គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​៨ ​ខែមេសា​​ ស្លាប់​០៥​នាក់​​ ​និង​របួសធ្ងន់​ស្រាល​​១២​​នាក់​​  

យោងតាម​របាយការណ៍​របស់នាយ​កដ្ឋានសណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បានឲ្យដឹងថា​ ហេតុការណ៍​​​​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំងប្រទេសកា​លពីថ្ងៃទី០៨មេសា បាន​កើត​ឡើង​​ចំនួន១០​លើក​ក្នុង​នោះ​យប់​​០៤​លើក​​, បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​ចំនួន០៥​នាក់​ (​ស្រី​២​​នាក់​)​ រងរបួស​ធ្ងន់​០៨​​នាក់ (​ស្រី​ម្នាក់​)​ និង​​របួសស្រាល​០៤​នាក់​ (​ប្រុស​)​។​​

a3នៅ​ក្នុង​​ហេតុការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង១០​លើក​​នេះ​ បាន​​បង្ក​​ឲ្យ​មាន​ការ​ខូច​ខាត​​យានយន្ត​​សរុប​១៤​ គ្រឿង​ ក្នុងនោះ​ មាន​ម៉ូតូ​​ចំនួន​០៧​​គ្រឿង​, ​រថយន្ត​ធុន​​តូច​​ចំនួន​០៦​​គ្រឿង​, ​យាន​ផ្សេងៗ​​១​គ្រឿង ​​និង​​ថ្មើរ​ជើង​១​​នាក់​។​​

របាយការណ៍​ដដែល​​បាន​​បន្តថា​ មូលហេតុ​ដែល​​បណ្តាល​​ឲ្យ​កើត​មាន​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍ ​គឺ​បណ្តាល​​មកពី​ ហួសល្បឿន​២​លើក​, ​ស្រវឹង​​១​លើក​, ​ប្រជែង​គ្រោះ​ថ្នាក់​១​លើក​​, ​មិន​គោរព​​សិទ្ធ​១​​លើក​, ​បត់​គ្រោះថ្នាក់​​២​លើក​​, ​កត្តា​យាន​យន្ត​២​​លើក​, ​ថយ​រថយន្ត​​បុក​​មនុស្ស​​១​​លើក។ ​ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់មួក​​សុវត្ថិភាព​​ចំនួន​១២​នាក់ (​យប់​០៥​នាក់​) ។​​

របាយការណ៍ខាងលើ ​​បាន​បន្ដទៀត​​ថា​ រថយន្ត​ទាំងអស់​​ដែល​ត្រូវ​​ពិន័យកាលពី​​ថ្ងៃទី​០៨​ ខែមេសា ​ឆ្នាំ​២០១៥​ ​សរុប​ចំនួន​​៧៧៨​គ្រឿង ​រថយន្ត​​ធំ​២២១​​គ្រឿង ស្មើ​នឹង​៧៩​០​​ករណី ​, ​ករណី​ល្មើស​​ក្រដាស​​ស្នាម​៤៥២​​គ្រឿង​ ស្មើ​នឹង​៤៦​១​ករណី ​ រួមមាន​​បណ្ណ​បើកប​រ​ហួស​​សុពលភាព​​១៣​ក​រណី​​, ​បណ្ណ​បើក​បរ​​ខុស​ប្រភេទ​​យាន​​០៧​ករណី​​,​​គ្មាន​បណ្ណ​អាជីវ​កម្ម​​៤១​ករណី​​, ​គ្មាន​​ឈៀក​៥៣​​ករណី​​, បើ​កបរ​មិ​ន​ពាក់      ​​ខ្សែក្រវ៉ាត់​​២២១​ករណី​​,​ ឈៀក​ហួស​​សុពលភាព៣០២​ក​រណី​​, ​បើក​លើស​ល្បឿន​កំណត់​​១២៣​​ករណី​​, ចំពោះករណី​​ល្មើស​បច្ចេក​ទេស​មាន​​៣២៦​​គ្រឿង​ស្មើ​នឹង​៣២​៩​ករណី​​រួម​​មានៈ​ ដឹក​សំពីងសំ​ពោង​២​៩៧​​ករណី​​, ដឹក​​លើស​ចំណុះ​​៣២​​ករណី​។​

ដោយឡែក​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​ចំនួន​​១,៨៧៤​​គ្រឿង​ ក្នុង​នោះ​​ មាន​ជិះ​ម៉ូតូ​អត់​​ពាក់មួ​ក​១​,០០៤​ករណី​​,​ ជិះ​ម៉ូតូ​​អត់​កញ្ចក់​​៨២៥​​ករណី​​,​ ជិះ​ ម៉ូតូ​​អត់​មួក​​ និង​កញ្ចក់​​០៥​ករណី​​, ​បើកភ្លើង​​ពេល​ថ្ងៃ​២៤​​ករណី​​, ​ស្រវឹង​៨​​ករណី ​និង​​ផ្លាកលេខ​​បាក់ ​ឬ​ខូច​​០៨​​ករណី។​​ យោងតាម​​របាយ​ការ​ណ៍​​ពី​នាយកដ្ឋាន​​សណ្តាប់​​ធ្នាប់​ នៃ​អគ្គស្នងកា​រដ្ឋាន​​នគរ​​បាល​ជាតិ​​ ចេញផ្សាយ​កាល​ពី​ថ្ងៃទី​០៨​ ខែមេសា ឆ្នាំ​២០១៥​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative