ក្រុម​ស្ម័គ្រចិត្តបេះដូង​សប្បុរស​ណាហ្គា​វើលចែក​សម្ភារ​សិក្សា​ ដល់សិស្ស​ក្រីក្រ និងកុមារ​កំព្រាជិត​១០០០នាក់​

ក្រុម​ស្ម័គ្រចិត្ត​បេះដូង​សប្បុរស​ណាហ្គាវើល​កាល​ពីពេលថ្មីៗ​នេះ បាននាំយក​សម្ភារ​សិក្សាមួយ​ចំនួន​ធំទៅចែក​ជូន​ដល់​សិស្ស​ក្រីក្រ និងកុមារ​កំព្រាជិត ១,០០០នាក់​ ដែលកំពុង​ត្រូវការសម្ភារៈ​ទាំងនោះ ​​នៅសាលាបឋម​សិក្សាគកក្របី សាលាបឋម​សិក្សា​ទួលវិហារ និង​សាលា​បឋមសិក្សា​កន្លែងរុន ស្ថិត​នៅឃុំរាយប៉ាយ​ និងឃុំព្រែក​គុយ ស្រុកកង​មាស ខេត្តកំពង់ចាម។

fffសម្ភារៈ​សិក្សា​ទាំងនោះ​រួមមាន​ សៀវភៅសរសេរ​ ប៊ិក កូនកាបូប​ដាក់ប៊ិកខ្មៅដៃ​ សៀវភៅសម្រាប់​បណ្ណាល័យ​ និងសម្ភារៈ​កីឡាជាដើម។​

​លោក ​James​ Ma​​ ​នាយក​ផ្នែកទំ​នាក់ទំនង​បុគ្គលិក​ និងការងារ​សង្គម​ណាហ្គាវើល​ មានប្រសាសន៍ថា ​អស់រយៈពេល២០ឆ្នាំ​ ដែលក្រុម​ហ៊ុន​ណាហ្គាវើលបាន​នឹងកំពុង​បន្ត​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា​។ ជាកស្តែង ​ក្នុងឱកាស​ប្រារព្ធខួប​អនុស្សាវរីយ៍លើក​ទី២០​របស់​ក្រុម​ហ៊ុន​ណាហ្គាវើល យើងបានរៀបចំកម្មវិធីអប់រំ​ជាច្រើន​ ដែលនឹងផ្តល់ប្រយោជន៍​ដល់ការអភិវឌ្ឍ​ប្រទេសកម្ពុជា​ទាំងមូល​ក៏ដូចជាសម្រាប់​កុមារ​កម្ពុជា​ផងដែរ។​

លោកបានបន្តថា​ កាល​ខែមុន​ ក្រុមស្ម័គ្រចិត្តបេះដូងសប្បុរស​ណាហ្គាវើល​បានរៀប​ចំការប្រឡង​​ភាសាអង់​គ្លេស​​លើកទី១​ប្រកប​ដោយ​ជោគជ័យ​​នៅក្នុង​​ខេត្ត​ព្រៃវែង​​ ដែលមាន​សិស្សា​នុ​សិស្សចូលរួម​​ចំនួន​ ៨៨០នាក់​ ​មកពីសាលាបឋម​​សិក្សា​​ចំនួន​៩ផងដែរ​។ លោកបន្ថែមថា​ កិច្ចខិតខំប្រឹង​​ប្រែង​ទាំងអស់​នេះ ក្នុង​គោលបំណងដើម្បីលើក​ទឹកចិត្តដល់​កុមារក​ម្ពុជា​ឱ្យខិត​ខំរៀន​សូត្រ​ មិនតែប៉ុណ្ណោះបាន​ចែកសម្ភារៈ​សិក្សាដល់​កុមារក្រីក្រ​ និងកុមារកំព្រា​ដែលត្រូវ​ការ​សមា្ភរៈ​ទាំងនោះផង​ដែរ។​

លោកបាន​បញ្ជាក់ថា ក្នុងគោល​បំណងដើម្បី​ជួយអភិវឌ្ឍ​វិស័យអប់រំ​ ក្រុមហ៊ុន​ណាហ្គាវើល​បានឧបត្ថម្ភសម្ភារៈ​សិក្សា​មួយចំនួន​ធំដល់កុមារ​ក្រីក្រ​កម្ពុជា​ជាង ៤៨,០០០នាក់​ នៅតាម​បណ្តាខេត្តមួយចំនួន និងរាជ​ធានីភ្នំពេញ​ផងដែរ។​

ffggលោកនាយក​​សាលាប​ឋម​​សិក្សា​ទួល​វិហា​មាន​ប្រសាសន៍ថា “ខ្ញុំសូម​​អរគុណ​​ដល់ក្រុម​ហ៊ុនណាហ្គាវើល។​ ក្រុមហ៊ុនណាហ្គាវើល​គឺជាក្រុមហ៊ុនទី១​​​​​​​​​​​​​​​ ដែលខ្ញុំបានជួប​ ពីព្រោះ​គ្មាន​ក្រុមហ៊ុនណា​បានមក​ទីនេះពី​មុនមក​ទេ។ តំបន់​នេះគឺជាតំបន់​ដាច់ស្រយាល​ ហើយ​គ្មាននរណាម្នាក់​បានមក​ទីនេះដើម្បី​ជួយសិស្ស​របស់​យើងទេ​។ ក្រុមហ៊ុន​ណាហ្គាវើល​បានមក​ និង​បានលើក​ទឹកចិត្តកូន​សិស្ស​រ​បស់​​យើងឱ្យខិតខំរៀន​សូត្រ​ដើម្បី​អនាគត​នៃប្រទេសកម្ពុជា។​ កុមារនៅទីនេះ​គឺការខ្វះ​សម្ភារៈសិក្សា។ មានតែ​ក្រុមហ៊ុន​ណាហ្គា​វើល​ទេ ដែលបាន​មក​ទីនេះដើម្បី​ជួយកុ​មារ​ និងបំពេញ​នូវ​អ្វី​ដែល​ជាសារៈ​សំខាន់ដែលពួ​ក​គេត្រូវការ”។

លោកនាយក​សាលាបឋម​សិក្សា​កន្លែង​រុនមាន​ប្រសាសន៍ថា​ “យើង​សប្បាយ​រីករាយ​ណាស់ដែល​បាន​ឃើញក្រុម​ហ៊ុន​ណាហ្គា​វើល​មក​ទីនេះ​ដើម្បីជួយ​សិស្ស​របស់​យើង។ ដោយ​មានការ​ជម្រុញ​លើក​ទឹក​ចិត្តពីក្រុម​ហ៊ុន​ណា​ហ្គាវើល​ សិស្សា​នុសិស្ស​ត្រូវ​បាន​ត្រូវ​បានលើក​ទឹក​ចិត្ត។ ខ្ញុំសង្ឃឹមថា ក្រុម​ហ៊ុន​ណា​ហ្គា​វើល​នឹង​បន្តការ​ចូលរួម​ចំណែក​របស់ពួ​កគេ​ក្នុ​ងស​ហគមន៍​របស់យើង”។​ លោកបា​នបន្ថែម​ថា “តាំង​នាមឱ្យសិស្សា​នុសិស្ស និងឪពុកម្តាយ​របស់​ពួកគេ ​ខ្ញុំសូមអរគុណនូ​វ​អ្វី​ដែលក្រុម​ហ៊ុនណាហ្គាវើល​បាន​ធ្វើស​ម្រាប់​សហគមន៍​ ហើយ​យើងត្រូវ​ក្រុម​ហ៊ុន​ណាហ្គាវើល”៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៥

Google Analytics Alternative