ថ្នាក់ដឹកនាំ​ និង​បុគ្គលិ​កមន្ទីរពេទ្យកាល់ម៉ែត​២៤៤នាក់​ស្ម័គ្រ​ចិត្ត​ផ្តល់​ឈាម​

ថ្នាក់​ដឹកនាំ​ និងបុគ្គលិក​នៃមន្ទីរ​ពេទ្យកាល់ម៉ែត​២៤៤នាក់ បាន​ស្ម័គ្រចិត្តបរិច្ចាគ​ឈាមដើម្បី​សង្រ្គោះជីវិត​អ្នកជំងឺ​នៅតាម​មន្ទីរ​ពេទ្យនានា ​ខណៈការ​​ផ្តល់ឈាមក្នុង​ចំណោម​ប្រជាពល​រដ្ឋ​នៅមាន​កម្រិត​នៅទ្បើយ។

New Picture (6)លោកសាស្រ្តាចារ្យឈាង​ រ៉ា អគ្គនាយ​ក​មន្ទីរ​ពេទ្យ​កាល់ម៉ែត​បានថ្លែង​ក្នុង​ពិធី​បរិច្ចាកឈាមកាលពីសប្តាហ៍មុន លោក​សង្ឃឹមថា​ នឹងមាន​បុគ្គលិក​មន្ទីរពេទ្យ ​រួមជាមួយ​នឹងបងប្អូន​ក្រុម​គ្រួសារញាតិ​មិត្តនៃ​អ្នកជំងឺ ដែល​កំពុង​ត្រូវបាន​សង្រ្គោះ និង​សម្រាក​ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នឹងស្ម័គ្រចិត្តបន្ថែមទៀតក្នុងការបរិច្ចាគឈាមនេះ។ លោកបន្តថា​ នេះជាពិធី​ពិសេសមួ​យ​ដែលបុគ្គលិក​របស់​មន្ទីរពេទ្យកាល់​ម៉ែត​ កំពុង​មមាញឹក​ក្នុងការ​សង្រ្គោះជីវិត​ ថែទាំនិង​ព្យាបាល​ដោយប្រើ​អស់កម្លាំង​ការចិត្តក្នុងភារ​កិច្ចរបស់ខ្លួន​បន្ថែម​ ពីលើនោះ​បានលះបង់​ និងស្ម័គ្រចិត្ត​មកបរិច្ចាគ​ ដើម្បីសង្រ្គោះអ្នក​ជំងឺដោយផ្ទាល់​ ដែល​ជាកាយវិការ​មនុស្ស​ធម៌​ និងជាគំរូ​ដ៏ល្អ​មួយគួរ​ឲ្យកោត​សរសើរ​ជាទីបំផុត។​

លោកបន្តថា “ការផ្តល់ឈាម​ និង​ការជួយ​បរិច្ចាក​ឈាម​គឺ ជាគោលនយោ​បាយ​​ផ្តល់​ឈាម​ ដោយស្ម័គ្រចិត្តរបស់​ក្រសួង​សុខាភិ​បាល​ ជាពិសេសគាំទ្រ​គោលនយោបាយ​របស់រាជ​រដ្ឋាភិបាល​ ក្រោមការ​ដឹកនាំ​ដ៏ឈ្លាសវៃ​​​​​​​​​​​របស់​សម្តេច​​អគ្គ​​សេនាបតី​តេជោហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា​ ដែលតែងតែ​យកចិត្តទុកដាក់​ចំពោះសុខ​មាលភាព​របស់​ប្រជាពលរដ្ឋ”។ លោកបន្តថា​ “ការបរិច្ចាគ​ឈាម​ជាកាយ​វិការ​មនុស្ស​ធម៌​ របស់​ប្រជាពលរដ្ឋគ្រប់រូប​ដែលអាច​ចូលរួម​ចំណែក​ក្នុង​ការសង្រ្គោះអាយុជីវិត​មនុស្សបាន​ ហើយហេតុការណ៍នេះ នឹង​ក្លាយជាទម្លាប់ល្អ ជាគុណធម៌​នៃការចែករំលែក​ដ៏ថ្លៃថ្លាមិន​អាច​កាត់​ថ្លៃ​បាន”។​

New Picture (5)លោក​អគ្គនាយក​មន្ទីរពេទ្យកាល់ម៉ែត​បានបញ្ជាក់​ថា ​ការរៀបចំចាត់​ចែងកម្មវិធីនេះ​ដោយកិច្ច​សហការ​រវាងមជ្ឈម​ណ្ឌលជាតិ​ផ្តល់ឈាម​ និងគណកម្​មការគ្រប់គ្រង​ផ្តល់ឈាម​របស់មន្ទីរពេទ្យ​កាល់ម៉ែត​ និងក្រុមការងារ​ទាំងអស់​ដោយមានការ​ឧបត្ថម្ភ​ពីក្រុមហ៊ុន​VNC Cooperation​ កម្ពុជា​ ក្នុងការ​ធ្វើកម្ម​វិធីបរិច្ចាគនាថ្ងៃនេះ ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​ និងសស្រាក់សស្រាំ។​

​លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាមបាន​មានប្រសាសន៍ថា​ ជារៀងរាល់​ខែមជ្ឈ​មណ្ឌលជាតិ​ផ្តល់ឈាម​ បានផ្គត់ផ្គង​ឈា​មនិង​ផលិតផល​ឈាមប្រមាណជា​២៣០០ប្លោក​ ទៅដល់មន្ទី​រពេទ្យ​ទាំងអស់​នៅក្នុងរាជ​ធានីភ្នំពេញ។ ​ក្នុងនោះ​សម្រាប់​មន្ទីរពេទ្យកាល់ម៉ែត​ បានទទួល​ឈាម​ជាមធ្យម​ប្រមាណ​៨០០ ​ទៅ​៩០០​ប្លោកជារៀងរាល់ខែ។ លោកបន្ត​អំពាវនាវឲ្យចូលរួម​លើកកម្ពស់​ការបរិច្ចាគ​ឈាម​ពីគ្រប់ស្ថាប័នទាំងអស់ជាមួយ​មជ្ឈម​ណ្ឌល​ជាតិផ្តល់​ឈាម ​និងមជ្ឈមណ្ឌល​ផ្តល់ឈាម​នៅគ្រប់ខេត្ត ហើយចាត់​ទុកសកម្ម​ភាព​បរិច្ចាគឈាមនេះគឺមានសារៈ​សំខាន់៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ច្រាយ ចំណាន

ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៥

 

 

 

Google Analytics Alternative