ ​យ៉ាងទាន់ហន់ ​ដោយពុំនឹក​ស្មានដល់ ព្រោះភ្លៀង​កក់ខែ​ វាចាប់ផ្តើម​ដោយ​ស្លូតដែ​រ ពីដំបូង តែបានប្រែជា​កាច ​នៅពេលបន្ទាប់មក។​ ប៉ុន្តែគ្រោះ​ធម្មជាតិនោះ​ ពុំ​បង្កឲ្យមាន​មនុស្សស្លាប់​ ឬរបួស​ណាម្នាក់ទេ​ ដោយសារពួកគេ​បានដឹងមុន​ ហើយចាក​ចេញពីលំនៅ​ដ្ឋានភ្លាមៗ​ផងដែរ។ ​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative