ជំងឺរ​លាកបំពង់ក​ និង​វិធីព្យាបាល​

IMG_2796ជំងឺរលាកបំពង់ក​ ពិតជា​ធ្វើឱ្យ​លោកអ្នក​ព្រួយ​បារម្ភណាស់​មែនទេ? ​អ្វីៗ​នឹងត្រូវបានដោះ​ស្រាយ​បន្ទាប់ពីអ្នក​ធ្វើតាម​វិធីសាស្ត្រខាង​ក្រោមនេះ។​ គេហទំព័រ​សុខភាពយើង ​សូមលើក​យក​វិធីព្យាបាលបែបងាយៗ​ ដែលអាច​ព្យាបាល​ជំងឺរលាក​បំពង់ក ​និងឈឺបំពង់កឱ្យ​ជាសះស្បើយ​ ក្នុងរយៈ​ពេល​ត្រឹមតែ​៤ម៉ោង​តែប៉ុណ្ណោះ ​ការអនុវត្តតាមវិធីខាងក្រោម៖​​

 

គ្រឿងផ្សំ

– គ្រាប់​ ម្អមពណ៌ខ្មៅ(black cumin ៨០ក្រាម)​

– ទឹកបរិសុទ្ធ ២៥០មីលីត្រ​

– ស្រាគោញាក់ ឬក៏ស្រាវីស្កី១ស្លាបព្រា

របៀបធ្វើ

​ចាក់ទឹក២០០មីលីត្រ ​លាយជា​មួយ​នឹងគ្រាប់ម្អម​(Cumin seed​) ហើយយកទៅចម្អិនទុកវា​១៥នាទី​ឱ្យឆ្អិនសព្វ។ លោកអ្នក​នឹងទទួល​បានល្បាយក្រាស​ និងខ្មៅ ​ស្រដៀង​នឹងដីកាហ្វេ​សើម។​ ចាក់វា​បង្ហូរចេញ​ឱ្យនៅសល់​ត្រឹមតែ៥០​មីលីត្រ​ ហើយយក​វាចម្អិន​ឱ្យពុះម្តង​ទៀត ​ជាចុងក្រោយ​បន្ថែមស្រា​មួយ​ស្លាបព្រា។​

​ពិសារ១ស្លាប​ព្រា​រាល់កន្លះ​ម៉ោងម្តង​ ក្នុងរយៈពេល២​ម៉ោង​ អ្នកនឹង​មានអារម្ម​ណ៍​ធូរស្បើយខ្លះ​ បន្ទាប់ពី​ពិសារបាន​រយៈ​ពេល​៤ម៉ោង ​អាការៈ​ជំងឺនឹង​ជាសះ​ស្បើយជា​មិនខាន។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative