សាស្រ្តាចារ្យ គង់​ សន្យា ជំងឺ​មហារីក​កំពុង​កើនទ្បើង​

ស្រប​ពេលនឹង​អាយុប្រជាជន​កាន់តែវែង​ ចំនួន​ជំងឺមហារីក​នៅកម្ពុជា​ បាននិង​កំពុង​បង្ហាញ​សញ្ញា​នៃការកើន​ទ្បើង​ ដែលទាម​ទារឲ្យ​ប្រជាពលរដ្ឋយក​ចិត្តទុក​​ដាក់ថែ​រទាំ​សុខភាព​ និង​ស្វែងរក​សេវាពិនិត្យព្យាបាល​ជាប្រចាំ​ ដើម្បី​បង្ការ​បាននូវ​ហានិភ័យ​របស់ជំងឺ​នេះ។

00138លោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនា​យករង​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​ បានថ្លែង​​ប្រាប់គេហទំព័រ​សុខភាពកម្ពុជា​ឲ្យដឹងកាលពីពេលថ្មីៗ​នេះថា ​ជំងឺមហារីក​កំពុង​មាន​ការកើន​ទ្បើងនៅ​កម្ពុជា​ ដោយសារ​អាយុ​ប្រជា​​ជន​​កាន់តែវែង​ ដែលធ្វើឲ្យពួក​គាត់ប្រឈមមុខ​នឹងជំងឺមហារីក​កាន់តែច្រើន​​ ដែលអ្នក​មាន​​អាយុ​​​ចាប់​ពី៥០ឆ្នាំទ្បើងទៅ ​ពួកគេត្រូ​វប្រឈមមុខ​នឹងការកើត​ជំងឺមហារីក​៥៩​ភាគរយ។ ​មន្ទីរពេទ្យ​កាល់ម៉ែត​បានទទួល​អ្នកជំងឺ​ជាច្រើន​ ហើយភាគ​ច្រើនពួកគាត់​ច្រើនស្ថិត​នៅ​ក្នុង​ដំណាក់កាលចុ​ងក្រោយ​ ដែលមន្ទី​រពេទ្យមិ​នមា​ន​លទ្ឋផល​សង្រ្គោះបា​ន​ ផ្ទុយទៅវិញ បើអ្នក​ជំងឺមកកា​ន់មន្ទីរពេទ្យ​ក្នុងដំណាក់​កាលដំបូងៗ​មន្ទីរពេទ្យ​អាចមាន​​លទ្ឋភាព​ព្យាបាលពួកគាត់​ឲ្យជា​សះស្បើយបាន។​

លោកបន្តថា​ ហេតុ​នេះហើយទើប​សម្តេច​តេជោហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រ​កម្ពុជា​ តាមរយៈក្រសួង​សុខា​ភិបាល​បានស​ម្រេច​ឲ្យមន្ទីរ​ពេទ្យកាល់ម៉ែត​ កសាង​អាគារ​មជ្ឈមណ្ឌលជាតិជំងឺ​មហារីក​ ដែលនឹង​អាចដាក់​​ឲ្យដំណើរ​ការនៅរយៈពេ​ល​ជិត២ឆ្នាំ​ខាងមុខ​នេះ។ ​ការកសាង​មជ្ឈមណ្ឌល​នេះ គឺដើម្បីឆ្លើយ​តបនូវ​ចំនួនអ្នក​ជំងឺកើន​ទ្បើង​ ក៏ដូច​ជាកាត់បន្ថយ​លំហូរប្រជាជន​កម្ពុជា​ ដែលតែង​តែទៅស្វែង​រកសេវាព្យាបាល​នៅបរទេស។​លោកបន្តថា​ អាគារមជ្ឈមណ្ឌល​ជំងឺមហារីក​នេះ នឹង​ត្រូវបំពាក់សម្ភារៈ​ និង​ឧបករណ៍​វេជ្ជសាស្រ្​តទំនើបៗ​ដូចនៅតា​មបណ្តាប្រទេស​ជឿនលឿន ​ដើម្បីយើង​អាចមាន​លទ្ធភាពផ្តល់​សេវា​ពិនិត្យ​ និងព្យាបាល​មាន​ប្រសិទ្ឋិភាព​ដូចនៅតាម​បណ្តា​មន្ទីរពេទ្យល្បីៗ​ នៅតាម​​បណ្តា​ប្រទេសរីកចំរើន​នានាផង​ដែរ។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative