កម្ពុជា​ជា​​ប្រទេស​ទី​១​មុន​​គេ​បង្អស់​​នៅ​ក្នុង​​តំបន់​ដែល​បញ្ចប់​​ការ​ចម្លង​​ថ្មីនៃ​ជំងឺអេដស៍​​នៅ​ក្នុង​​ឆ្នាំ​២០២០​​

ប្រទេស​​កម្ពុជា​ជា​ប្រទេស​​​ទី១​មុន​​គេ​បង្អស់​​នៅក្នុ​ង​តំបន់​​​ដែល​បាន​ប្តេជ្ញា​​​ បញ្ចប់​ការ​ចម្លង​​​ថ្មី​​នៃ​មេរោគអេដស៍​​​នៅ​ឆ្នាំ២០២០​ ​​ដែល​​ការ​ប្តេជ្ញាចិត្ត​​នេះ​​​ប្រកប​ដោយ​​ភាព​​ក្លា​ហាន​​​ និង​លឿន​​​ជាង​ពិភព​​លោក​១០​ឆ្នាំ ​​ដោយ​​សកល​លោក​​ទាំង​មូល​​​​នឹង​បញ្ចប់​​ការ​ចម្លង​​ថ្មី​​​នៃ​មេរោគ​អេដស៍​នៅ​ ​​ឆ្នាំ២០៣០។​​

Untitledលោកទេសរដ្ឋ​មន្រ្តី​ ​អៀង​ ម៉ូលី​​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​ ​អេដស៍​​នៅ​ក្នុង​​ពិធី​បើក​​សិក្ខា​សាលា​​ថ្នាក់​​ជាតិ​​ផ្ទៀង​ផ្ទាត់​​លទ្ធ​ផល​​ នៃ​ការ​​រៀប​ចំ​របាយ​ការណ៍​​សកលនៃ​​ការ​ឆ្លើយ​​តប​​ទៅ​នឹង​មេរោគ​អេដស៍​ ​និង​​ជំងឺ ​​អេដស៍​នៅ​​ក្នុង​​ប្រទេស​កម្ពុជា​​ កាល​ពីពេលថ្មី​ៗកន្លងទៅនេះ។​

លោក​ទេស​រដ្ឋ​មន្រ្តី ​​អៀង​ ម៉ូលី ​ ​បាន​បញ្ជា​ក់​ថា​ ​ប្រទេសក​ម្ពុជា​នឹ​ងក្លាយ​​ជាប្រ​ទេ​ស​ទី១​​នៅ​ក្នុង​តំបន់​​ដែល​នឹង​​ត្រូវសម្រេចគោ​លដៅ​ ​90-90-90​ មុនគេ​បង្អស់​​ មាន​ន័យ​ថា ​​៩០% ​នៃ​ប្រជាជន​ដែល​រស់​​នៅជា​មួយ​មេរោគ​អេដស៍​បាន​ដឹ​ងពី​ស្ថាន​ភាព​ផ្ទុក​មេរោគអេដស៍​​របស់​ខ្លូន​​ ៩០%​ ​នៃ​មនុស្ស​​ដែលរ​ស់នៅ​​ជាមួយ​មេរោគ​អេដស៍ ​ដែល​ទទួល​​កា​រ​ព្យាបាល​​ប្រឆាំង​​នឹង​​មេរោគ​អេដស៍​ ​និង​៩០% ​​នៃ​អ្នក​ដែលទទួល​ការ​ព្យាបា​ល​គ្មាន​បន្ទុក​​មេរោគ​អេដស៍​​ទៀ​ត​ឡើយ​។​

លោក​​ទេសេ​រដ្ឋ​មន្រ្តី​​បាន​បញ្ជាក់​​បន្ថែម​ថា​ ​ការ​ដែល​​យើង​​ធ្វើ​របាយ​​ការណ៍​អំ​ពីវឌ្ឍន​ភាព ​​នៃ​ការ​ឆ្លើយ​តប​ទៅ​​នឹង​មេរោគអេដស៍​ ​ជំងឺ​អេដស៍​​ជូន​អង្គ​ ​ការ​សហ​ប្រជាជាតិ​នេះ ​​គឺមាន​សារៈ​​ប្រយោជន៍​​ក្នុង​ការ​​តាម​ដាន​​ពិនិត្យ​​មើល​លទ្ធ​ផល​​នៃ​ការ​អនុវត្តកម្ម​​វិធី​អេដស៍​រ​បស់​យើ​ង​ ដើម្បី​ឱ្យ​បាន​​ដឹង​ថា​ ​យើង​ស្ថិត​​នៅ​ក្នុ​ង​ស្ថាន​ភាព​​បែប​ណា​ ​និង​ត្រូវ​​បង្កើន​​ការ​ឆ្លើយ​​តប​​យ៉ាង​ដូច​​ម្តេច ​ក្នុង​ករណី​​ដែលយើង​មិន​​សម្រេច​​បាន​ទៅ​​តាម​ផែន​ការ​នោះ។​

លោក​​បាន​រំឭក​​ផង​ដែរ​ថា​ ​ចាប់​តាំង​ពី​​ឆ្នាំ២០០១​ ​អង្គការ​សហ​​ប្រជា​ជា​តិ​បាន​សម្រេច​​ក្នុង​កិច្ច​​ប្រ​ជុំពិសេស​​អំពី​បញ្ហាអេ​ដស៍​រ​បស់​ប្រទេសជា​​សមាជិក​ថា​​ ប្រទេស​ទាំង​​អស់​ត្រូ​វ​រាយការណ៍​​អំពីវ​ឌ្ឍនភាព​​នៃ​ការអនុវត្ត​​កម្ម​វិធីអេដស៍ ​​នៅ​ក្នុងប្រទេស​នីមួ​យៗ ​​រៀង​រាល់​២​ឆ្នាំម្ត​ង​ ដែល​កាល​នោះ​​មាន​ឈ្មោះថា​​ UNGASS ជា​​ភាសា​អង់​គ្លេស​ ​តែ​ដល់​ឆ្នាំ២០១១​ ​របាយ​ការណ៍​ ​UNGASS​ នេះ​បាន​​ប្តូរឈ្មោះ​ម​កជា​ GARPR វិញ​​ ដែល​មាន​​បំណង​ឃ្លាំ​​មើលការ​រីក​​ចម្រើន​ ​នៃ​ការឆ្លើយ​តប​ ​ក៏ដូច​ជា​លទ្ធ​ផល​ ដែល​​ទទួល​បាន​​ពីការ​ឆ្លើយ​​តប​​នឹង​មេរោគ​អេដស៍​ ​និង​ជំងឺអេដស៍​​នៅ​លើទូទាំង​​សកល​លោក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative