រដ្ឋមន្រ្តី​សុខាភិ​បាល​ចែកសញ្ញាបត្រ​ដល់មន្រ្តី​សុខាភិបាល​៥៦រូប​

រដ្ឋមន្រ្តី​សុខាភិបាល​បាន​អញ្ជើញ​​ចែកសញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​សុខភាព​សាធារណៈ​ដល់មន្រ្តី​សុខាភិបាល​ និងនិស្សិត​ចំនួន៥៦​រូបបាន​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់​ខ្ពស់​ផ្នែកសុខភាព​សាធារណៈ។​

Untitledលោកវេជ្ជបណ្ឌិត អ៊ុង សំអាន ​ប្រធានវិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​​បាន​មាន​ប្រសាសន៍ក្នុងពិធីប្រគល់​សញ្ញាបត្រ​ដល់និស្សិត​ទាំងនោះ​ កាលពីល្ងាច​ថ្ងៃទី៩​ មេសាកន្លងមកថា​ ឆ្លើយតប​នឹងតម្រូវការ​ធនធាន​មនុស្ស​ ដែលមាន​វិជ្ជាជីវៈ​សុខភាព​សាធារណៈ​ វិទ្យាស្ថាន​ជា​តិ​សុខ​ភាព​​សាធារណៈ​​បានសម្រេច​​បង្កើត​​ឲ្យ​មាន​កម្មវិធី​អប់រំថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សុខភាព​សាធារណៈ​ ដោយមា​ន​ការគាំ​ទ្រផ្នែក​នយោបាយ​ដ៏រ៉ឹងមាំរ​បស់ក្រសួង​សុខាភិបាល​។ សាលាសុខភាព​​សាធារណៈ​ ត្រូវ​បានបង្កើត​ទ្បើងក្នុង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ ដែលបាន​បើកទ្វារ​ទទួល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​ជាលើកតំបូង​កាលពី​ឆ្នាំ២០០៧ ​ដោយមាន​កម្មវិធី​តែមួយ​ គឺបរិញ្ញាបត្រជាន់ខ្ពស់​ផ្នែក​សុខភាព​សាធារណៈ​ និ​ងនិស្សិត​ចំ​នួន​តែ២៥​នាក់ប៉ុណ្ណោះ។​

លោកបន្តថា​ “សាលាជាតិ​សុខភាព​សាធារណៈ​បាន​ចាប់​ផ្តើមតូច​ ដំណើរ​យឺត​តែ​ស្វាហាប់​ លើមាគ៌ា​ដ៏ច្បាស់លាស់​ ដែល​ធ្វើឲ្យ​ចំនួននិស្សិត​កើន​ទ្បើង​ ចំនួន​​កម្មវិធី​សិក្សា​ត្រូ​វបានពង្រីក”​។ លោកបន្តថា​ យើងកំពុង​សិក្សា​ពី​តម្រូវការ និងលទ្ឋ​ភាព​ក្នុងការ​បើកកម្មវិធីថ្មី​ៗ​មួយចំ​​នួនទៀត​ ដែល​នេះ​សញ្ញា​នៃវឌ្ឈនភាព​ដែល​​សាលា​សម្រេច​បាន​ ​និងគួរឲ្យ​មោទ​ន​ភាព”។​

​នៅ​ឆ្នាំ​សិក្សា​២០១៤ ២០១​៥​កន្លងម​ក​នេះ ​យើង​ទទួល​បាន​និស្សិត​ថ្មីចំនួន​​៧១​រូប​ក្នុងកម្មវិធី​ចំនួន៤ ​គឺបរិញ្ញាបត្រជាន់​ខ្ពស់​ផ្នែក​សុខភាព​សាធារណៈ បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែកអេពី​ដេ​មីសាស្រ្ត ​បរិញ្ញា​បត្រជាន់​ខ្ពស់​វិទ្យាសាស្រ្ត​អាហារូបត្ថម្ភ​ និងបរិញ្ញាបត្រជាន់​ខ្ពស់​ផ្នែក​គ្រប់​គ្រង​រដ្ឋបាល​មន្ទីរពេទ្យ។​

Untitlediលោកវេជ្ជបណ្ឌិត ម៉ម ប៊ុន​ហេង ​រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​ បានថ្លែងថា ​គោល​​បំណង​​​ចម្បង​​របស់​​ក្រសួង​​សុខាភិបាល​  ​ដែល​រៀប​ចំ​បង្កើតឲ្យ​មាន​​សាលា ​ជាតិ​​​ សុខ​ភាព​​សាធារណៈ​​ នៅវិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ គឺដើម្បី​ពង្រឹង​​សមត្ថភាព​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​សុខាភិបាល ​សម្រាប់​ធានា​ឲ្យមាន​នូវការ​ពង្រឹង​ និង​អភិវឌ្ឈន៍​ប្រព័ន្ឋ​​សុខាភិ​​បាល​​របស់​​ប្រទេស​កម្ពុជា​​ឲ្យកាន់​​តែមាន​​ប្រសិទ្ឋ​ភា​ព​ នៅក្នុង​ការ​លើក​កម្ពស់​សុខភាព​ប្រជាជន​ ការបង្កា​រជំងឺ​គ្រប់​ប្រភេទ​ និង​ការផ្តល់​សេវាថែរ​ទាំ​ជំងឺ​ដល់​ប្រជាជន​ទាំងអស់​ ឲ្យទទួល​បាន​សេវា​សុខភាព​ជាសាក​ល។​

លោកបន្តថា​ “ជំនាញ​សុខ​ភាព​សាធារណៈ​ ដែល​និស្សិត​យើង​ទទួល​បាន​នាពេ​លនេះ​ ជា​ជំនាញ​ចាំបាច់មួយ​ ដែល​គេ​អាច​យក​ទៅប្រើប្រាស់​ក្នុង​ការគ្រប់គ្រង ​ដើម្បី​ពង្រឹង​គុណភាព​របស់​ប្រព័ន្ធ​សុខាភិបាល​ គ្រប់ថ្នាក់​តាមរយៈ​ការ​កែលម្អវិធី​សាស្រ្ត​គ្រប់គ្រង​ និងការបង្កើន​ការស្រា​វជ្រាវ និង​ប្រើ​ប្រាស់លទ្ឋផលដែលកើតចេញពីការស្រាវជ្រាវទាំងនោះ ដើម្បីវាយតំលៃបញ្ហា​សុខភាព និងរៀប​ចំជាផែន​​ការយុទ្ឋសាស្រ្ត​សម្រាប់​ឆ្លើយ​តប​ ទៅនឹង​តម្រូវការ​សុខភាពរបស់​ប្រជាជ​កម្ពុជា​ក្នុងបច្ចុប្បន្ន​ ហើយជា​ពិសេស​ជាង​នេះ​ទៀត​ គឺការធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​ ដើម្បី​ប្រមើល​មើល​ពី​បញ្ហាសុខភាព ​ដែល​នឹងអាច​គំរាម​គំហែង​សុខភាព​ប្រជាជ​នយើង​​ក្នុង​ពេលអនាគត”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative