គ្រោះថ្នា​ក់​​ចរាចរណ៍​​ថ្ងៃ​ទី​៥​មេសា​​ ស្លាប់​មនុស្ស១០​នាក់ និង​របួស​ធ្ងន់​ស្រាល១៦​នាក់​

យោងតាម​រ​បាយ​ការណ៍​​ពី​នាយកដ្ឋាន​​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​​នគរ​បាល​​ជាតិ​ បានឲ្យដឹងថា​ ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​​ប្រទេស​​កាលពីថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៥ ​បានកើតឡើងចំនួន១៥​លើក (​យប់ ០៩​លើក​) បណ្តាលឱ្យ​មនុស្ស​ស្លាប់១០​នាក់ (​ស្រី០៣​នាក់​) របួសធ្ងន់១៤​នាក់​ (​ស្រី០៣​នាក់​) និង​របួសស្រាល០២​នាក់(​ប្រុស​)។​

accidentក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​ ទាំង១២​លើក​នេះ​ បាន​បង្ក​ឲ្យ​ខូចខាត​​យាន​យន្ត​​សរុប២៣​គ្រឿង​ ក្នុងនោះ ​មាន​ម៉ូតូ​​ចំនួន១៦​គ្រឿង​, ​រថយន្ត​​ធុន​​តូច​ចំនួន​០៤​​គ្រឿង​​, រថយន្ត​ធុន​ធំ​០៣​គ្រឿង​ និង​អ្នក​​ថ្មើរជើងម្នាក់។​​

មូលហេតុដែល​បណ្តាល​ឲ្យ​មាន​​គ្រោះថ្នាក់​ គឺ​មក​ពី​កត្តា​ល្បឿន០៦​លើក​​, ស្រវឹង​០៤​លើក​​, មិន​​ប្រកាន់​​ស្តាំ០៣​​លើក ​និង​ប្រជែង​គ្រោះថ្នាក់០២លើក ក្នុង​នោះ ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ចំនួន១៨​នាក់ (​យប់១០​នាក់​)។​​

រថយន្ត​​ពិន័យ​​សរុប​​ចំនួន​៣៦៣​គ្រឿង​ (​រថយន្ត​ធុន​​ធំ១៥១​គ្រឿង​) ​ស្មើ​នឹង៣៦៣​ករណី​, ករណី​ល្មើស​ក្រដាស​​ស្នាម១៣៦​គ្រឿង ស្មើនឹង១៣៦​​ករណីៈ ​រួមមាន បើកបរ​​ស្រវឹង០១​ករណី​,​ បណ្ណ​​បើកបរ​​ហួស​សុពលភាព១០​ករណី​,​ បណ្ណ​​បើកបរ​​ខុស​ប្រភេទ​​យានយន្ត០១​ករណី​,​ គ្មាន​​បណ្ណ​អាជីវកម្ម០២​ករណី​,​ គ្មាន​ឈៀក១៩​ករណី​,​ បើកបរ​ហួស​ល្បឿន​​កំណត់​៩៣​ករណី​​, បើកបរ​​មិន​ពាក់​​ខ្សែក្រវ៉ាត់​១០​ករណី​​, ​ចំពោះ ករណី​​ល្មើស​បច្ចេកទេស​​មាន២២៧​គ្រឿង​ ស្មើ​នឹង២២៧​​ករណី​ រួម​​មានៈ ដឹក​​សំពីង​សំពោង២០៥​ករណី​ និង​ដឹក​លើស​​ចំណុះ២២​​ករណី។​​

ដោយឡែក​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន​២៧៣​​គ្រឿង​ ក្នុងនោះ ​មានជិះ​ម៉ូតូ​​ស្រវឹង០២​ករណី​​, ជិះ​ម៉ូតូ​​អត់​ពាក់មួក​១២២​​ករណី​​, ជិះ​​ម៉ូតូ​​អត់​​ដាក់​​កញ្ចក់១៣៩​ករណី​​, ជិះ​​ម៉ូតូ​​អត់​មួក​ និង​កញ្ចក់​ ០៨​ករណី ​និង​ផ្លា​ក​លេខ​បាក់​​ ឬ​ខូច០២​ករណី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៥

 

Google Analytics Alternative