កម្មវិធី​​សប្បុ​រស​ធ​ម៌ប​​ង្ហាញ​​ម្ហូប​អា​ហារ​​ខ្មែរ​​រៃអង្គាស​​ថវិកាបាន៤៥,០០០ដុ​ល្លារ​ ជួយដល់​កុមារក្រីក្រ​

កម្មវិធី​សប្បុរសធម៌​ដែលមាន​ការបង្ហាញ​​ម្ហូបអាហារ​​បែប​ប្រពៃណី​​ខ្មែរ​ចំនួន​៧០មុខ​ ដើម្បី​​ស្វែងរក​​ថវិកា​​ផ្គត់ផ្គង់​​អាហារ១០ម៉ឺ​ន​ពេលដល់​កុមារ​​ក្រីក្រ​របស់អង្គការ​​ស្នាមញញឹម​​នៃ​កុមារ ហៅ​កាត់ថា​ PSE ​ទទួលបានថវិកា​​ចំនួន​៤៥,០០០ដុល្លារ។

0001ថវិកា​ប្រមាណ៤៥,០០០ដុល្លារ​អាមេរិក​ ត្រូវបាន​​អង្គការ​ PSE ​ទទួលបាន​​ពី​ការលក់​​សំបុត្រ​ និង​បាន​​ពី​ការលក់​​ម្ហូបអាហារ​ ក្នុងឱកាស​​ពិធី​បង្ហាញ​​ម្ហូបអាហារ​​បែប​ប្រពៃណី​ខ្មែរ​ចំនួន៧០មុខ​។

ពិធី​បង្ហាញ​​ម្ហូបអាហារ​ គឺ​ដើម្បី​ស្វែង​រក​ថវិកា​​ផ្គត់ផ្គង់​អាហារ១០ម៉ឺន​ពេល​ ដល់​កុមារ​ក្រីក្រ​ ដែល​​អង្គការ​​ធ្វើការ​​គ្រប​ដណ្តប់​​ចំនួន​៣ខេត្ត​ក្រុង​ គឺ​ក្នុង​​ខេត្ត​​សៀម​រាម​ ខេត្ត​ព្រះសីហនុ​ និង​នៅ​​រាជធានី​ភ្នំពេញ។

កម្មវិធីនេះ​មានរយៈពេ​ល២ថ្ងៃ គឺចាប់ពី​រាត្រី​ថ្ងៃទី៣ ដល់ថ្ងៃទី០៤ ខែមេសា ​នៅឯ​ពហុកីឡា​​ដ្ឋាន​​ជាតិ​អូឡាំពិក ​ដោយមា​នម្ហូប​អាហារ​​បែប​ប្រពៃណី​​ខ្មែរ​​ចំនួន៧០មុខ​ ដែលជា​​ម្ហូប​ប្រចាំ​​តំបន់​​មកពី​​ខេត្ត​ក្រុ​ង​​នានា​​ចំនួន​១៩នៅ​កម្ពុជា​ នឹងត្រូវ​​ដាក់​បង្ហាញ​​ដល់​​សាធារណជន​បានស្គាល់​ និងភ្លក្ស។​

លោក ​ពិន ​សារ​ពេជ្រ​ ប្រធាន​​អង្គការ​​ស្នាមញញឹម​​នៃ​កុមារ​ PSE​ បាន​​ប្រាប់ថា ​កត្តា​ដែល​​ជំ​រុញឱ្យអង្គការទទួលបា​ន​​ថវិកា​​ដូច​​តាម​ការ​រំពឹងទុក​​បែប​នេះ​ ក៏​ព្រោះ​​តែមាន​ការផ្សព្វផ្សាយ​​ច្រើន ​ចំណែកឯ​​ភ្ញៀវ​​ដែល​​បាន​ចូល​រួម​វិញ​ ក៏មាន​​ការគាំទ្រ​​ច្រើន​ចំពោះមុ​ខ​ម្ហូប​អាហារ​​ដែល​​អង្គការ​​បានដា​ក់​បង្ហា​ញ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​លោក​សង្កេត​ឃើញថា ​ភ្ញៀវ​ភាគ​ច្រើន​​ដែល​បាន​ចូលរួម​  ហាក់​​មាន​​សកម្មភាព​​ស​ម្បុ​រសធម៌​ច្រើនជាង​​ការ​​មក​ជា​លក្ខណៈកម្សាន្ត​ ព្រោះថា​ អ្នក​​ចូល​​បាន​ចាប់​អារម្មណ៍​​ជួយ​ទិញ​​សម្ភារៈ​ដែលជា​​ស្នាដៃ​​របស់​​កុមារ​កំព្រា​ ក្រីក្រ​ច្រើន។​

លោកបាន​​បន្តថា​ អង្គការ​​ក៏មាន​​គម្រោង​​រៀបចំ​ឱ្យមាន​​ជា​​ព្រឹត្តិការណ៍​​ប្រកួត​កីឡាបាល់​ទាត់ ​នៅក្នុង​​អំឡុង​ខែ​វិច្ឆិកា​​ខាងមុខនេះ ដែលការ​ផ្តួច​ផ្តើម​ឱ្យមាន​​ព្រឹត្តិការណ៍​​បែប​នេះ​​ឡើង ក៏​ដើម្បី​កៀងគ​រក​​ថវិកា​​ពីការ​លក់​សំបុត្រ​ ទៅ​ជួយ​ឧបត្ថម្ភ​ដល់​​ការសិក្សា​​របស់កុមារ​ក្រីក្រ​​ទាំងនោះ​​ផងដែរ។ ​

លោកបា​នបន្ថែមថា ថវិកា​​ដែល​​អង្គការ​​ស្នាមញញឹ​ម​នៃ​កុមារ​ PSE​ ទទួលបា​ន​ពី​ការ​លក់​​សំបុត្រ​និងម្ហូប​អាហារ​​បាន​ចំនួន​​​សរុប​​ប្រមាណ៤​៥,០០០ដុល្លារ​អាមេរិក​ ដែល​​ថវិកា​​ប្រមូល​បាននេះ​ គឺ​​គ្រប់គ្រាន់​​សម្រាប់​​ផ្គត់ផ្គង់​​ការបរិភោគ​​ដល់​កុមារ​​ក្រីក្រ​ចំនួន១០ម៉ឺន​​ពេល​ ព្រោះថា​ អង្គការ​ត្រូវ​​ចំណាយ​​ទឹកប្រាក់​​ប្រមាណ១៥០០​រៀល ​​សម្រាប់​​កុមារ​​ម្នាក់​​ក្នុង​មួយពេ​ល​អាហារ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative