អ្នក​ជំនាញ​​សហរដ្ឋអាមេរិក​​​ជួយបង្ហាត់​បង្រៀន​ផ្នែកប្រព័ន្ធសំឡេងភ្លេងដល់​​តន្ត្រីករកម្ពុជា​

អ្នកជំនាញ​ផ្នែកប្រពន្ធ័សំឡេងភ្លេង​មកពីសហរដ្ឋអាមេរិក​កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ​បានជួយបង្ហាត់​បង្រៀន​ផ្នែកភ្លេង​ដល់តន្ត្រីករ​កម្ពុជា​មកពីតាម​ក្លឹប និងភោជនីយដ្ឋានជាច្រើន។

វគ្គបណ្ដុះ​បIMG_1875ណ្ដាល​​នេះ ធ្វើឡើង​​នៅមជ្ឈមណ្ឌល​​តន្ត្រី MADISON​​នៅ​តាមណ្ដោយ​ផ្លូវហ្សាលដឺហ្កូល​​ សង្កាត់អូឫស្សី៤ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ដោយផ្តោ​ត​លើជំនាញ​​របៀបប្រើប្រាស់​ភ្លេង។

លោក Kent Morris​ អ្នកជំនាញ​ផ្នែក​ដូរតន្ត្រីមក​ពីសហរដ្ឋ ​អាមេរិក​ដែលបានចុះ​មក​ជួយ​បង្ហាត់​ជំនាញភ្លេង​ដល់តន្ត្រីករ​កម្ពុជា​ បានមានប្រសាសន៍ថា​ សព្វថ្ងៃនេះ យើងឃើញថា​​ ប្រទេសកម្ពុជា​វិស័យដូរតន្រ្តីចាប់ផ្ដើម​​ រីកចម្រើនជាបន្តបន្ទាប់​ ដូច្នេះដើម្បីឱ្យវិស័យនេះ កាន់តែ​​រីកចម្រើន​ទៅមុខទៀត​ លោកក៏បាន​ចុះមកបង្ហាត់​ពីរបៀបប្រើប្រាស់​​ភ្លេង​ ធ្វើយ៉ាង​ណា​​ឱ្យអ្នកស្ដាប់​ទៅមានភាពទាក់​ទាញ ​ពិរោះ ​និងមិន​មានសំឡេងរំខាន។​

IMG_1873លោកបាន​បន្តថា​​«ក្នុងថ្ងៃនេះដែរ យើងនឹង​បង្ហាត់​ពួកគាត់​ពីរបៀបបញ្ជាឧបករណ៍​​បំពង​សំឡេង ( បាស់ ) អំភ្លី និង​ក្បាល​​មេក្រូ​ ព្រោះថា ​កន្លង​មក​​បញ្ហា​​សំឡេងរំខាន​ក្នុងពេល​និយាយ​ ឬធ្វើអត្ថាធិ​ប្បាយ​ពីសំណាក់​​ ពិធីករ​​តាម​ភោ​​ជ​​​នី​​យដ្ឋាន​ និងDJ​ តាមក្លឹប​ នៅតែធ្វើឱ្យអ្នក​ស្ដាប់​មាន​អារម្មណ៍​ធុញ​ថប់​​ និង​ថ្លង់ជាដើម​ នៅពេល​​និ​យា​​យ​​​មេ​​​ក្រូកុង​ជាមួយបាស់។​ ហើយក្រៅពីនោះ ​យើង​ក៏នឹងបង្រៀន​​ពីរបៀប​ប្រើប្រាស់​សំឡេងជាច្រើន​ផ្សេង​​​​ទៀត​»។​

លោក​ ពេជ្រ ណារិទ្ធ អ្នកគ្រប់គ្រងមជ្ឈមណ្ឌល​តន្ត្រីMADISON​ ដែល​លក់​​ឧបករណ៍ម៉ាក​ Peavey​ បានឱ្យដឹងថា​​ ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ​កម្រិត​នៃការ​ប្រើប្រាស់​ឧបករណ៍​តន្ត្រីសម្រាប់​តន្ត្រីករ​​នៅកម្ពុជា​ កាន់​តែ​​មានសមត្ថភាព​។​ បើយើង​ប្រៀប​ធៀប​ការលក់​​ក៏ដូច​ជា​ចំនួន​អ្នកប្រើ​ប្រាស់​​ឧបករណ៍​តន្រ្តី​រវាង​ប្រទេសជិត​ខាង និងកម្ពុជា​ យើង​ឃើញ​ថា​ទីផ្សា​រ​ឧបករណ៍​ភ្លេង​នៅកម្ពុជា​ នៅទាប​ជាង​គេតែ​​ចំពោះសមត្ថភាព​អ្នកប្រើប្រាស់​​វិញ​ មិនចាញ់គេប៉ុន្មាន​ទេ។​

លោកបន្តថា​ ចំពោះ​អតិថិជន​ដែល​​ទិញឧ​បករណ៍តន្ត្រី Peavey ពីមជ្ឈមណ្ឌល​MADISON យើង​ក៏មាន​បង្រៀន​ ​និ​ង​បង្ហាញ​ពីវិធីប្រើប្រាស់​​ខ្លះៗមួយចំនួន​​ដើម្បីជា​ទុន​ក្នុង​ការប្រើប្រាស់​​ឱ្យកាន់​តែមាន​ប្រសិទ្ធភាព ហើយបើ​អតិថិជន​មានបញ្ហា​អ្វីនៅតែអាចទំនាក់​ទំនង​​មក​កាន់មជ្ឈមណ្ឌល​បាន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative