អង្គការ​វប្បធម៌​ជាតិ និ​ងសី​លធម៌​សង្គ​ម បើ​កយុទ្ធនា​ការផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី

ខណៈពេល​​ដែលពិធី​​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជា​​តិខិ​ត​ជិត​ចូល​មក​ដល់​ដ៏ខ្លីខាង​មុខ​នេះ​ អង្គការ​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម​ សហកាជាមួយ​ករិយាល័យ​ចរាចរណ៍​នៃស្នង​ការដ្ឋាន​រាជធានីភ្នំពេញ​ បានបើក​យុទ្ធនា​ការ​ចុះផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ និ​​ងចែក​ស្ទីកឃ័រ​«ថ្ងៃនេះថ្ងៃស្អែក កុំ​ឲ្យ​មានគ្រោះថ្នាក់​ចរាចរណ៍​» ដល់ប្រជា​ពលរដ្ឋធ្វើដំណើរ​នៅម្តុំរ​មណីយដ្ឋានវត្តភ្នំ ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រាគ្រោះ​ថ្នាក់ចរាចរណ៍​ ដែលជាបញ្ហា​ដ៏ចម្បង​​របស់​រាជរដ្ឋាភិ​បាលនា​ពេលប​ច្ចុប្បន្ននេះ​។

Untitledយុទ្ធនាការ​នេះមានរយៈពេ​ល៣ថ្ងៃ​ គឺចាប់​ពីថ្ងៃទី០​៩​ដល់ថ្ងៃទី១​១ខែ​មេសាឆ្នាំ២០១៥ ដោយគ្រោង​នឹងចែក​ចាយស្ទីក​ឃើអប់រំ​ស្តីពីច្បាប់ចរាចរណ៍​ប្រមាណជា​៣ម៉ឺនផ្ទាំង។​

លោក ប៉ូ សំណាង ប្រធាន​អង្គការ​វប្បធម៌​ជាតិ និង​សីល​ធម៌​​សង្គម​ ​បាន​មាន​​​​ប្រសាសន៍​ថា​​​ ការចុះ​ផ្សព្វផ្សាយ​​ពីច្បាប់​ចរាចរណ៍​ និងខិត្តបណ្ណ​អប់រំ​​ស្តីពីចរាចរណ៍​ ដ​​ល់ប្រជាពលរដ្ឋ​​ធ្វើដំណើរ​នា​ពេល​នេះ​ក្នុងគោល​​បំណង​ដើម្បី​​ទប់ស្កាត់​​ការគ្រោះ​​ថ្នាក់ចរាចរណ៍​នា​​ឱកាស​ពិធីបុណ្យ​​ចូលឆ្នាំ​ ដែលនឹង​ប្រព្រឹត្តិ​​ទៅចាប់​ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦​មេសា ​នាពេលខាង​មុខ។​​

​ពិធីបុណ្យ​ចូល​ឆ្នាំថ្មីបង​ប្អូន​ប្រជាពល​​រដ្ឋរាប់លាន់​​នាក់​បាន​នាំគ្នាសម្រុក​ទៅលេង​​នៅតាម​ស្រុក​​កំណើតរៀង​ៗខ្លួន​រីឯអ្នក​ខ្លះក៏​បាន​ទៅ​កម្សាន្តនៅតាម​រមណីដ្ឋា​ន​នានា​នៅទូទាំ​ង​ប្រទេស​។​ ជាធម្មតា​នៅ​រដូវបុណ្យ​​ទានម្តង​​តែង​តែ​មានជួប​​នឹងបញ្ហា​​គ្រោះថ្នាក់​​ចរាចរណ៍​​នៅតាម​​ដងផ្លូវ ​ដែ​លបណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់ ​​និងរបួស​ជាច្រើន ​ព្រោះថាគ្រាន់​តែ​ក្នុង​ថ្ងៃ​ធម្មតា​មាន​អ្នក​ស្លាប់​​ប្រមាណ​ជាពី៥ទៅ​៦នាក់ ​និងរបួស​២០​នាក់។​

លោក ប៉ូ សំណាង បានបន្តថា ​ដើម្បីចូល​រួមចំណែក​កាត់​បន្ថយ​អត្រាគ្រោះ​ថ្នាក់​ចរាចរណ៍ជា​មួយរាជ       រ​ដ្ឋាភិបាល​អង្គការវប្បធម៌​ជាតិ និងសីលធម៌​សង្គម​ បាន​បើកយុទ្ធនាកា​រផ្សព្វផ្សាយ​ស្តីពី​ច្បាប់ចរាចរណ៍​ដល់សាធារណជន​នៅរាជ​ធានីភ្នំពេញ​ជាច្រើន​លើក​ច្រើន​សារមក​ហើយ​ ដើម្បី​ឲ្យពួក​គេបាន​យល់​ដឹងក្នុងការ​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ​ដែលកំពុងក្លាយ​ជាបញ្ហា​ដ៏ក្តៅ​គគុក​របស់​រាជរដ្ឋាភិបាល។​

​លោក ប៉ូ ​សំណាង ​បានចាត់​ទុ​កការអប់រំ​ស្តីពីច្បាប់ចរាចរណ៍ដល់​សាធារណជន​ និងអ្នក​បើបរ​ពិសេសអ្នក​បើក​បររ​ថយន្ត​​ឈ្នួល​ពិ​តជា​មាន​សារៈ​​សំខាន់​ណាស់​​ក្នុងការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នាពេលបច្ចុប្បន្ន និង​ទៅថ្ងៃ​អនាគត​ ព្រោះថាមាន​អ្នកបើក​បរប្រមាណ​៤០% ចេះបើកបរដោយ​មិនមាន​ការឆ្ល​ងកាត់សាលា​ទេ។

លោក​​ថា​បញ្ហា​​គ្រោះថ្នាក់​​ចរាចរណ៍​ គឺជាបញ្ហា​​ក្តៅមួយ​​ នៅក្នុងសង្គម​ ​ព្រោះវា​បានធ្វើ​ឲ្យមាន​ការប៉ះពាល់​ជាច្រើនដូច​ជាសេដ្ឋកិច្ចគ្រួសារ​ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទោះយ៉ាងណាក៏ដោយ បញ្ហាគ្រោះថ្នាក់​ចរាចរណ៍នេះមិនមែន​ជាបញ្ហា​របស់រាជរដ្ឋាភិបាល​តែម្នាក់​ឯងនោះទេ។​ ដូចនេះយើង​ត្រូវរួមគ្នាធ្វើទាំង​អស់គ្នា​ទាំងរ​ដ្ឋាភិបាល​និងសហគមន៍នៅ​មូលដ្ឋា​ន។ លោកបានបញ្ជាក់​ថា«យើងមិន​អាចទប់​ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍បា​នទេដរាបណា យើងមិនអាច​គ្រប់​គ្រង​យានយន្តបាន​ច្បាស់លាស់​ ដូចនេះសូម​ឲ្យក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជួន​​គ្រប់គ្រង​​យានយន្ត​​ឲ្យបានច្បាស់លាស់​​ ដើម្បីទប់​ស្កាត់​បញ្ហា​គ្រោះថ្នាក់ចរាចរណ៍នេះ»។​

មន្ត្រីប៉ូលីស​ការិយាល័យ​ចរាចរណ៍ផ្លូវគោក​នៃស្នងកា​រដ្ឋានរាជ​ធានីភ្នំពេញ​ បានឲ្យដឹង​ថា នៅប្រទេសកម្ពុជាបញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាចំបងមួយព្រោះវាបានសំលាប់ប្រជាពលរដ្ឋយើងជាច្រើនដែលគ្រោះថ្នាក់នេះគឺបណ្តាលមកពីកក្តាជាច្រើនដូចជាបើកបរពេលស្រវឹងបើកបរមិនពាក់មួក   សុវត្តិភាពបើកបរធ្វេសប្រហែសបើកបរប្រជែងគ្នានិងកក្តាជាច្រើនទៀត។លោកបានសំពូមពរដល់ម្ខាស់រថយន្តឈ្នួលទាំងអស់ត្រូវបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាពោលគឺត្រូវមានការយោគយល់គ្នានៅពេលបើកបរដើម្បីការពារកុំឲ្យមានគ្រោះថ្នាកចរាចរណ៍។

gលោក ប៉ូ សំណាង ​បានឲ្យដឹងទៀតថា​«តាមគំនិត​របស់ខ្ញុំ​ប្រសិន​បើមិន​មានការ​ផ្សព្វផ្សាយ​ស្តីពីគ្រោះថ្នាក់ចរាចរណ៍​នេះ​ឲ្យបាន​ទូលំទូលាយទេ​ នោះយើង​ប្រាកដជា​មិនអាច​ទប់ស្កាត់​បញ្ហានេះ​បានឡើយ។ ដូចនេះយើង​ត្រូវចូលរួម​ទាំងអស់គ្នា​ដើម្បីធ្វើ​យ៉ាង​ណាកាត់​បន្ថយអត្រា​គ្រោះថ្នាក់ចរាចរណ៍​ឲ្យបានកាន់តែថយ​ចុះថែមទៀត»។​

លោក ប៉ូ សំណាង បាន​ធ្វើកា​រអំពាវនាវ​ដល់បង​ប្អូន​ប្រជាពលរដ្ឋ​កម្មករកម្មា​ការី​រោងចក្រ ​សហគ្រាស ដែលធ្វើ​​ដំណើរ​ទៅចូលរួម​បុណ្យភ្ជុំ​បិណ្ឌ​នៅតាម​ភូមិសូម​គោរព​ច្បាប់​ចរាចរ​ណ៍ទាំ​ងអស់គ្នា​ដើម្បីការពា​រអាយុ​ជីវិតខ្លួន​ឯងផង និងជីវិត​អ្នកដទៃផង។​

​កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥​បា​នអង្គការ​របស់លោក​បានចុះ​ផ្សព្វផ្សាយ​ស្តីពីច្បាប់​ចរាចរណ៍​ផ្លូវគោកថ្មីនៅ​តាម​ដង​ផ្លូវនៅ​ក្នុងរាជធានីភ្នំពេញ​។ក្នុងនោះ​បានចុះចែក​សៀវភៅ​ជំនួយស្មារតី​សម្រាប់​អ្នក​បើកបរ​ចំនួន​៥០០ក្បាល​ច្បាប់ចរាចរណ៍​ផ្លូវគោក​ថ្មីចំនួន៥០០​ក្បាល និងស្ទីក​ឃើ​​ ដែលសរសេរពី​​ថ្ងៃនេះ​ថ្ងៃស្អែកកុំ​ឲ្យមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​សម្រាប់បិទចំនួន៥០០​ផ្ទាំង ដើម្បីចែក​ដល់​អ្នក​ធ្វើដំណើរ​នៅតាម​ផ្លូវទល់​មុខស្ថាន​ទួត​បារាំង។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative