ត្រៀម​ថ្នាំ​​អា​ប៊ែ​ត​​ជាង​២រយ​តោន​ និង​ថ្នាំ​​បាញ់៥​ពាន់​​លីត្រ ​សម្រាប់​បង្ការ​​ជំងឺ​គ្រុន​ឈាម​នៅឆ្នាំនេះ​

កម្មវិធី​​ជាតិ​​ប្រយុទ្ធ​​នឹង​ជំងឺ​គ្រុនឈាម​​នៃ​​ក្រសួង​សុខាភិបាល ​​បាន​​ត្រៀម​​ថ្នាំ​​អា​ប៊ែ​ត​​ចំនួន​​ជាង​២រយ​តោន​ និង​​ថ្នាំ​បាញ់៥​ពាន់​លីត្រ​​ សម្រាប់​ចែក​ជូនប្រជាពលរដ្ឋ​​នៅ​ដើម​ខែ​ឧសភា​​ខាងមុខ​ ដើម្បី​កម្ចាត់​មូស​​ខ្លា​   កុំ​ឲ្យ​​កើតមាន​​ជំងឺ​គ្រុនឈាម​​នៅក្នុង​រដូវ​ភ្លៀង​​ធ្លាក់​​ខាងមុខនេះ។​

Untitled2លោក​វេជ្ជបណ្ឌិត​ លៀង ​ឫទ្ធា​ ប្រធានកម្មវិធី​​ជាតិ​​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​​ នៃ​ម​ជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនចាញ់​​នៃ​ក្រសួងសុខាភិបាល​​បាន​ឲ្យ​ដឹងថា​ នៅ​ដើមខែ​​ឧសភា​ខាងមុខនេះ ​ក្រសួងសុខាភិបាល​​នឹង​បែង​ចែក​​ឆ្នាំ​អា​ប៊ែ​ត​​​ចំនួន​២៤៥​តោន​ ​និង​ថ្នាំ​បាញ់​​មូស​ចំនួន​៥ពាន់ លីត្រ​​នៅ​​ទូទាំង​​ខេត្ត​‑រាជធានី​ ដើម្បី​ដាក់​​តាម​​ផ្ទះ​ជូន​​ប្រជាពលរដ្ឋ​​ក្នុងដំណាក់កាល​ទី១​ ដែលជា​ពេលវេលា​​នៃ​រដូវ​ភ្លៀង​ធ្លាក់​​ចាប់ផ្ដើម​សម្បូរ​ ទៅដោយ​មូស​ខ្លា ​និង​ដើម្បី​ការពារ​​កុំ​​ឲ្យ​មាន​​ជំងឺគ្រុន​ឈាម ​ការពារ​ជំងឺ​​គ្រុនឈាម។

លោក​វេជ្ជបណ្ឌិត​​បា​នប​ន្ត​ឲ្យ​ដឹង​​ទៀតថា ​ក្នុង​រយៈពេល១១​សប្ដាហ៍​​នៃ​ដើមឆ្នាំ​២០១៥នេះ​ ជំងឺ​គ្រុន​ឈាម​​បាន​កើ​ត​​ឡើង​​ជិត៣០០ករណី ​​​និង​​ស្លាប់​​ចំនួន​ម្នាក់​​គឺមាន​​ការ​កើន​ឡើង​​ចំនួន​​ជាង១០០​ករណី​​    បើ​ធៀប​​ទៅនឹង​រយៈពេល​​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៤ តែអត្រា​ស្លាប់មាន​​ការថយចុះ។​

