មន្ទីរ​ពេទ្យរុស្ស៊ី​ប្រារព្ធ​ទិវាវេជ្ជសាស្រ្ត សល្យសាស្រ្តលើកទី១៩

ក្នុង​គោល​ដៅ​បង្កើ​ន​ចំណេះដឹង​​ និង​​ចែក​​រំលែក​​បទពិសោធន៍​​គ្នាទៅវិញ​​ទៅមក​​ មន្ទីរពេទ្យមិត្តភាព​ខ្មែ​​រ​ សូវៀតបាន​ប្រារព​ទិវាវេជ្ជសាស្រ្ត សល្យ​សាស្រ្តលើក​ទី១៩​ និង​ទិវាថែរ​ទាំវេជ្ជសាស្រ្តលើក​ទី៦។​

a3លោកសាស្រ្តចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ត​ភាព​ខ្មែរ​ សូវៀត បានថ្លែង​ក្នុងពិធីបើក​ទិវានេះ នៅព្រឹក​ថ្ងៃទី៧​ មេសានេះថា​ ជារៀង​រាល់ឆ្នាំ​មន្ទីរពេទ្យមិត្តភាពខ្មែរ​ សូវៀត តែងប្រារព្ធទិវានេះទ្បើង​ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ​យោបល់​ និង​ចែក​រំលែក​បច្ចេកទេស​គ្នា​ទៅវិញទៅ​មក ​ក្នុង​គោលបំណងជំ​រុញឲ្យមានការ​យក​ចិត្តទុកដាក់​ និង​ដុសខាត់​បច្ចេកទេស​ជាប់ជា​ប្រចាំ​ ដើម្បី​ឲ្យការ​ផ្តល់​សេវា      ថែរទាំ​ ព្យាបាលមាន​គុណភាព​ និងប្រសិទ្ឋភាព​ខ្ពស់​ជូនដល់​ប្រជាជន។

លោកបន្តថា​ “មន្ទីរពេទ្យ​បានប្រមូល​ផ្តុំប្រធាន​បទ​ដ៏ល្អៗ​ ពីវាគ្មិនថ្នាក់ជាតិ​ អន្តរជាតិ​ ដោយ​គ្របដណ្តប់​លើគ្រប់​ផ្នែក​ទាំងអស់​ ជាពិសេស គឺបាន​​ផ្តោត​លើកា​រ​​ព្យាបាលថែ​រ​ទាំជំងឺ​ស្ទះ​សរសៃឈា​ម​ខួរ​ក្បាល​ ផលវិ​បា​ករបស់​វាដែ​​​ល​កំពុង​កើតមា​ន​ច្រើន​ទ្បើង​ៗ នៅតាម​បណ្តា​ប្រទេស​កំពុង​រីកចម្រើន”​។ លោក​បន្ត​ថា“ខ្ញុំសង្ឃឹម​ថា ក្រោយទិវា​នេះអ​ស់លោ​ក លោក​ស្រី​នឹង​ទទួល​បាននូវ​ចំណេះ​ដឹង​​ថ្មីៗ​ ដើម្បី​ជំរុ​ញ​ឲ្យការ​ព្យាបាល​របស់​យើងកាន់​តែមា​ន​ប្រសិទ្ឋភាព​ជាងនេះថែមទៀត​”។

Untitledលោក​​សាស្រ្តាចារ្យ​ អេង ហួត រដ្ឋ​លេខាធិ​កា​រ​ក្រសួង​សុខា​ភិបាល​បានរំឮក​ពីប្រវត្តិការ​ងារ​ ដែល​លោកបា​នបំពេញ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ ​សូវៀត​ក្រោយ​​ឆ្នាំ១៩៧៩​ និង​​បាន​​សម្តែង​ការ​កោតសរសើរ​ ចំពោះការរីក​ចម្រើន​ជា​បន្តបន្ទាប់​របស់​មន្ទីរពេទ្យ​នេះ ​ដែលបាន​ធ្វើឲ្យ​អ្នកជំងឺ​មានភាព​កក់ក្តៅ ​ដោយ​សា​រ​​តែ​គុណភាព​ និង​ប្រសិទ្ឋភាព​នៃការ​ព្យាបាល​របស់មន្ទីរពេទ្យ​។ លោកបន្ត​ថា ទ​ន្ទឹម​នឹងការ​​សម្រេច​បាននូ​វ​សមិទ្ឋផល​ដ៏ធំធេង​នេះ មន្ទីរ​ពេទ្យ​ត្រូវ​យក​ចិត្ត​ទុកដាក់​លើការងារ​​ថែរទាំ​ ព្យាបាល​ឲ្យកាន់​តែមាន​គុណភាព​ និងប្រសិទ្ឋភាព​ថែមទៀត​ ដើម្បី​ឲ្យស័ក្ត​សម​នឹងពាក្យស្លោក​មួយលើក​ទ្បើងថា​ “គ្រូពេទ្យ​ គឺ​ជាម្តាយ​ដ៏ល្អ​របស់​អ្នក​ជំងឺ”។​

លោក​បន្តថា​ “ការ​ពង្រឹង​គុណភាព​ និង​ប្រសិទ្ឋភា​ព​នៃការ​ព្យាបាល​នឹងជា​​ការ​រួមចំ​ណែកដល់​ការ​កាត់​បន្ថយអត្រា​ឈឺ ​និង​ស្លាប់​របស់​មាតា ​ទារក​ និង​កុមារ​ផង​ដែរ​ ពិសេស​កាត់​បន្ថយ​នូវការ​កើន​ទ្បើង​នូវ​ជំងឺ​មិន​ឆ្លង”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative