ផ្ទះ​ប្រជាពល​រដ្ឋ​​៥៤ខ្នង ​​រង​ការ​​ខូច​ខាត​​ដោយ​​ខ្យល់​​កន្ត្រាក់​ ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​

តា​ម​​របាយការណ៍​​រប​ស់​​នគរបាល​​ខេត្តបន្ទាយ​មានជ័យ ​​បាន​ឱ្យ​ដឹង​ថា​ ​​លំនៅដ្ឋាន​​ប្រជាពលរដ្ឋ​ សរុប​​៥៤​​ខ្នង​​នៅ​ក្នុង​ស្រុក​​ចំនួន​៣​​របស់​​ខេត្ត​បន្ទាយ​មានជ័យ​កាលពី​រសៀល ​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥​  ​ត្រូវ​បាន​​ដួលរលំ​ ​និង​ប៉ើង​​ដំបូល​ក្រោម​​ឥទ្ធិពល​​ខ្យល់​​កន្ត្រាក់​។​

IMG_2174​របាយការណ៍​​ដដែលបានឲ្យដឹងទៀត​ថា ​​ស្រុក​​ចំនួន​៣​​ដែល​ទទួល​រង​​គ្រោះ​​ដោយ​​ឥទ្ធិពល​​ខ្យល់​​កន្ត្រាក់​​រួមមាន​​ ស្រុក​ស្វាយ​ចេក​ដួល​រលំ​ ​និង​​ប៉ើង​ដំបូល​​ផ្ទះ​អស់​​ចំនួន​​១៩​ខ្នង​  ស្រុក​ថ្មពួក​ ខូចខាត​​ផ្ទះ ​​ប្រជាពលរដ្ឋ​​អស់​​១៨​ខ្នង​ ស្រុក​​មង្គល​​បូរី​​ប៉ើង​​ដំបូល​​ផ្ទះ​និង​ដួលរ​លំ​ទាំង​អស់​​១០​ខ្នង​ ស្រុក​​អូរជ្រៅ​ប៉ើង​​ដំបូលផ្ទះ និង​​​ដំបូល​​​រោង​គោ​អស់ចំនួន ​​​         ៨​​ខ្នង​។​​​

ក្នុង​​ហេតុការណ៍​​គ្រោះ​ធម្មជាតិ​​នេះ​​បណ្តាល​ឱ្យ​មនុស្ស​​ម្នាក់​​រងរ​បួស​​នៅ​ស្រុក​​ស្វាយចេក​ ​ និង​​ខូចខាត​​នូវ​សម្ភារៈ​មួយ​ចំនួន​​ដែរ​នៅ​ក្នុង​​ផ្ទះ​ជន​រង​គ្រោះ។​

​លំនៅ​ដ្ឋាន​​របស់​​ប្រជាពលរដ្ឋ​​ រង​គ្រោះ​​ដោយ​​ខ្យល់​​កន្ត្រាក់​ខាង​លើនេះ ​លោក អាត់ ខែម​ ស្នងការ​​នគរបាល​​ខេត្តបន្ទាយ​មានជ័យ​​ បាន​ចាត់​ឱ្យ​កម្លាំង​​នគរបាល​​តាម​​អធិការ​​នីមួយៗ ​ចុះ​ជួយ​​ជួសជុល​​លំ​នៅដ្ឋាន​​ប្រជាពលរដ្ឋ​​ណា​ដែល​​គ្មាន​សមត្ថភាព​ក្នុង​​ការ​ជួស​​ជុលផ្ទះ​ឡើង​វិញ​ផង​ដែរ។

សូម​​បញ្ជាក់ថា​ ក្នុង​​ដើមខែ​​មេសា២០១៥​នេះ​ ខេត្ត​បន្ទាយ​មានជ័យ​ ​ទទួលរង​​គ្រោះ​ដោយ​សា​​រ​ខ្យល់​​កន្ត្រាក់ដួល រលំ​ ឬ​ប៉ើង​​ដំបូលផ្ទះ​ចំនួន​​២​លើក​មក​​ហើយ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative