អ្នកស្លាប់​ដោយ​គ្រោះ​ថ្នាក់​​ចរាចរណ៍​ក្នុង​ឱកាស​​បុណ្យ​​ចូលឆ្នាំ​​ខ្មែរមាន​ការកើនឡើង​

FullSizeRenderយោង​​តាម​​​របាយការណ៍​​​ពី​នាយ​កដ្ឋាន​​​សណ្ដាប់​ធ្នាប់​​​ នៃ​អគ្គ​ស្នង​ការដ្ឋាន​​​នគរបាល​​ជាតិ​​បាន​​ឲ្យ​ដឹង​ថា​​ នៅក្នុង​រយៈ​​ពេល​​៣​ថ្ងៃ​​​ក្នុង​ឱកាស​បុណ្យ​​ចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ គ្រោះ​ថ្នាក់​ចរាចរណ៍បាន​សម្លាប់​​មនុស្ស​​ចំនួន៣៩​​នាក់​ ​និង​រង​​របួស​ធ្ងន់​​​​​ស្រាល​​ចំនួន២៤៨នាក់។​ ចំនួននេះ​បើប្រៀប​ធៀប​​នឹង​រយៈ​​ពេល​៣​ថ្ងៃដូចគ្នា​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅឃើញ​ថា ចំនួនអ្នក​ស្លាប់​ដោយគ្រោះ​ថ្នាក់​ចរាចរណ៍​កើនឡើង​ចំនួន៧​នាក់​ តែអ្នករង​របួស​ថយ​ចុះ នាក់​ខូចម៉ូតូ១៥៦គ្រឿង រថយន្ត៣៦គ្រឿង។​

ដោយឡែក​ខេត្តដែល​មានគ្រោះ​ថ្នាក់​ច្រើនរួមមាន​ ខេត្តកំពង់ធំ​ ១១លើក,​ កណ្តាល ១០លើក​, កំពត ១០លើក​, តាកែវ ៩លើក ​និងខេត្តពោធិ៍សាត់​ ៨លើក។

តាមរបាយ​ករណ៍​ដដែលបាន​បញ្ជាក់ថា​ ក្នុងចំណោមគ្រោះ​ថ្នាក់​​ចរាចរណ៍​​ជាង​​១០០​ករណី​នោះ​ បាន​បង្ក​ឲ្យ​​មានការ​ខូច​ខាត​យានយន្ត​​សរុប​ជិត​​២០០​គ្រឿង​ ក្នុង​នោះ​មាន​​ម៉ូតូ​ជាង​​១៥៧​គ្រឿង​ រថយន្ត​ធុន​តូច​ និង​ធំ​ជិត​​៤០​គ្រឿង ​ព្រមទាំង​​យានយន្ត​​ផ្សេងទៀត។ ​មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​​កើតមាន​​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​​កើតឡើង​ គឺ​បណ្តាល​មកពី​ការបើក​លើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បើកបរ​ប្រជែង​គ្នា​ មិន​គោរព​​សិទ្ធិ​គ្នា​​ក្នុងពេល​​បើកបរ ​ការ​បត់​ខុស​ មិន​​ប្រកាន់​​ស្តាំ ​​រថយន្ត​​ធុន​​ធ្ងន់​​បើក​កៀរ​​ជាន់​​បែក​ក្បាល​ ហើយ​​អ្នករង​គ្រោះថ្នាក់​​ធ្ងន់​ គឺ​​អ្នកជិះ​​ម៉ូតូ​​ដែល​​បើកបរ​​ដោយ​​មិន​ពាក់​​មួក​​សុវត្ថិភាព​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative