លោក ជួន​ ណារិន ត្រូវតែង​តាំង​ជាស្នង​ការខេត្តព្រះសីហនុ​ ជំនួស​លោក សៀង កុសល មានកំហុស

ទីបំផុត​ទៅលោកឧត្តម​សេនីយ៍ត្រី​  ជួន​ ណារិន ​ស្នង​​ការ​រង​​នគរ​បាល​​រាជធានី​ភ្នំពេញ​ និង​​ជា​ប្រធាន​​អង្គភាព​​ស៊ើបអង្កេត​​បទល្មើស​បាន​ឡើងកាន់​តំណែងជា​ស្នងការ​ខេត្ត​ព្រះសីហនុ​ជំនួស​ លោកឧត្តមសេនីយ៍ត្រីសៀង កុសល ស្នង​ការ​ចាស់ដែល​ទទួល​រងនូវ​ការរិះគន់​យ៉ាងចាស់​ដៃពីថ្នាក់ដឹកនាំ​។​

0419ពិធីប្រកាសផ្ទេរ​ភារកិច្ច និងតែងតាំង​មុខតំណែង​ស្នងការ នៃស្នង​ការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ​នេះ បានប្រព្រឹត្តិទៅកាលពីព្រឹក​ថ្ងៃទី០៦ មេសា ឆ្នាំ២០១៥ ក្រោមអធិបតីភាព​ដ៍ខ្ពង់ខ្ពស់​ នាយឧត្តមសេនីយ៍ ​នេត សាវឿន អគ្គស្នង​ការនគរបាលជាតិ ​លោក ឈិត សុខុន​ អភិបាល នៃគណៈអភិបាល​ ខេត្តព្រះសីហនុ។

ការប្រកាស​ផ្ទេរមុខ​តំណែងនេះបន្ទាប់ លោកឧបនាយករដ្ឋមន្ត្រី ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​កាលពីពេលថ្មីៗនេះ ​បានធ្វើការ​​រិះគន់​ខ្លាំងៗ​លើលោក​ឧត្ដម​សេនីយ៍ត្រី​ សៀង កុសល ​ថា បាន​ “ដេក​លក់​”​ ខណៈ​បទ​​ល្មើស​​ជា​ច្រើន​កំពុង​​កើត​មាន​​នៅ​ក្នុង​​តំបន់​មួយ​​ក្នុង​ចំណោម​​​ តំបន់​ទេសចរណ៍​​ដ៏ពេញ​និយម​​បំផុត​​របស់​ប្រទេស​កម្ពុជា​​ ដោយ​សំដៅ​​ទៅ​លើ​​អំពើ​​​ចោរកម្ម​ដ៏​​ហិង្សា​កាលពី​ថ្ងៃទី​១៩ ខែ​មីនា​ លើ​ជន​​បរទេស​ពីរ​នាក់​​នៅ​លើ​កោះរ៉ុង​ ជា​ឧទាហរណ៍​ថ្មី​បំផុត​​នៃ​ការ​អសមត្ថភាព​​របស់​ស្នង​ការ​​នគរ​បាល​​រូប​នេះ។​

លោក ស​ ខេង ​ក៏​បាន​​​សម្ដែង​​ការ​​សោក​ស្ដាយ​​ផង​ដែរចំពោះ​ការ​​ដែល​​ត្រូវ​យក​​កង​​កម្លាំង​​ ពិសេស​នៃ​​មន្ត្រី​នគរ​​បាល​ជាន់​​ខ្ពស់​​ពី​ក្រសួង​​មហាផ្ទៃ​​ទៅ​ធ្វើ​ការ​ចាប់​​ខ្លួន​​ជុំវិញ​ការ​​វាយ​​ប្រហារ​​នេះ ហើយ​បាន​​ចាត់​ទុក​​កម្លាំង​មូលដ្ឋាន​​ថា “អសមត្ថភាព”។​

0003 eឧត្ដម​សេនីយ៍ ខៀវ សុភ័ក្ត អ្នកនាំពាក្យក្រ​សួមហាផ្ទៃ​ ក៏បាន​លើក​ឡើង​ដែរថា​ ការ​រិះ​គន់​ពី​​សាធារណជន​​​ចំពោះ​​ឧត្ដម​សេនីយ៍ត្រី​ សៀង ​កុសល ​គឺ​ជា​ហេតុផល​​គ្រប់​គ្រាន់​​​សម្រាប់​​ដក​​រូប​​លោក​ចេញ​ពី​មុខ​តំណែង​។​​​

គួរបញ្ជាក់ថា​​ក្នុង​រយៈពេ​ល​​ប៉ុន្មាន​​ខែ​ថ្មីៗ​​នេះ ​​ក្រុង​ព្រះ​សីហនុ​​កើត​​មាន​​បទ​​ល្មើស​​យ៉ាង​​ច្រើន​​​ដែល​បង្ក​ឡើង​​ដោយ​​ ឬ​​កើត​​ឡើង​លើ​​​ជន​​បរទេស​​
រួម​មាន​ដូច​ជា​​ ការ​វាយ​​តប់គ្នា​​ ការ​ចាក់​​គ្នា និង​​​ការ​​​បាញ់​​​ចេញពី​​រថយន្ត​មួយ​​សំដៅ​ទៅ​​​រថយន្ត​មួយ​​ទៀត​​
ជា​ដើម​។​

ជម្លោះ​​ដ៏ល្បី​​សុសសា​យ​រ​វាង​ពាណិជ្ជករ​​ជន​​ជាតិ​រុ​ស្ស៊ី​​ដ៏​មាន​​អំណាច​​មួយ​រូប​​ឈ្មោះ​ នី​កូឡៃ​ ​ដូរ៉ូសិ​នកូ ​​ដែល​​រស់​​នៅ​​​ក្នុង​​ក្រុង​​ព្រះ​សីហនុ​​ជាយូ​រ​​មក​​ហើយ ​ហើយ​​​ត្រូ​វ​បាន​​បញ្ជូន​​ទៅ​ពន្ធនាគា​រ​កា​លពី​សប្ដាហ៍​​មុន​​ពីបទ​ឆបោក​​ និង​លោក ​សេរហ្គេ​ ប៉ូលុនស្គី​ អតីត​មហាសេដ្ឋី​​រុស្ស៊ី​​​ដែល​ប្រទេស​​​ខ្លួន​តាម​​ចាប់​​ពីបទ         កិប​កេង​​ប្រាក់យ៉ាង​ច្រើន​នោះ​ ក៏​​មាន​​សភាព​ខ្លាំង​ក្លា​​ដែរ​​ថ្មីៗ​នេះ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៥

 

 

Google Analytics Alternative