លោក​​បា​នប​ន្ថែម​ទៀតថា បើទោះបី​ជា​ករណី​​ជំងឺ​គ្រុន​ឈាម​​ឆ្នាំនេះ ​កើនឡើ​ង​ជាង​​ឆ្នាំមុន​​ក៏​បញ្ជាក់​​ឲ្យ​ឃើញ​ ថា ពលរដ្ឋ​កម្ពុជាមានការ​យល់ដឹង​ខ្ពស់​​ពី​របៀប​​ការពារ​​ជំងឺគ្រុនឈាម​​តាមរយៈ​​ការអប់រំ​​សុខភាព​​នៅតាម​​សហគមន៍​​ ជាពិសេស​នៅតាម​​សាលារៀន ​និង​ភាព​ប្រសើរ​ឡើង​គុណភាព​​នៃ​ការព្យា​បាល​នៅ​​មន្ទីរពេទ្យ​រដ្ឋ​​ដែល​ជំរុញ​​ឲ្យ​មានការ​​កើនឡើង​​នៅ​ភាពជឿជាក់​​របស់​ពលរ​ដ្ឋ។ លោក​វេជ្ជបណ្ឌិត ​លៀង     ឫ​ទ្ធា ​បាន​បញ្ជាក់ថា​​នៅក្នុង​​ដំណាក់កាល​​នេះ​ ក្រសួង​​នៅតែ​​បន្ត​​ប្រុងប្រយ័ត្ន​​ជានិច្ច​​ ព្រោះថា​​គ្រុ​នឈាម​​នៅ​កម្ពុ​ជា​កន្លងមក៣ទៅ៥ឆ្នាំ​ម្ដង​​តែង​មា​ន​ការ​ផ្ទុះ​រាត​ត្បាត​​ម្ដង​​ ដូច្នេះ​​ វា​នឹង​​អាច​​កើតមានឡើ​ង​នៅ​ឆ្នាំ​ណា​មួយ​​នៃ​ឆ្នាំ២០១៥ដល់​​ឆ្នាំ​២០១៧​ខាងមុខ​។​

Untitledចំណែក​​លោក​វេជ្ជបណ្ឌិត​ សុខ សុគន្ធ ​ប្រធាន​​មន្ទីរ​សុខាភិ​បាល​រាជធានី​​ភ្នំពេញ​បានឲ្យ​ដឹងថា ​នៅ​ដើម​ឆ្នាំ​២០១៥​នេះ​​ សម្រាប់​​នៅ​រាជ​ធានី​​ភ្នំពេញ​​​ជំងឺគ្រុន​ឈាម​​មិនមាន​​អ្វី​ចោទ​​ជា​បញ្ហា​​ទេ​ ព្រោះ​មន្ទីរ​​បាន​ឲ្យ​ភ្នាក់ងា​រ​សុខាភិ​បាល​​នៅតាម​មូលដ្ឋាន​ភូមិ​ សង្កាត់ ​ខណ្ឌ​ ​ដែល​កាត់​​ចូល​រាជធានី​​សម្បូរ​បឹង​ ស្ទឹង​ ព្រែក​ ថ្លុក​រ ណ្តៅ និង​​ព្រៃ​ចុះ​​អប់រំ​​ប្រជាពលរដ្ឋ​នៅតា​ម​ផ្ទះ​​ឲ្យ​ចេះ​​សម្អាត​​លំនៅស្ថាន​ជា​ប្រចាំ និង​​​បាន​ចែកចាយ​ថ្នាំ​អា​ប៊ែ​​ត​​ជូន​តាម​​ពេលវេលា​​កំណត់​​រួចរាល់​​អស់​ហើយ​ដែរ​។

គួររំឮកថា​ ខេត្ត​​ដែលមាន​​ការកើត​ឡើង​​ជំងឺគ្រុន​ឈាម​​ច្រើន​ជាងគេ​​ គឺ​ខេត្តកណ្ដាល​ ភ្នំពេញ​ សៀមរាប​ កំពង់ធំ​ ព្រៃវែង ​បន្ទាយមានជ័យ​​ និង​ខេត្តកំ​ពង់ស្ពឺ​​ ព្រោះ​ខេត្ត​ទាំង​នោះ​​សម្បូរ​ទៅដោយមនុស្ស​រស់នៅ​​ ពិសេសមាន​ប្រជាពលរដ្ឋ​​ធ្វើ​ចំណាក​ស្រុក​​ជា​ញឹកញាប់​​ជាង​ខេត្ត​​ដទៃ​ផងដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative