នៅ​កម្ពុជា​ អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​ជំងឺគ្រុនចាញ់​ និង​គ្រាប់មីន​

យោង​តាម​របាយការណ៍​របស់អគ្គ​​លេខាធិ​ការដ្ឋាន​នៃគណៈ​កម្មាធិកា​រជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ឲ្យដឹងថា​”រៀងរាល់​ឆ្នាំ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​បា​ន​សម្លាប់​ប្រជាជន​កម្ពុជា​ច្រើនជាង​ការស្លាប់​ដោយ​សារជំ​ងឺគ្រុន​ចាញ់​ជំងឺ​គ្រុន​ឈាម​ និង​ស្លាប់​ដោយ​សារ​គ្រាប់​មីន​បូក​បញ្ចូល​គ្នា​ទៅ​ទៀត” ។​

ffប្រទេសកម្ពុជាបានខាតបង់ថវិកាប្រមាណ៣៣៧លានដុល្លារអាមេរិកគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៣កន្លងទៅនេះ។ការខាតបង់នេះមិនត្រឹមតែខាតបង់នូវថវិកាជាតិប៉ុណ្ណោះទេតែថែមទាំងខាតបង់ ដល់ថវិកាឯកជន និង បន្ថែមពីលើនេះគឺបានបន្សល់ទុកនូវវិប្បដិសារី និង ភាពក្រីក្រដល់ក្រុមគ្រួសារសាច់ញាតិ។

លោក ពៅ ម៉ាលី អគ្គលេ​ខា​ធិកា​រគណៈ​កម្មាធិ​ការ​ជា​តិសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​មាន​ប្រសាសន៍​កាល​ពីពេល​ថ្មីៗ​​នេះថា​”ដើម្បី​បញ្ចៀស​​នូវ​​សោកនា​ដ​កម្ម​ទាំងនេះគឺ​យើង​ត្រូវ​ចូល​រួម​ទាំងអស់​គ្នា​ក្នុង​ការអនុវត្ត​សកម្មភាព​និង​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​តាមរយៈ​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ការ​យកចិត្ត​ទុកដាក់​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួននិង​សុវត្ថិភាព​របស់​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដូចជា​ការជំរុញ​ឲ្យពួក​គាត់​ពាក់មួក​សុវត្ថិភាព​រៀងរាល់​ពេល​ធ្វើ​ដំណើរតា​មម៉ូតូ​ពេល​ពិសារគ្រឿ​ង​ស្រវឹង​កុំបើក​បរ​ កុំ​បើក​បរ​លឿន​ហួស​ល្បឿន​កំណត់​ជាដើម”។ ​

បច្ចុប្បន្ននេះ​ក្នុង​១ថ្ងៃ​ៗ​ជាមធ្យម​មាន​មនុស្ស​ប្រមាណ​ជាង​៥​នាក់​បាន​ស្លាប់​​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង៣៩​នាក់់​ផ្សេង​ទៀត​បាន​ទទូល​រង​របួស​នៅលើ​ផ្លូវថ្នល់​ក្នុង​ប្រទេសកម្ពុជា៦៩ភាគរយ​នៃអ្នក​ស្លាប់ គឺជា​អ្នក​ប្រើប្រាស់ទោចក្រយានយន្តក្នុងចំណោមអ្នកស្លាប់ទាំងអស់មាន៦២​ភាគរយបាន​ទទូល​ការរង​ប៉ះទង្គិច​ក្បាល។ ​

លោក​ឧត្តមសេនីយ៍ទោ​ ឡាយ ប៊ុនថន​ តំណាង​អគ្គ​ស្នងការ​ដ្ឋាន​នគបាល​ជាតិ​បាន​ឲ្យដឹងថា​ ការពាក់​មួក​សុវតិ្ថភាព​ឲ្យបាន​ជាប់​ជា​ប្រចាំ​គឺជា​សារអប់រំ​ដ៏សំខាន់​ចាំបាច់​ត្រូវការផ្សព្វ​ផ្សាយ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ទាំងអស់​។ បន្ថែម​ពីលើកា​ររឹតបន្តឹង​អនុវត្ត​ន៏ច្បាប់​ចរាចរណ៍​យុទ្ធនា​ការ​ដែល​មាន​ឥទ្ធពល​លើអាកប្បកិរិយា​នេះ​នឹង​ដើរ​តូយ៉ាង​សំខាន់​ក្នុងការ​ជំរុញ​អ្នករួម​ដំណើរ​ អ្នកប្រើប្រាស់​នៅលើផ្លូវ​ទាំងអស់​នូវ​បទពិសោធន៏​ និង​វិធាន​ការ​ចាំបាច់​មួយចំនូន​ ដើម្បី​បញ្ជៀស​បាននូវ​គ្រោះថ្នាក់​ចរាចរណ៍​ ដែលជា​ឃាតករ​លាក់​មុខ​នៅពេលធ្វើ ​ដំណើរ​តាម​ដងផ្លូវ ​និង ​អ្វីនាំ​មក​នូវ​សុវត្ថិភាព​ជានិច្ច​របស់​បុគ្គល​ម្នាក់ៗ​ត្រូវចេះ​អប់​រំខ្លួន​ ឯងផ្ទាល់​ គ្រួសា​រ មិត្តភក្តិ​ សហគមន៍ត្រូវ​ ចងចាំ​ជានិច្ច​ត្រូវពាក់​មូក​សុវត្ថភាព​រាល់ ​ការធ្វើ​ដំណើ​តាម​ទោច​ក្រយាន​យន្ត​ទាំងអ្នក​បើកប​រ និងអ្នករួមដំណើរ​ព្រមទាំងកុមា​រចាប់​ពីអាយុ​៣ឆ្នាំ​ឡើង​ទៅ​ ការបើកបរ​ក្រោម​ល្បឿន​កំណត់​ប្រកាន់​ស្តាំជានិច្ច​ កុំបើកប​រ​ក្នុង​ស្ថានភាព​ស្រវឹង​ជា​ដើម។​

ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវគោល​ដៅនេះ​នៅ​ដើមឆ្នាំ​២០១៤ រាជ​រដ្ឋាភិ​បាល​បាន​អនុម័ត​គោល​នយោបាយ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ និងឧបសម័្ពន្ធ​ ដែល​ជា​ផែន​ការសកម្មភាព​រយៈ​ពេល​១០​ឆ្នាំ។ ​​ បន្ថែម​ ពីលើនេះកាល​ពីខែធ្នូ ឆ្នាំ​២០១៤ កន្លងទៅ​រដ្ឋសភា និងព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា​បានអនុម័ត​ច្បាប់ស្តី​ពីចរាចរណ៍​ផ្លូវគោកថ្មី ​ដែលក្នុង​នោះ​ក៏បាន​កំណត់​ឲ្យអ្នករួម​ដំណើរម៉ូតូ​ ព្រមទាំងកុមារត្រូវតែ​ពាក់មួក​សុវត្ថិភាព​។ នេះគឺ​ជាទឡ្ហីករណ៍ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់​រាជរដ្ឋាភិ​បាលកម្ពុជា​ក្នុង​ការ​កា​ត់​បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១

 

Google Analytics Alternative