ជប៉ុន​ចង់​បណ្តុះបណ្តាល​សិក្ខាកាម​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ​ឲ្យ​បាន​ច្រើនថែមទៀត

ក្រុមហ៊ុន Renet Japan Group,Inc.របស់​ជប៉ុន​ចង់​បណ្តុះបណ្តាល​សិក្ខាកាម​កម្ពុជា អោយមាន​សមត្ថភាព​កាន់តែ​ប្រសើរ​ដើម្បី​បាន​ទៅធ្វើ​ការ​នៅតាម​ក្រុមហ៊ុនធំៗនៅ​ប្រទេស​ជប៉ុន។  

Untitledការ​ថ្លែងរបស់លោក កូ​រ៉ូ​ដា ប្រធាន​ក្រុមហ៊ុន Renet Japan Group,Inc. និង​ជា​សមាជិក​របស់​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សហប្រតិបត្តិការ​ជប៉ុន-ខ្មែរ​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៥ក្នុង​ជំនួប​​ពិភាក្សា​​ការងារ​​រវាង​​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្តីការក្រសួង។

លោ​ក កូ​រ៉ូ​ដា​ បាន​​មាន​ប្រសាសន៍​ថា​ ​ក្រុមហ៊ុន​របស់លោក​មិន​យកលុយ​ពី​សិក្ខាកាម​កម្ពុជា​ទេ ​សូម្បី​តែមួយ​រៀល ក្រុមហ៊ុន​ត្រូវការ​តែ​កម្លាំង​ពលកម្ម​ដើម្បី​យកទៅ​​ធ្វើការ​​នៅ​​ជប៉ុន​តែប៉ុណ្ណោះ​ ដោយ​ខាង​ក្រុមហ៊ុន​មាន​​សាលា​សម្រាប់​បណ្តុះបណ្តាល​មុននឹង​បញ្ជូន​សិក្ខាកាម​ទៅធ្វើ​ការ​នៅ​​ប្រទេស​ជប៉ុន​ ប៉ុន្តែ​គោលបំណង​សំខាន់​របស់​ក្រុមហ៊ុន​ គឺ​ចង់បាន​​សិក្ខាកាម ​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​មួយ​ប្រកបដោយ​ស្តង់ដា​ មានការ​ទទួលស្គាល់​ពី​ខាង​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​របស់​កម្ពុជា បន្ទាប់មក ​និង​ទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន និង​ក្រុមហ៊ុនធំៗរបស់​ជប៉ុន​ដូចជា​ក្រុមហ៊ុន​តូយ៉ូតា​ជា ដើមដើម្បី​ទទួលយក​អ្នក​បច្ចេកទេស​របស់​ក​ម្ពុ​ជា​ទៅ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ ដែលមាន​កេ​រ្ត៏​ឈ្មោះ​​ល្បីល្បាញនៅ​ទីនោះ។

ggជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី​យល់ស្រប​ទៅលើ​ចំណុច ​ដែល​ភាគី​ភ្ញៀវ​បានលើកឡើង គឺ​វា​ស្របទៅនឹង​អ្វី ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​កំពុង​ធ្វើ ក្រសួង​មាន​នាយកដ្ឋាន​មួយ​សម្រាប់​ធ្វើ​តេស្ត​ទទួល​ស្គាល់​សមត្ថភាព​ជំនាញ​ ចំពោះមុខ​យើង​ត្រៀម​ទទួលស្គាល់​​សមត្ថភាព​ជំនាញ​លើ​ផ្នែក​ចំនួន៣​ ដូចជា​ផ្នែក​សំណង់​ មេកានិច​ និង​ធួ​រ​កិច្ច។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ក្រសួង​ក៏មាន​ធ្វើ​កម្មវិធីសិក្សា​ ផ្នែក​រថយន្ត លើ​កម្រិត C1 C2 C3 ដោយមាន​ការទទួលស្គាល់​ពី​ក្រុមហ៊ុន​តូយ៉ូតា​ដែរ​ បើសិន​ក្រុមហ៊ុន​Renet Japan Group មាន​ចំណាប់​អារ​ម្ម​ណ៏​ចង់​សហការ​លើ​ផ្នែក​នេះ​ក្រសួង​ស្វា​គម​ន៏ អាច​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​បណ្តុះបណ្តាល ដើម្បី​រៀបចំ​ឯកសា​សម្រាប់​ធ្វើតេស្ត​ ថា​តើ​វា​​ត្រូវ​ការកម្រិត​​បច្ចេកទេស​ប៉ុណ្ណា​ ដើម្បីឱ្យមានការ​ទទួល​ស្គាល់​ជាទូទៅ​​ដែល​អាច​​ទៅធ្វើ​ការ​​នៅ​ជប៉ុន​បាន។

