គ្រោះថ្នា​ក់ចរាចរណ៍​ ថ្ងៃ​ទី៩ ​មេសា ​ស្លាប់មនុស្ស​៨នាក់ និងរបួសធ្ងន់​ស្រាល​១៩នាក់​

តាម​របាយ​ការណ៍ពីនាយក​ដ្ឋាន​សណ្តា​ប់ធ្នាប់​ នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យដឹងថា​ គ្រោះថ្នាក់​ចរាចរណ៍ ​នៅទូទាំង​ប្រទេស​កាល​ពីថ្ងៃទី​០៩ ​ខែមេសា​ ឆ្នាំ២០១​៥បានកើត​ឡើងចំនួន ០១៤លើក ​យប់​១០​លើក​, បណ្តាលឱ្យមនុស្ស​ស្លាប់​ចំនួន​០៨នាក់​ (ស្រី២នាក់​) របួសធ្ងន់ ​១២នាក់​ (ស្រី៤នាក់ ) និង​របួស​ស្រាល៧នាក់​ (ស្រី១នាក់)។​​

IMG_2594ក្នុង​គ្រោះ​ថ្នាក់ចរាចរណ៍​ទាំង១៤លើកនេះ​​ បាន​បង្ក​ឲ្យ​ខូច​ខាតយា​នយន្ត​សរុប​២៥​គ្រឿង​​ ក្នុងនោះ មាន​ម៉ូតូ​​ចំនួន​​១៦​គ្រឿង, រថយន្ត​ធុន​តូច​​ចំនួន​​០៦​គ្រឿង​, រថយន្ត​ធុន​ធំចំនួន​២គ្រឿង, យានផ្សេងៗ​១គ្រឿង​ និងថ្មើរ​ជើង​ ១នាក់។​​

​មូលហេតុ​ដែល​បណ្តាល​ឲ្យមា​នគ្រោះ​ថ្នាក់​គឺ ហួសល្បឿន​៤លើក​, ​ស្រវឹង​ ២លើក​, មិន​ប្រកា​ន់ស្តាំ៤លើក, ប្រជែ​ងគ្រោះ​ថ្នាក់​១លើក​, ​កត្តា​យានយន្ត​ ១លើក​, មនុស្សដើរ​ឆ្លង​ផ្លូវ​១លើក។ ​ចំពោះអ្នក​ជិះម៉ូតូ​គ្រោះថ្នាក់ ដោយ​មិន​បាន​ពាក់មួកសុវត្ថិភាពចំនួន១៦នាក់ (យប់១០នាក់)។​

រថយន្ត​ពិន័យសរុប​ចំនួន៥៨៣​គ្រឿង​ (រថយន្តធំ៩៧គ្រឿង​ )ស្មើនឹង ​៥៩៩ករណី, ករណី​ល្មើស​ក្រដាស​ស្នាម៣៣៨គ្រឿង​ ស្មើនឹង​ ៣៥២ករណីៈ​ រួមមាន​បណ្ណបើកប​រហួស​សុពលភាព០៧ករណី, បណ្ណបើកបរខុស​ប្រភេទយាន២ករណី, គ្មានបណ្ណ​អាជីវកម្ម១៧ករណី​ ,គ្មានឈៀក ៣៤ករណី, ​បើកបរមិនពាក់​ខ្សែក្រវ៉ាត់០៧ករណី​ ,ឈៀក​ហួសសុពលភាព៥ករណ , ល្មើសសញ្ញា​ចរាចរណ៍៣ករណី,​ ចំពោះ​ករណីល្មើស​បច្ចេកទេស​មាន២៤៥គ្រឿង ស្មើនឹង២៤៧ករណី​រួមមានៈ ​ដឹក​សំពីង​សំពោង​១៦៩ករណី, ​ដឹក​លើស​​ចំណុះ​៨២ករណី។​

ដោយឡែក​ម៉ូតូត្រូវ​បានពិន័យ​សរុបចំនួន១,៣៥០គ្រឿង ក្នុងនោះ មាន ជិះម៉ូតូ​អត់​ពាក់មួក៩៧៣ករណីុ,​ ជិះម៉ូតូអត់​កញ្ចក់៥២១ករណី, ​ជិះ​ម៉ូតូ​អត់មួក​ និង​កញ្ចក់៦ករណី, បើក​ភ្លើងពេល​ថ្ងៃ៣៥ករណី ​និងផ្លាក​លេខ​បាក់ ឬខូច០៩ករណី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative