លោក នេ​ត ​សាវឿន​ បញ្ជា​ឱ្យ​សមត្ថកិច្ច​​ត្រៀម​​ការពារ​​សន្តិសុខ​ ឱ្យបាន​​គ្រប់​​ជ្រុង​ជ្រោយ​​ក្នុង​​ពិធី​ អង្គ​រ​ស​ង្គ្រា​ន្ត​​ឆ្នាំនេះ

ថ្លែង​​នៅក្នុង​​កិច្ចប្រជុំ​​រៀប​ចំរក្សា​​សន្តិសុខ​ ក្នុង​កម្ម​វិធី​​អង្គរ​​សង្ក្រាន្ត ជាមួយ​​អាជ្ញាធរ​​ខេត្តសៀមរាប​ ​កាលពីរ​សៀ​ល​ ថ្ងៃទី០៣ ខែមេសា ​ឆ្នាំ២០១៥​ នាយ​ឧ​​ត្ត​ម​សេនីយ៍ ​នេ​ត សាវឿន​ អគ្គស្នង​ការ​នគរ​បាល​ជាតិ​ បាន​បញ្ជា​ឱ្យកម្លាំង​​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់ ត្រៀមខ្លួន​​ការពារ​​សន្តិសុខ​ ក្នុង​បុណ្យ​​អង្គរ​សង្ក្រាន្ត ​នៅ​ខេត្តសៀមរាប​ឆ្នាំនេះ។

Untitledបុណ្យ​​អង្គរ​​សង្ក្រាន្ត​នៅខេត្តសៀមរាប​​នេះ នឹង​ចាប់ផ្តើម ​ចាប់ពីថ្ងៃទី១៤-១៦​ ខែមេសា ​ឆ្នាំ២០១៥​ ដោយ​រំពឹង​ថា នឹង​មាន​ភ្ញៀវ​​ជាតិ-​អន្តរជាតិ​ ទៅកាន់ខេត្ត​សៀមរាប ៥​០ម៉ឺ​ន​នាក់ ក្រោមអធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោហ៊ុន សែន និ​ងសម្តេចគិតិ្តព្រឹទ្ធបណ្ឌិត​ប៊ុនរ៉ានីហ៊ុនសែន។​​​​​​​​

​​នាយ​​ឧ​ត្ត​ម​សេនីយ៍​ នេ​ត ​សាវឿន ​លោក​ក៏បាន​​ជំរុញឱ្យ​មាន​​ការចូល​​រួម​សហកា​រ​ ដោយ​កម្លាំង​យោធា ​អាវុធហត្ថ និង​ប៉ូលិស ​ដើម្បី​​ការពារ​​សុវត្ថិភាព​ សម្តេច​តេ​ជោ​ និង​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ក្នុងឱកាស​​បើក​ពិធី​នេះ ​ឱ្យបាន​ហ្មត់ចត់​​ផងដែរ។

rrrrបុណ្យ​​អង្គរ​សង្ក្រាន្ត​​នៅខេត្តសៀមរាប​ឆ្នាំនេះ​ នឹង​មាន​​យុវជន​​ចំនួន​ ៣០០០​ នាក់​​មកពី​រាជធានី​​ភ្នំពេញ​ និង​​ខេត្តសៀមរាប​ នឹងចូលរួម​​ស្ម័គ្រចិត្តរៀបចំ​​ព្រឹត្តិការណ៍​​អង្គរ​សង្ក្រាន្ត​លើក​​ទី​បី​​ក្នុង​​ឆ្នាំ២០១៥​ នៅ​ទីក្រុង​​សៀមរាប។

បើតាម​លោក សោម​ រតនា​ អ្នក​នាំពាក្យ​​របស់​​​ព្រឹត្តិការណ៍​​​អង្គរ​​​សង្ក្រាន្តបាន​​ឲ្យ​​​ដឹងថា​ យុវជន​​ទាំងនោះ​​មកពី​​បណ្តា​​សាកល​វិទ្យាល័យ​ សិល្បករ​ អ្នក​ធ្វើកា​រ​រដ្ឋ ​និង​ឯកជន​​បាន​​ចូល​រួម​​នៅក្នុង​​ព្រឹត្តិការណ៍​​អង្គរ​សង្ក្រាន្ត ត្រូវ​បាន​​បែងចែក​​ទៅ​តា​ម​​ក្រុម​នីមួយៗ​ ដែលមាន​​នៅក្នុង​​កម្មវិ​ធី​ រួមមាន​​ដូ​ចជា ​ក្រុម​​ទំនាក់ទំ​នង​​សាធារណៈ ​ក្រុម​ផលិត​ផលសហភាព​សហព័ន្ធយុវជន​កម្ពុជា​( ស.ស.​យ.ក)​ គោម​បណ្តែត​ទឹក​ និង​ការិយាល័យ​​ព័ត៌មាន​ ក្រុម​របាំ​​ប្រជាប្រិយ​ ក្រុម​​ល្បែង​​ប្រជាប្រិយ ​និង​ក្រុមផ្សេងៗ​មួយចំនួនទៀត។ ​ក្រុមនីមួយៗ​មាន​តួនាទី​ និង​ការទទួលខុស​ត្រូវខុសៗគ្នា​ ទាំង​នៅមុន​ពេល​​កម្មវិធី​ អំឡុងពេល​​កម្មវិធី​ និង​​ក្រោយ​​កម្មវិធី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៥

 

 

 

Google Analytics Alternative