លោក​រដ្ឋមន្ត្រី​មាន​ប្រសា​ស​ន៏​លើកឡើងថា«​ វា​ស្រប​ពេលដែល ​សមាហរ​ណកម្ម​អាស៊ាន ​ដែល​នឹង​ជិត​ឈាន​មកដល់​​នាពេល​​ខាងមុខ​នេះ​ផង បើ​សិក្ខាកាម​កម្ពុជាទទួលស្គាល់​​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ដែលជា​​ក្រុមហ៊ុន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ខ្ពស់​ផង​នោះ ​អញ្ចឹង​គឺ​វា​មាន​ភាពងាយ​ស្រួល​សម្រាប់​​សិក្ខាកាម​កម្ពុជា​​នៅពេល​ត្រឡប់មកវិញ ​នឹង​អាច​ប្រកួត​ប្រជែង​ជាមួយនឹង​ប្រទេសផ្សេងៗ​ទៀត​នៅក្នុង​តំបន់​​អាស៊ាន​បាន»។ ​

លោក​ អ៊ិត​ សំហេង​បានប​ន្ថែម​ទៀតថា​ បច្ចុប្បន្ន ​កម្ពុ​ជាមាន​ក្រុមហ៊ុន​​ឯកជន​ដែល​នាំ​សិក្ខាកាម​ទៅ​​បណ្តុះបណ្តាល និង​ទៅធ្វើ​ការ​នៅ​ប្រទេស​​ជប៉ុន គឺមាន​​ប្រមាណ​ជាង​៥០ក្រុមហ៊ុន​​ទៅហើយ​ រដ្ឋាភិបាល​ប្រទេស​​ទាំងពីរ កម្ពុជា ជប៉ុន​ គឺមាន​ការចាប់​អារ​ម្មរ​ណ៏​​ខ្លាំង​​ក្នុង​ការនាំ​​សិក្ខាកាម​​ទៅធ្វើ​ការ​នៅ​​ជប៉ុន​ក្នុង​​ក្របខណ្ឌ​នៃ​​ការបណ្តុះបណ្តាល ​ប៉ុន្តែ​លក្ខខណ្ឌ​​ទៅធ្វើ​ការ​នៅ​ជប៉ុន​​ក៏​ខ្ពស់​​ដែរ មកដល់​ឥឡូវ​នេះ​ ការបញ្ជូន​សិក្ខាកាម​​របស់​កម្ពុជា​​ទៅ​ជប៉ុន​បាន​​ទើបតែ​ជិត​១ពាន់​នាក់​ប៉ុណ្ណោះ​ បើ​ប្រៀបធៀប​​ទៅនឹង​ប្រទេស​ដទៃ​ទៀត​ចំនួន​នេះ​​គឺ​តិចតួច​ណាស់​ នៅ​សាធារណរដ្ឋ​​កូរ៉េ​មាន​ពលករ​ចំនួន៣ម៉ឺន៥ពាន់​នាក់​ ដូច្នេះ​លោក​រដ្ឋមន្ត្រី​ចង់ឱ្យ​​សិក្ខាកាម​​ទៅធ្វើ​កា​រ​នៅ​ជប៉ុន​​មាន​ចំនួន​​ច្រើន​ដូច​​នៅ​កូរ៉េ​ដែរ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១

 

 

 

 

 

 

 

 

 

 

 

 

 

Google Analytics Alternative