អគ្គិសនីកម្ពុជាផ្អាក​យុទ្ធនា​ការភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល​រយៈពេល១០ថ្ងៃ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជាអគ្គិសនី​កម្ពុជាចុះផ្សាយថ្ងៃទី១០ខែមេសាឆ្នាំ២០១៥បានឲ្យដឹងថា​អគ្គសនីកម្ពុជាផ្អាកយុទ្ធនា​ការភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល​ជូន​ដល់ក​ ម្មករ-កម្មការិនី អ្នក​ជូ​ល​បន្ទប់ និង​ផ្ទះជួល រយៈពេល១០ថ្ងៃ​ចាប់ពី​ថ្ងៃទី១១រហូតដល់​ថ្ងៃទី២០ខែមេសា ឆ្នាំ២០១៥ ។

Untitledការផ្អាក​រយៈពេល១០ថ្ងៃនេះ គឺ​ដើម្បី​អនុញាត​ឲ្យ​និយោជិត​​អគ្គិ​សនី​​កម្ពុជា​ អាជ្ញាធរ​​ដែនដី ​ព្រម​ទាំង​​អតិថិ​ជន​​បាន​​ឈប់​សម្រាក​​សម្រាប់​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណីជាតិ។ ​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល យុទ្ធនាការ​នេះ នឹង​​ចាប់​ផ្តើម​​ឡើង​វិញ​នៅ​ថ្ងៃទី២១ខែមេសា ។

សូមបញ្ជាក់ថា គិត​​ត្រឹម​​ថ្ងៃ​ទី​៧​ខែមេសា អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល​ជូន​ដល់ក​ម្មករ-កម្មការិនី អ្នក​ជូ​ល​បន្ទប់ និង​ផ្ទះជួល បា​នចំនួន​៥០០​១៩​បន្ទប់​ហើយ។ យុទ្ធនា​ការភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល​ជូន​ដល់ក​ម្មករ-កម្មការិនី អ្នក​ជូ​ល​បន្ទប់ និង​ផ្ទះជួល ដែល​ប្រើប្រាស់​ភ្លើង​ក្រោម៥០គីឡូវ៉ាត់ម៉ោង​ក្នុង១ខែ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី២៩ខែធ្នូ ចុងឆ្នាំ២០១៤កន្លងមកនេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative