អគ្គិសនី​កម្ពុជាត​ភ្ជាប់ប​ណ្តាញត​ម្លៃ​៦១០​រៀល ដល់​បន្ទប់​កម្មករ​បានជាង​៥ម៉ឺនបន្ទប់​ហើយ

ដើម្បី​ជួយកម្មករ​បានប្រើប្រាស់​ថាមពល​អគ្គិសនី​តម្លៃ​៦១០​រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ​ក៏ដូចជា​ជួយកាត់​បន្ថយ​នូវការ​ចំណាយ​របស់ពួក​គេនោះ​គិត​ត្រឹមថ្ងៃ​ទី០៧ ​ខែមេសា ​ឆ្នាំ២០១៥​ អគ្គិសនីកម្ពុជា​បានត​ភ្ជា​ប់បណ្តាញ​ដល់បន្ទប់​ជួល​របស់កម្មករ​កម្មារិនីបានជាង៥ម៉ឺនបន្ទប់ហើយ។ នេះបើយោងតាមសេចក្តីជូន ដំណឹង​របស់​អគ្គិសនី​កម្ពុជា​ ចេញផ្សាយ​នៅថ្ងៃទី០៨​ ខែមេសា ​ឆ្នាំ២០១៥​នេះ។

Untitledសេចក្តីជួន​ដំណឹង​ខាងលើបាន​ឲ្យដឹងទៀតថា អគ្គិសនីកម្ពុជា​បាន​តបណ្តាញ​អគ្គិសនី​ និងដំ​ឡើង​កុងទ័រ​ដល់បន្ទប់​ជួល​របស់​កម្មករបាន​​៥០.០១៩​បន្ទប់ហើយ​។ ​អគ្គិសនី​កម្ពុជា​បានកោតសរសើរ​ និង​ថ្លែង​អំណរ​គុណដល់ម្ចាស់ផ្ទះជូល​ និងបន្ទប់ជួល​អាជ្ញាធរមូដ្ឋានកងកម្លាំង​ប្រដាប់អាវុធ​គ្រប់​​      ជាន់​ថ្នា​ក់​ដែលបាន​ផ្តល់កិច្ចសហការ​ការគាំទ្រ​ ដើម្បីសម្រេច​នូវប្រយោជន៍​ជូនដល់កម្មករកម្មការិនី​។  អគ្គិសនីកម្ពុជាក៏បានប្តេជ្ញាបន្តការងា​រ​យ៉ាងស្រាក់​សស្រាំរ​ហូត​ដល់យុទ្ធនា​ការត្រូវបា​នប​ញ្ចប់ទាំងស្រុង។​

សូមបញ្ជាក់ថា​ យុទ្ធនាការ​តបណ្តាញ​អគ្គិសនី​ និងដំឡើងកុងទ័រ​ទៅដល់​កន្លែង​ស្នាក់​នៅរបស់អ្នក​ជួលបន្ទប់​ ឬ   ជួលផ្ទះ​ ជាពិសេសកម្មករ​ កម្មការិនី​ ដើម្បីឲ្យពួកគេ​បានប្រើប្រាស់​អគ្គិសនី​ក្នុងតម្លៃ​​៦១០​រៀល​ ក្នុងមួយគី​ឡូវ៉ាត់​  ម៉ោង​ សម្រាប់អ្ន​ក​ដែលប្រើ​អស់ក្រោម​៥០គីឡូវ៉ាត់ក្នុង​មួយខែ ​ដែលជាត​ម្លៃអនុ​គ្រោះ​របស់​រាជរដ្ឋាភិបាល​ បាន​ចាប់​​ផ្តើម​ធ្វើ​​ឡើងកាលពី​ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៥​ បន្ទាប់ពីការ​ប្រកាស​អំពាវនាវ​របស់នាយក​រដ្ឋមន្រ្តីកម្ពុជា​   សម្តេច​តេជោហ៊ុន សែន បន្ទាប់ពី​សម្តេច​មើលឃើញថា​ កម្មករ​ កម្មការិ​នី នៅតាមផ្ទះ ​និងបន្ទប់ជួលត្រូវ​បានចំណាយ​ថ្លៃភ្លើង​ខ្ពស់ ពោលចាប់​ពី១.៥០០រៀល រហូត​ដល់២.៥០០រៀល​ ក្នុងមួយគីឡូវ៉ាត់​ម៉ោង ​ដែលមិ​ន​មែនជា​តម្លៃអ​នុគ្រោះ​របស់​រាជរដ្ឋាភិ​បាល ​ហើយតម្លៃភ្លើង​ខ្ពស់នេះ​ទៀតសោត​ វានឹងមិនអាច​ធ្វើឲ្យ​ជីវភាព​របស់កម្មករ​ កម្មការិនី​ បានប្រសើរ​នោះឡើយ។​

បើតាមលោក​ កែវ រតនៈ ​ប្រតិភូរាជ​រដ្ឋាភិ​បាលកម្ពុជា​ ទទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា​ បានឲ្យដឹង​ថា យុទ្ធនាការ​តបណ្តាញ​អគ្គិសនី​ និងដំឡើង​កុងទ័រ​ដល់បន្ទប់​អ្នកជួលបន្ទប់ ​និងជួលផ្ទះ​នេះ ​គ្រោងនឹងចំណាយ​   ថវិកា​ប្រមាណ២លាន​ដុល្លារអាមេរិក​។ យុទ្ធនា​ការ​តបណ្តាញ​អគ្គិសនី​ និងដំឡើង​កុងទ័រ​ជូនអ្នក​ជួលបន្ទប់​ និង​ជួលផ្ទះក្នុងជំហានទី២​ បាននិងកំពុងធ្វើ​ឡើង​ក្នុង​ខណ្ឌ​ចំនួន៨​ រួមមាន៖​ ខណ្ឌសែន​សុខ ​ ព្រែកព្នៅ​ ពោធិ៍សែន​ជ័យ​ ចំការមន​ ច្បារអំពៅ ​ជ្រោយចង្វា​រ​   មានជ័យ​ និងខណ្ឌឬស្សីកែវ។​

ក្នុងការ​ចុះបំពេញកា​រងារ​តបណ្តាញ​នេះ ​មាន​បុគ្គលិក​ចំនួន​២៤០នាក់​ ចែក​ចេញ​ជា៣០ក្រុម​ ក្នុងមួយ​ក្រុម​មានគ្នា៨នាក់។ ​ក្រុមនិយោជិត​របស់​អគ្គិសនី​កម្ពុជា​ ចុះទទួលពាក្យស្នើ​សុំបន្ត​ចរន្ត និង​ធ្វើការ​ភ្ជាប់​ចរន្តអគ្គិ​សនី​នៅទីតាំង​ស្នាក់​នៅរបស់ក​​ម្មករ​ កម្មកា​រិនី ​ដោយថ្ងៃចន្ទ ​ដល់ថ្ងៃសៅរ៍ ​ធ្វើការ​ចាប់ពី​​ម៉ោង​៤ៈ៣០​នាទី​ល្ងាច​​  ដល់ម៉ោង​ ៨ៈ៣០​នាទីយ​ប់​។ ​សម្រាប់ថ្ងៃអាទិត្យ​​ ធ្វើចាប់ពី​ម៉ោង៨​ព្រឹក ដល់ម៉ោ​ង​៥ល្ងាច​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative