ត្រីមាស​ទី២​ក្រុមហ៊ុន​ថ្មីចុះ​បញ្ជីរ​នៅក្រសួង​ពាណិជ្ជ​កម្មមា​នកំណើន​តិចតួច​

ក្រុមហ៊ុន​ចុះបញ្ជី​រថ្មីនៅ​ក្រសួងពាណិជ្ជកម្ម​​ មានកំណើនតិច​តួច​ក្នុង​ត្រី​មាសទី១ឆ្នាំ​នេះ​ធៀបនឹង​ឆ្នាំ២០១៤​កន្លងមក​។ នេះ​បើតាម​ការឲ្យ​ដឹងពី​អ្នកនាំពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម។​

Untitledលោក កែន​ រដ្ឋា ​អ្នកនាំ​ពាក្យ​ក្រសួង​ពាណិ​ជ្ជកម្មបាន​ថ្លែង​ឲ្យដឹ​ងតាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១០ មេសា​កន្លង​មកថា​ ក្នុងត្រីមាស​ទី១ឆ្នាំនេះ មានក្រុមហ៊ុន​ចំនួន១១០៨​ក្រុមហ៊ុន ​បានចុះបញ្ជី​រថ្មីនៅ​ក្រសួង​ពាណិជ្ជកម្ម​ កើនទ្បើង​៤៥​ក្រុមហ៊ុន​ស្មើនឹង​០.៤៥ភាគរយ​ ធៀបនឹងរយៈ​ពេលដូចគ្នា​កាលពីឆ្នាំមុន ​ដែលមាន​ក្រុមហ៊ុន​ចុះបញ្ជីរ​សរុប​ចំនួន​១០៦​៣ក្រុមហ៊ុន។​ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​រនៅក្រសួងពាណិជ្ជកម្ម​ឆ្នាំនេះ​ ភាគច្រើនជា​ក្រុមហ៊ុនមក​ពីប្រទេសចិន​ ជប៉ុន​ កូរ៉េ​ និងក្រុមហ៊ុន​មកពីបណ្តាប្រទេស​ក្នុងតំបន់​មួយចំនួន​ទៀត។​

លោក​បន្តថា​ “កំណើ​ក្រុមហ៊ុន​ដែលបាន​មកចុះ​បញ្ជីរ​នៅក្រសួងពាណិជ្ជ​​កម្ម​ មួយផ្នែក​បណ្តាលម​ក​ពីកម្ពុជាត្រៀមខ្លួនធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ជាមួ​យ​​បណ្តា​ប្រទេស​ក្នុងតំបន់​ ដោយសា​រទីតាំង​ភូមិសាស្រ្ត​កម្ពុជាមាន​ភាព​អំណោយផល​ ដោយសារ​ច្បាប់​វិនិយោគ​របស់យើងល្អ​ កម្លាំងពល​កម្ម​មាន​ភាព​ទាក់ទាញ​ជាដើម”។ លោក​បន្ថែម​ថា​“ការ​ដែលកម្ពុជាបាន​ទទួល​អនុ​គ្រោះ​ពន្ឋនាំ​​ចូល​វាយ​ណភ័ណ្ឌ​ទៅអាមេរិក​ និងការ​អាចនាំ​អ្វីៗ​ទាំងអស់ទៅ​កាន់សហ​គមន៍អឺរ៉ុប​លើកលែង​តែអាវុធ​ ព្រមទាំងទំនាក់​ទំនង​រ៉ឹងមាំរបស់​រវាងរដ្ឋាភិបាល​កម្ពុជា​ និងរដ្ឋាភិ​​បាល​ចិន​ ជប៉ុន ​និង​បណ្តាប្រទេសនៅតំបន់អាស៊ីមួយចំនួនទៀត ក៏ជាផ្នែកនៃការទាក់​ទាញ​វិនិយោគ​មក​​កម្ពុជា​ផង​ដែរ”។​

​អ្នកនាំ​ពាក្យ​ក្រសួងពាណិជ្ជក​ម្មរូបនេះ​បានបន្តថា​ ការដែល​កម្ពុជា​រក្សាបាន ​នូវកា​រលូតលាស់​សេដ្ឋកិច្ច​ល្អ ​អតិផរណា​ទាប​ និង​ស្ថេរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ព្រមទាំង​ការអភិវឌ្ឈ ហេដ្ឋារចនាសម្ព័ន្ឋ​បានកាន់​តែល្អ​ប្រសើរ​របស់រដ្ឋាភិ​បាល និ​ងកម្ពុជា​ស្ថិតនៅ​ចំកណ្តាល​ទីផ្សា​អាស៊ាន​ បានធ្វើឲ្យ​កម្ពុជាកា​ន់តែមានភាព​ទាក់​ទា​ញអ្នកវិនិយោគ​បរទេស​កាន់​តែ​ច្រើន​មក​វិនិយោគ​នៅកម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative