រយៈពេល​៥ថ្ងៃគ្រោះ​ថ្នាក់ចរាចរណ៍​សម្លាប់​មនុស្ស៥៥​នាក់ របួស​៣៦២​នាក់

ក្នុងរយៈ​ពេល៥​a3ថ្ងៃ​គឺចាប់​ពីថ្ងៃទី​​១៣ដល់​ថ្ងៃទី១៧​​ខែមេសា​​ឆ្នាំ២០១៥​​នេះគ្រោះថ្នាក់​ចរាចរណ៍​​ បាន​កើតឡើង​ចំនួន​១៥៨លើក​​ បណ្តាលឱ្យ​ស្លាប់​មនុស្ស​៥៥នាក់ និង​របួស​៣៦២​នាក់។​

​ចំនួននេះ​បើប្រៀបធៀបទៅ​នឹងឆ្នាំ២០១៤​ឃើញថា ​ការស្លាប់​កើនឡើង​ចំនួន៧នាក់​ ស្មើនឹង១៥% ​ចំណែកឯអ្នក​របួសថយចុះ​៤៤នាក់ស្មើ​នឹង​១០%។​

ក្នុងចំណោមអ្នក​ស្លាប់ និងរបួសនោះ​គឺនៅ​ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០១៥ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ទូទាំង​ប្រទេស ​កើត​ឡើង​ចំនួន​​២៤​ករណី​​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​ចំនួន​​​៨​នាក់​(​ស្រី​ម្នាក់​)​ របួសធ្ងន់​២៦​នាក់​ (​ស្រី​៤​​នាក់​) និង​របួស​​ស្រាល​១៧​នាក់​​(​ស្រី​២​នាក់)។ ចំណែក​​នៅ​ថ្ងៃទី​១៥ ខែ​​មេសា ​ឆ្នាំ​២០១៥ ​មាន​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេស​ចំនួន​​៣៩​លើក ​បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​ចំនួន​​១៣​នាក់​ (​ប្រុស​) របួសធ្ងន់​ ៤៧​​នាក់ (​ស្រី​១០​នាក់​) និង​របួសស្រាល​៤២​​នាក់​(​ស្រី​៨​នាក់​)។ ដោយឡែក​​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ ​គឺ​ថ្ងៃទី​១៦ ​ខែមេសា​ មាន​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​ច្រើនជាងគេ​ នៅ​ទូទាំងប្រទេសចំនួន៤៩​​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​ចំនួន១៦​នាក់​ (​ស្រី​៥​នាក់​)​ រង​របួស​ធ្ងន់​​៦៨​នាក់​ (​ស្រី​១៧​នាក់​) ​និង​របួសស្រាល​៤៨​នាក់ ​(​ស្រី​១៣​នាក់)។​

ចំណែកគ្រោះ​ថ្នាក់ចរាចរណ៍ថ្ងៃ​ទី១៧ ខែមេសា​ ឆ្នាំ២០១៥ ​បានកើត​ឡើង​ចំនួន​៣៥លើក​ យប់០៨លើក​, បណ្តាលឱ្យមនុស្សស្លាប់​ចំនួន​១២នាក់ ​(ស្រី៤នាក់) ​របួសធ្ងន់ ៤៥នាក់​(ស្រី១៥នាក់),​និងរបួស​ស្រាល៣៦នាក់(ស្រី១៧នាក់)។ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៣៥លើកនេះ​បាន​បង្កឲ្យខូចខាត​យានយន្ត​សរុប៦៣​គ្រឿង ក្នុងនោះមានម៉ូតូ​ចំនួន៤៤គ្រឿង,រថយន្តធុនតូចចំនួន១៧គ្រឿង,រថយន្តធុនធំចំនួន​១គ្រឿង,​ យានផ្សេងផ្សេងៗជាច្រើនគ្រឿង ​និងថ្មើ​ជើង២នាក់។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥

 

 

 

 

Google Analytics Alternative