៣​ថ្ងៃ​ចូលឆ្នាំ​​ថ្មីមានពលករ​​ខ្មែរ​ជាង​៣០០នាក់​ ត្រូវបាន​​អាជ្ញាធរ​​ថៃ​ចាប់​​បញ្ជូន​មក​​កម្ពុជា​វិញ​

IMG_2795យោងតាម​​​គេហទំព័រ​របស់​​អគ្គស្ន​ង​ការ​​នគរបាលជាតិ​ ដែលបាន​​ដកស្រង់​​របាយការណ៍​រ​បស់​នាយកដ្ឋា​ន​សរុបផែនការ ​នៃ​អគ្គស្នង​ការដ្ឋាន​នគរ​​បាល​ជាតិ​ អំពី​សភាពការណ៍ ​និង​លទ្ធផល​​​កិច្ចប្រតិ​បត្តិការ​​ក្នុងឱកាស​​បុណ្យចូលឆ្នាំ​​ប្រពៃណីជាតិ​បានឲ្យដឹងថា ក្នុងរយៈពេល៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរពោល​គឺ​ពី​ថ្ងៃ​ទី​១៤​​ដល់​១៦​ខែមេសា​​ មាន​ពលករ​ខ្មែរចំនួន​៣៤៧​នាក់​ ត្រូវបាន​ភាគី​​ថៃ​ចាប់​បញ្ជូន​ឲ្យ​​ត្រឡប់មក​​ស្រុក​វិញ ​ក្នុងនោះ​មាន​​ប្រុស​ចំនួន​១៩៩នាក់​ ស្រី១២០នាក់ ​និង​កុមារ​ចំនួន២៨នាក់។​

​របាយការណ៍​បាន​ឲ្យដឹងទៀតថា ​ក្នុង​រយៈពេល៣ថ្ងៃ​​នៃ​ថ្ងៃ​ចូលឆ្នាំ​នេះដែរ ​មាន​បទល្មើស​ព្រហ្មទណ្ឌចំនួន៣០លើក​​ បាន​កើតឡើង​ ពោល​គឺមាន​​ចំនួន​ស្មើគ្នា​​បើ​ធៀប​​ទៅនឹង​ថ្ងៃ​​ចូលឆ្នាំ ​កាលពី​ឆ្នាំ២០១៤ ​ក្នុងនោះ​ បទ​ល្មើស​​ឧក្រិដ្ឋ​ កើតឡើង៥លើក ​និងបទល្មើស​​ម​ជ្ឈឹ​ម​​ចំនួន២៥លើក។ ​បទ​ល្មើស​ទាំង៣០​លើក​នេះ ​បាន​បណ្ដាល​​ឲ្យ​មនុស្ស៦​នាក់​ស្លាប់១៦នាក់​រង​របួស២នាក់​រងគ្រោះ​ និង​បាត់​​ម៉ូតូ​​​ចំនួន​៦គ្រឿង។

បើតាម​​របាយការណ៍​ដ​ដែល​ បទល្មើស​ព្រហ្មទណ្ឌ​​ដែល​បាន​កើត​ឡើង​​នេះ ​សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន២៥ករណី​ ឃាត់ខ្លួន៣៧នាក់​។​​

របាយការណ៍​ដដែល​ បាន​ឲ្យ​ដឹង​ទៀតថា​ គ្រោះថ្នាក់​សង្គម​​កើតឡើង​​ចំនួន១៤១លើក​ ក្នុងនោះ​ គ្រោះថ្នាក់​ចរាចរណ៍១១២លើក ​អគ្គិភ័យ ​៦លើក​ អាវុធជាតិផ្ទុះ១លើក​ អត្តឃាត១០លើក​(ស្លាប់ ១០នាក់) ​ខ្យល់​ព្យុះ១លើក​ គ្រោះថ្នាក់ផ្សេងៗ ​១១លើក(ស្លាប់១១នាក់) ​ក្នុងនោះ​មាន​​លង់ទឹក ​ខ្យល់គរ ​ឆក់​ខ្សែភ្លើង​ជាដើម​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative